ម្ចាស់​ហាង​កាត់​សក់​នៅ​ចិនកើប​លុយ​ដូច​ព្យុះ​ ព្រោះ​ភ្ញៀវ​ ៩០​%​ កម្ម៉ង់​តែ​ម៉ូដ​សក់​របស់ Lisa

  • 2020-05-07 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ប្រជាប្រិយភាព​ដ៏​កក្រើក​របស់​តារា​ចម្រៀង KPOP Lisa ម៉ូដ​សក់​របស់​នាង​កំពុង​ពេញ​និយម​ជា​ខ្លាំង​នៅ​ប្រទេស​ចិន។

ក្រោយ​ពេល​កម្មវិធី​ប្រលង​ចម្រៀងចិន Youth With You ត្រូវ​បាន​ចាក់​ផ្សាយ ប្រជាប្រិយភាព​របស់​កំពូល​តារា​ចម្រៀង​ស្រី Lisa ក្រុម​ចម្រៀង BlackPink បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ រូប​សម្រស់​ស្អាត​ដូច​តុក្កតា​របស់​ម្ចាស់​បទ Kill This Love បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​ខ្លាំង។

មិន​ត្រឹម​តែ​ល្បី​តែ​កេរ្តិ៍ឈ្មោះ​នោះ​ទេ សូម្បី​តែ​ម៉ូដ​សក់​របស់​ស្រី​ស្អាត​វ័យ ២៣ឆ្នាំ ក៏​កើន​ប្រជាប្រិយភាព​ផង​ដែរ។ តាម​នោះ​ដែរ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា ហាង​កាត់​សក់​ធ្វើ​សក់​នៅ​ Hang Zhou ប្រទេស​ចិន​ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ស្រី​ដែល​មក​ហាង​ពួក​គេ​ ៩៩,៩៩%​ទៅ​ហើយ​ដែល​កម្ម៉ង់​ម៉ូដ​សក់​របស់ Lisa នៅ​ពេល​កាត់​ម៉ូដ​សក់​ថ្មី។

ជាក់​ស្ដែង ពួកគេ​បាន​ឲ្យ​ដឹង​ថា ម៉ូដ​សក់​​បែប​នេះ ជួយ​ឲ្យ​ពួក​គេ​មើល​ទៅ​ក្មេង និង​ស្អាត​ជាង​មុន។ យ៉ាងណាក្ដី ទន្ទឹម​នឹង​នេះ ក៏​មាន​មតិ​ត្អូញត្អែ​ដែរ ដ្បិត​​ពួក​គេ​គិត​ថា ឥលូវ​នេះ​នៅ​លើ​ផ្លូវ​ មើល​ទៅណា​មក​ណា​គឺ​សុទ្ធតែ​ម៉ូ​ដ​សក់​នេះ​តែ​មួយ​ទាំង​អស់៕

អានបន្ត៖ ​អាយុ​ក្បែរ ៥០​ហើយ​ សៀវ​ ឡុង​នី​ ស៊េរីឆ្នាំ ១៩៩៥ នៅ​តែ​ក្មេង​ស្អាត​

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម