អាយុក្បែរ ៥០ហើយ សៀវ ឡុងនី ស៊េរីឆ្នាំ ១៩៩៥ នៅតែក្មេងស្អាត
- 2020-05-06 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុក្បែរ ៥០ហើយ សៀវ ឡុងនី ស៊េរីឆ្នាំ ១៩៩៥ នៅតែក្មេងស្អាត
ត្រឹមតែវីដេអូប៉ុន្មានវិនាទីសោះ តារាសម្ដែងស្រីហុងកុងជើងចាស់ Carman Lee បានបង្ហាញឲ្យទស្សនិកជនឃើញថា ទោះបីជាមានវ័យជិត ៥០ឆ្នាំក៏ដោយ តែនាងនៅតែរក្សាសម្រស់បានយ៉ាងល្អ។
ទោះបីជាកំពូលខ្សែភាពយន្តភាគបុរាណចិន យុទ្ធសិល្បឥន្ទ្រីទេព ត្រូវបានចាក់ផ្សាយដំបូងតាំងពី ២៥ឆ្នាំមុនក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់តួឯកស្រី ពោលតារាសម្ដែងស្រីហុងកុង Carman Lee នៅតែមានប្រជាប្រិយភាព មិនត្រូវបានគេបំភ្លេចឡើយ។ ជាក់ស្ដែង ទោះបីជាស្ថិតក្នុងវ័យ ៤៧ឆ្នាំក៏ដោយ តែតួសៀវ ឡុងនី នៅតែទទួលបានការថតរឿងតួអង្គសំខាន់ៗឥតឈប់ឈរ នៅក្នុងរឿងភាគ ក៏ដូចជាភាពយន្តជាច្រើន។
ជាក់ស្ដែង កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ ស្រីស្អាតកើតឆ្នាំ ១៩៧៣ បានបង្ហាញខ្លួននៅក្រុង Hengdian ដើម្បីថតរឿងភាគបុរាណថ្មី។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ នៅក្នុងការតែងខ្លួនបែបបុរាណ សៀវ ឡុងនីនៅតែមានរូបរាងដដែល មិនខុសពីរូបភាពរបស់នាងកាលពី ២៥ឆ្នាំ មុននោះឡើយ។
នៅក្នុងជំនួបជាមួយទស្សនាវដ្ដីពីមុន Carman Lee បង្ហើបឲ្យដឹងថា ប្រហែលមកពីជីវិតនៅលីវ អត់មានគ្រួសារហើយ ដែលជាមួយផ្នែកជួយឲ្យនាងនៅក្មេងដដែលបែបនេះ៕
អានបន្ត៖ រាជិនីច្នៃរ៉ូបមង្គលការ Vera Wang បង្អួតរាងក្រមុំ១៨សុំខ្មាស នៅវ័យ៧១ឆ្នាំ