ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ

  • 2020-05-06 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើមិត្តនារីណាខ្លះធ្លាប់លេងល្បែងជ្រើសរើសរូបណាមួយដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួន? ជាការពិត​ណាស់ មនុស្សម្នាក់ៗមានរូបរាង ពណ៌សម្បុរខុសគ្នា ដូច្នោះការគិតក៏រមែងខុសគ្នាដែរ។ ដូច្នោះហើយ ​ក្នុង​អត្ថ​បទ​នេះ បន្ទាប់ពីអ្នករើសរូបបបូរមាត់មួយហើយ អ្នកនឹងបានដឹងថាអ្នកមានភាពទាក់​ទាញ​ប៉ុនណា​ចំពោះ​កែវ​ភ្នែក​ដែលមានភេទផ្ទុយពីអ្នក។ អត្ថន័យនៃរូបទំាង ៤ នោះរួមមាន៖

បើអ្នកជ្រើសរើសបបូរមាត់ A

បើមិត្តនារីជ្រើសយកបបូរមាត់នេះ មានន័យថាក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នក មាន​និ​ស្ស័យ​ចំពោះអ្នក។ អ្នកមានអារម្មណ៍ថាទទួលបានការអប់រំខ្ពស់និងខុសប្លែកពីនារីសាមញ្ញដទៃទៀត។ អ្នក​យក​ចិត្ត​ទុកដាក់ខ្លំាងចំពោះអារម្មណ៍ដែលអ្នកហួសចិត្ត។

រីឯដៃនិងជើងរបស់អ្នកពោរពេញទៅដោយ​ភាព​ឆើត​ឆាយ​និង​ទន់ភ្លន់ដែលធ្វើឲ្យអ្នកមើលមកមានភាពជាស្ត្រីនិងនិស្ស័យចំពោះមនុស្សដែលមានភេទផ្ទុយគ្នា។

បើអ្នកជ្រើសរើសបបូរមាត់ B

បើមិត្តនារីជ្រើសយកបបូរមាត់នេះវិញ មានន័យថាក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកពោរ​ពេញ​ទៅ​ដោយ បញ្ញាវាងវៃ។ អ្នកចាប់អារម្មណ៍នូវរឿងផ្ទាល់ខ្លួនដូចជា ការអាន ការថតរូប ការគូរ​គំនូរជា​ដើម។ និយាយរួមអ្នកមានចំណាប់អារម្មណ៍ទាក់ទងនឹងសិល្ប។

បើទោះបីជាអ្នកស្រឡាញ់ការគិត តែអ្នក​ក៏​ទ​ទួល​បានការជម្រុញទឹកចិត្តពីជីវិត។ ហេតុដូចនេះ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក អ្នកពោរពេញ​ទៅ​ដោយ​បញ្ញាពីធម្មជាតិ។

បើអ្នកជ្រើសរើសបបូរមាត់ C

បើអ្នកជ្រើសរើសបបូរមាត់នេះ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកជាមនុស្សមានចិត្ត​ត្រ​ជាក់ ពុំសូវចេះនិយាយស្តីច្រើន។ បើចំពោះមនុស្សប្លែកវិញ អ្នកហាក់បីពិបាកចូលជិត ព្រោះអ្នកមាន​គោលដៅ​ច្បាស់​លាស់ ដឹងពីអ្វីដែលអ្នកចង់បាននិងអ្វីមិនចង់បាន ហើយមានសមត្ថភាពសង្កេតទិដ្ឋភាពជុំវិញខ្លួន។

ដូច្នោះ​ហើយ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកជា​មនុស្សពុំសូវចេះនិយាយស្តីច្រើន។

បើអ្នកជ្រើសរើសបបូរមាត់ D

បើអ្នកជ្រើសរើសបបូរមាត់នេះវិញ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកជាមនុស្សនិ​យាយ​ស្តី​ពុំ​សមហេតុសមផល។ អ្នកជាមនុស្សកំប្លែងមែនតែម្តង។ អ្នកតែងតែមានភាពសប្បាយជុំវិញខ្លួនឯង។ លើស​ពីនេះ អ្នកពុំដែលខ្វល់ពីកែវភ្នែករបស់អ្នកដទៃឬមាន idol ចងជាប់ជើងអ្វីឡើយ។ អ្នកមើលមក​ស្រស់​ចែង​ចំាងដូចជាកូនក្មេង មានភាពសប្បុរសដោយឯកឯង ហេតុដូចនេះហើយ នៅក្នុងកែវ​ភ្នែកមនុស្ស​ភេទផ្ទុយ​ពី​អ្នក គេមើលឃើញអ្នកដូចជាមនុស្សនិយាយឥតបានការ។

យ៉ាងណាដែរ? មិត្តនារីទំាងឡាយបន្ទាប់ពីរើសរូបនីមួយៗដើម្បីដឹងពីខ្លួនឯងនោះ តើមាន​ចំណុច​ដូច​ដែរឬ​យ៉ាង​ណា?

រូបភាព៖ Pinterest

ចុចអានបន្ត៖

ខ្លះៗពីបុគ្គលិកលក្ខណៈអ្នកមានឈាមប្រភេទ A និង ប្រភេទ B

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម