ខ្លះៗពីបុគ្គលិកលក្ខណៈអ្នកមានឈាមប្រភេទ A និង ប្រភេទ B

  • 2020-05-05 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីណាខ្លះចូលចិត្តមើលតារានិករដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួន? ប្រសិនបើអ្នកចង់ដឹងពី​បុគ្គលិក​លក្ខណៈ​របស់ខ្លួននោះ អ្នកក៏អាចមើលដឹងតាមរយៈប្រភេទឈាមរបស់អ្នកដែរ។ ថ្ងៃនេះ ប្រិយមិត្ត កញ្ញា នឹង​បាន​ដឹងពីបុគ្គលិកលក្ខណៈសម្រាប់អ្នកមានឈាមប្រភេទ A និង B។ តើអ្នក​មាន​ឈាម​ប្រភេទ​ទំាង​ពីរ​នេះ​មាន​បុគ្គ​លិក​លក្ខណៈយ៉ាងដូចម្តេច?

បុគ្គលិកលក្ខណៈប្រភេទឈាម A

រូបតំណាង

**១. ស្រឡាញ់មនុស្សដែលខ្លួនស្រឡាញ់៖** មនុស្សឈាមប្រភេទនេះ ច្រើនតែយក​ចិត្តទុកដាក់​មនុស្ស​ដែលខ្លួន​ស្រ​ឡាញ់ តែពួកគេអាចនឹងនិយាយច្រើនធ្ងន់ជាងខ្លួនរបស់ពួកគេធ្វើ ដូច្នោះ​ហើយ បើអ្នកមិ​នច្បាស់រឿងអ្វីមួយ អ្នក​គប្បីស្តាប់ដៃគូររបស់អ្នក។

២. បេះដូងឆាប់ទន់ជ្រាយ៖ និយាយឲ្យខ្លីទៅ វាហាក់បីជាស្រអាប់បន្តិច ប្រសិនបើ​អ្នកបដិសេធ​គំនិត​របស់​អ្នក​ដទៃ បេះដូងពួកគេនោះនឹងប្រេះដូចជាកែវ ហើយគេងាយនឹងមិនអើពើជាមួយអ្នកមួយរយៈ។

រូបតំណាង

៣. ចូលចិត្តធ្វើជាក្លាហាននិងធ្វើមិនដឹងខ្លួន៖ មនុស្សមានឈាមប្រភេទនេះគឺមិនងាយមើលចិត្តដឹងនោះទេ ព្រោះ​ពួកគេមានចិត្តរឹងមំា។ បើទោះបីជាបេះដូងហាក់ដូចជានឹងអត់ដំណើរការក្តី តែផ្នែកខាងក្រៅមើលទៅ​នៅ​តែ​រឹងមំាគ្មានរឿងអ្វីកើតឡើង។

៤. មិនងាយចុះចាញ់៖ ខណៈពេលដែលអ្នកបានសម្រេចចិត្តលើរឿងអ្វីមួយហើយមិនថាអ្នកជួបបញ្ហាអ្វី​នោះ​ទេ អ្នក​នឹងមិនរកលេសឬហេតុផលដើម្បីចាកចេញពីរឿងនោះឡើយ។ អ្នកនឹងតស៊ូដល់ទីបញ្ចប់ គឺអ្នក​មាន​​ទំនួល​ខុស​ត្រូវតែម្តង។

បុគ្គលិកលក្ខណៈប្រភេទឈាម B

រូបតំណាង

១. មិនងាយស្រួលឡើយក្នុងការបើកបេះដូង៖ វាមិនមែនជាការងាយ​ឡើយដើម្បីចូលក្នុង​បេះដូងមនុស្ស​មាន​ឈាម​​ប្រភេទ B។ ពួកគេអាចនិយាយបានពីភាព​ខុសគ្នារវាងអ្នកស្គាល់គ្នានិងមនុស្សមិ​នស្គាល់គ្នាពីមុនដោយ​ត្រូវ​ចំណាយ​ពេលយូរបន្តិចទើបអាចដឹងចិត្តគេបាន។

២. ការត្រូវបានគេសរសើរនឹងក្លាយជាការប្រឹងប្រែងដ៏អស្ចារ្យ៖ ភាព​សាមញ្ញ​និង​គួរឲ្យ​ស្រឡាញ់​នៃមនុស្ស​ឈាម​ប្រភេទនេះគឺចូលចិត្តស្តាប់ ហើយពេលណាបានសរសើរនោះ ពួក​គេ​នឹង​ខិតខំ​​ប្រឹង​ដូចជា​កូន​ក្មេង​អញ្ចឹង។ ពួកគេចូលចិត្តឲ្យសរសើរ ព្រោះតែយល់ឃើញ​ថាពួកគេ​គឺខុស​ពី​មនុស្ស​ដទៃ។

រូបតំណាង

៣. ងាយស្រួលសម្រាប់បើកចិត្តអ្នក៖ មនុស្សមានឈាមប្រភេទនេះ ចូលចិត្តគិតរឿង​បែបកាច​សាហាវ​និង​​ចូល​ចិត្ត​ធ្វើរឿងបែបឆ្កួតៗ។ ប្រសិនបើអ្នកមិនមានអ្វីនោះទេ អ្នកចង់អូសទាញមិត្តរបស់​អ្នកឲ្យធ្វើរឿងឡប់ៗ ហើយ​អ្នក​មាន​គំនិតច្រើនមែនទែន។

៤. មិនចូលចិត្តធ្វើអ្វីដូចអ្នកដទៃ៖ អ្វីដែលមិនដូចអ្នកដទៃ​នោះគឺមនុស្ស​មានឈាម​ប្រភេទនេះ​មិនចូល​ចិត្តធ្វើ​រឿង​អ្វីមួយដូចអ្នកដទៃឡើយដូចជា ការបង្កើតអ្វីថ្មីៗជាដើម។ ការផ្លាស់ប្តូរគឺជាចរិតរបស់អ្នកមាន​ឈាម​ប្រភេទ​នេះ។

យ៉ាងណាដែរ? តើអ្នកមានឈាមប្រភេទពីរខាងលើនេះមានចំណុចដែលដូចឬអត់?

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជឿអត់? មនុស្សកាន់តែឯកា ជាមនុស្សដែលមានន័យបំផុតក្នុងលោក

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម