រាជិនីច្នៃរ៉ូបមង្គលការ Vera Wang បង្អួតរាងក្រមុំ១៨សុំខ្មាស នៅវ័យ៧១ឆ្នាំ
- 2020-05-06 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជិនីច្នៃរ៉ូបមង្គលការ Vera Wang បង្អួតរាងក្រមុំ១៨សុំខ្មាស នៅវ័យ៧១ឆ្នាំ
ទោះបីជាមានវ័យ ៧១ឆ្នាំហើយក៏ដោយ តែកំពូលអ្នកច្នៃម៉ូដអាមេរិក Vera Wang នៅតែរក្សាបានរាងស្រឡូនដូចតារាម៉ូដែល។
ទោះបីជាកំពូលតារាហូលីវូដក៏ដោយ តែក៏មិនប្រាកដថាបានអ្នកច្នៃម៉ូដ Vera Wang ច្នៃរ៉ូបមង្គលការឲ្យដែរ ដ្បិតអ្នកច្នៃម៉ូដរូបនេះរើសអតិថិជនខ្លាំងណាស់។ មូលហេតុគឺមកពី រាល់ម៉ូដរ៉ូបការរបស់លោកស្រីសុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសបំផុត សម្រាប់អតិថិជននីមួយៗ។
ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយស្នាដៃរបស់ខ្លួននោះ អ្នកច្នៃម៉ូដចាស់វស្សារូបនេះ ក៏ទាក់ទាញចំណាប់អារម្មណ៍ដោយសារការពូកែរក្សារាងរបស់ខ្លួនផងដែរ។ ជាក់ស្ដែង អ្នកគាំទ្រស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ពេលឃើញរាងដ៏ស្រឡូនរបស់ នារីវ័យ ៧១ឆ្នាំរូបនេះ។ ទោះស្ថិតក្នុងវ័យចិតសិបប្លាយក៏ដោយ តែ Vera Wang នៅតែមានរាងស្វែលស្រឡូនដូចនារីវ័យក្មេង។
គួបផ្សំនឹងការស្លៀកពាក់ទាន់សម័យទៀតនោះ ធ្វើឲ្យអ្នកច្នៃរ៉ូបការនេះមើលទៅក្មេងជាងវ័យច្រើនឆ្នាំ។ យ៉ាងណាក្ដី ទោះរក្សារាងបានស្អាតក៏ដោយ តែស្នាមជ្រីវជ្រួញនៅតែដក់លើមុខរបស់អ្នកច្នៃរ៉ូបការឲ្យ Kim Kardashian ដដែរ៕
អានបន្ត៖ រៀនតាមស្ទីលធ្វើខ្លួនរបស់ Taeyeon ទោះអាយុ៣១ឆ្នាំ នៅតែក្មេងស្អាតដូច១៨ឆ្នាំ