សញ្ញាទាំង​ ៥ បង្ហាញ​​​​ថា ​អ្នក​មិន​បាន​ស្រឡាញ់​ខ្លួន​ឯង​ដូច​ដែលអ្នក​គិត​ឡើយ

  • 2020-05-05 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​ស្រឡាញ់​ចំពោះ​ខ្លួន​ឯង គឺ​ជា​ក្ដី​ស្រឡាញ់​ដែល​ធំធេង​ និង សំខាន់​បំផុត​ក្នុង​ឆាក​ជីវិត​មនុស្ស​ម្នាក់ៗ។ តែ​គួរ​ឲ្យ​ស្ដាយ​ ដែល​ពេល​ខ្លះ​អ្នក​ខិត​ខំ​​ចំណាយ​ពេល​វេលា​ និង កម្លាំង​កាយ​ ចិត្ត​ ដើម្បី​ផ្ដល់​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ ឬ ​មនុស្ស​ជុំវិញ​ខ្លួន​អស់​១០០% ដោយ​គ្មាន​សេសសល់​អ្វី​សម្រាប់​ខ្លួន​ឯង។ ពេល​នោះ​ហើយ អ្នក​ដែល​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ហត់​នឿយ និង លែង​ស្គាល់​ខ្លួន​ឯង​ជា​អ្នក​ណា។ ដូច្នេះ មក​ដឹង​សញ្ញា​ទាំង ៥ ដែល​បង្ហាញ​ថា​ អ្នក​មិន​បាន​ស្រឡាញ់​ខ្លួន​ឯង​ដូច​អ្នក​គិត​ឡើយ៖

រូបតំណាង

**១. អ្នក​លែង​ស្គាល់​ខ្លួន​ឯង៖** ​អ្នក​​នឹង​មាន​អារម្មណ៍​ថា ដូច​បាន​ផ្ដាច់​ចេញ​ពី​ធាតុ​ពិត​ដែល​ជា​អ្នក ហើយ​អ្វី​ៗ​ដែល​អ្នក​ធ្វើ​គឺ​ដើម្បី​​ការ​​​ផ្គាប់​ចិត្ត និង ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ដោយ​មិន​បាន​ខ្វល់​ថា​ខ្លួន​កំពុង​តែ​ធ្វើ​ទង្វើ​ដែល​មិន​មែន​ជា​ខ្លួន​ឯង​ហើយ។ ​

២. អ្នក​មិន​ខ្វល់​ពី​សុខភាព​ខ្លួន​ឯង៖ មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង ជានិច្ចកាល​តែង​គិត​គូ​ដល់​បញ្ហា​សុខភាព​របស់​ខ្លួន ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ការ​ហូបចុក ជា​ពិសេស​ចៀសវាង​ដាច់​ខាត​នូវ ការ​សេព​គ្រឿង​ស្រវឹង ជក់​បារី ឬ ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ដើម​។

រូបតំណាង

៣. អ្នក​ចង់​រត់​គេច​ពី​ខ្លួន​ឯង៖ នៅ​ពេល​ដែល​ជីវិត​ជួប​ប្រទះ​នូវ​ឧបសគ្គ​ណា​មួយ អ្វី​ដែល​អ្នក​ចង់​ធ្វើ​មុន​គេ​គឺ​ រត់​គេច​ឲ្យ​ផុត។ វា​មិន​ត្រឹម​តែ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​​ជា​មនុស្ស​ចូលចិត្ត​​គេច​ពី​បញ្ហា​នោះ​ទេ តែ​វា​ក៏​បង្ហាញ​ថា​អ្នក​មិន​បាន​ស្រឡាញ់​ខ្លួន​ឯង​គ្រប់​គ្រាន់​ទៀត​ផង។​

៤. អ្នក​ទ្រាំ​នៅ​ក្នុង​ទំនាក់​ទំនង​មិន​ល្អ៖ មិន​ថា​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា ឬ មិត្ត​ភាព អ្នក​តែង​ជា​មនុស្ស​ដែល​សុខចិត្ត​សម្ងំ​ទ្រាំ​ទ្រ​នូវ​ទង្វើ​គ្រប់​យ៉ាង​របស់​ភាគី​ម្ខាង​ទៀត។ ការ​ស្រឡាញ់​ខ្លួន​ឯង​ពិត​ប្រាកដ គឺ​ការ​ហ៊ាន​ដើរ​ចេញ​ពី​បុគ្គល​ដែល​មិន​​ឲ្យ​តម្លៃ​អ្នក​ និង គ្មាន​ផ្ដល់​អ្វី​​ ក្រៅ​ពី​ភាព​ឈឺចាប់ និង ទុក្ខ​កង្វល់។​

រូបតំណាង

៥. អ្នក​មាន​អារម្មណ៍​ថា​គ្មាន​ភាព​រីករាយ​ក្នុង​ជីវិត៖ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​បែប​នេះ អ្នក​ត្រូវ​ឈប់ ហើយ​សួរ​ខ្លួន​ឯង​ថា​ តើ​អ្វី​ទៅ​ដែល​បាន​ឆក់​យក​ក្ដី​រីករាយ​ពី​អ្នក? ពោល​គឹ​ត្រូវ​មើល​ទៅ​ក្រោយ ហើយ​នឹក​រឭក​ដល់​​​ហេតុផល​ដែល​​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស​ជីវិត​ដែល​អ្នក​កំពុង​រស់​នៅ​សព្វ​ថ្ងៃ។

ដូច្នេះ បើ​អ្នក​មាន​លេច​ចេញ​នូវ​សញ្ហា​ទាំង ៥ ខាង​លើ អ្នក​គប្បី​ប្តូរ​​មក​គិត​គូ​ពី​ក្ដី​សុខ​របស់​ខ្លួន​មុន​អ្វីៗ​ទាំង​អស់។ ​ជួន​កាល រឿង​តូចតាច​បំផុត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ អាច​ធ្វើ​ឲ្យ​អ្នក​ស្វែង​រក​ខ្លួន​អ្នកកាលពី​មុន ផ្ដល់​ជូន​នូវ​ភាព​រីករាយ​ដល់​អ្នក​វិញ​ និង អាច​ធ្វើ​ឲ្យ​ស្រឡាញ់​ខ្លួន​ឯង​សារជា​ថ្មី​ក៏​ថា​បាន​៕​

ចុចអានបន្ត៖ ៨ យ៉ាងចាំបាច់ត្រូវធ្វើ ពេលអ្នករួចរាល់ក្នុងការក្លាយជាមនុស្សថ្មី

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម