ការពិត ៧ យ៉ាងដែលមិនសូវមានអ្នកដឹងពីប្រពន្ធ Mark Zuckerberg
- 2020-05-05 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ៧ យ៉ាងដែលមិនសូវមានអ្នកដឹងពីប្រពន្ធ Mark Zuckerberg
លោកស្រី Priscilla Chan បានរៀបការជាមួយនឹងបុរសដែលមានជាងគេម្នាក់ក្នុងចំណោមអ្នកមានទាំងអស់ក្នុងពិភពលោក ប៉ុន្តែមិនសូវមានអ្នកស្គាល់ឬដឹងរឿងច្រើនពីប្រពន្ធរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook រូបនេះទេ។ ខាងក្រោមនេះជាការពិត ៧ យ៉ាងរបស់ Priscilla Chan ដែលមិនសូវមានអ្នកដឹងឡើយ៖
១. នាងគឺជាម្ដាយម្នាក់ដែលម្ដាយគ្រប់រូបស្រមៃចង់ធ្វើដូច
តារាងនៃភាពជោគជ័យរបស់គាត់គឺជា តារាងជោគជ័យដែលម្ដាយគ្រប់រូបតែងតែបួងសួងចង់បានដូច។ លោកស្រីគឺជាមនុស្សដំបូងគេក្នុងគ្រួសារចិនកាត់អាមេរិករបស់គាត់ដែលបានរៀនចប់នៅសាកលវិទ្យាល័យ។ ភាពជោគជ័យមួយនេះប្រៀបដូចជាមោទកភាពដ៏ធំមួយនៃការចំណាកស្រុករបស់គ្រួសារពួកគេ។ គាត់បានកាន់សញ្ញាប័ត្រពីសាកលវិទ្យាល័យ Harvard ហើយនិងបានបញ្ចប់ការសិក្សាផ្នែកពេទ្យកុមារពីសាកលវិទ្យាល័យក្នុងរដ្ឋ California ដែលជាសាលាផ្នែកវេជ្ជសាស្ត្រល្អជាងគេលំដាប់ថ្នាក់លេខ ៣ នៅសហរដ្ឋអាមេរិកថែមទៀតផង។
២. លោកស្រីគឺជាសប្បុរសជនដែលមានទឹកចិត្តល្អម្នាក់
ស្ត្រីវ័យ ៣០ ឆ្នាំនេះចូលចិត្តការធ្វើសប្បុរសធម៌ណាស់ ហើយប្ដីប្រពន្ធមួយគូនេះបានធ្វើការងារនេះបានច្រើនរួចមកហើយ។ ក្នុងឆ្នាំ ២០១៤ ពួកគេបានបរិច្ចាគលុយ ៦៦ លានដុល្លារ ធ្វើឲ្យពួកគេបានជាប់ឈ្មោះក្នុងបញ្ជី ៥០នាក់ របស់ Forbs America ដែលបានបរិច្ចាគលុយដើម្បីជួយដល់សាលារៀន និងមន្ទីរពេទ្យជាច្រើន។ ទឹកប្រាក់ប្រហែល ២៥ លានដុល្លាររបស់ពួកគេត្រូវបានបរិច្ចាគចូលទៅក្នុងមូលនិធិមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកក្នុងពេលផ្ទុះឡើងនៃជំងឺអេបូឡានៅអាហ្វ្រិកខាងលិច។
៣. ការសិក្សាជាបញ្ហាផ្ទាល់ខ្លួនរបស់លោកស្រី
ក្នុងការធ្វើបទសម្ភាសលើកដំបូងនៅលើក្នុងកម្មវិធីទូរទស្សន៍ លោកស្រី Chan បានបង្ហាញឲ្យដឹងថាការសិក្សាជាបញ្ហាផ្ទាល់ខ្លួនសម្រាប់គាត់។ អ៊ីចឹងហើយបានជាគាត់ហើយនិងប្ដីបានលះបង់ការបរិច្ចាគមួយភាគធំរបស់ពួកគេទៅលើមុខវិជ្ជាសិក្សា។ គាត់បានកាន់កាប់ប្រព័ន្ធសិក្សាសាធារណក្នុងការគ្រប់គ្រងយ៉ាងតឹងរឹង ដោយទទួលបានការជោគជ័យជាច្រើនដោយមានការគាំទ្រនិងលើកទឹកចិត្តពីគ្រូរបស់គាត់យ៉ាងពេញទំហឹង។ លោកស្រីក៏ជានាយកប្រតិបត្តិនៃសាលាបឋមសិក្សា គំរូសុខភាព និងការអប់រំចម្រុះថ្មីផងដែរ។
៤. គាត់ជាបងស្រីធំជាងគេក្នុងចំណោមបងប្អូនស្រី ៣ នាក់
លោកស្រី Chan គឺជាបងស្រីធំជាងគេក្នុងចំណោមកូនស្រី ៣ នាក់ ដោយគាត់មានអាយុច្រើនជាងប្អូនស្រីពៅរបស់គាត់រហូតដល់ទៅ ៨ ឆ្នាំ។ គាត់បានប្រាប់ទៀតថាគាត់បានចំណាយពេលច្រើនជាមួយប្អូនស្រីទី១របស់គាត់ជាច្រើនកាលពីនៅក្មេង។ គាត់ប្រៀបបានដូចជាម្ដាយរបស់ប្អូនស្រីពៅអ៊ីចឹង ដោយពួកគេទាំងពីរមានអាយុខុសគ្នាច្រើន។
៥. គាត់និយាយបាន ៣ ភាសា
គាត់អាចនិយាយភាសា អង់គ្លេស ចិនកាតាំង និងភាសាអេស្ប៉ាញបានយ៉ាងស្ទាត់ជំនាញ។ ការរៀនភាសាចិនកាតាំងជួយគាត់ឲ្យមានទំនាក់ទំនងជាមួយជីដូនជីតា ចិនកាត់វៀតណាមរបស់គាត់បានល្អ។ គាត់ជ្រើសរើសការរៀនភាសាអេស្ប៉ាញដោយអ្នកជំងឺភាគច្រើនរបស់គាត់និយាយភាសានេះ។
៦. ពួកគាត់ទាំងពីរនាក់ជាគូស្នេហ៍នឹងគ្នាតាំងតែរៀននៅមហាវិទ្យាល័យ
លោកស្រី Chan ហើយនិង Zuckerberg បានជួបគ្នាជិត ១០ឆ្នាំហើយមុនពេលសម្រេចចិត្តទាក់ទងគ្នាជាផ្លូវការនៅឆ្នាំ ២០១២។ ពួកគេបានជួបគ្នានៅពេលដែលកំពុងឈររងចាំចូលបន្ទប់ទឹកនៅក្នុងពិធីជប់លៀងរបស់សាកលវិទ្យាល័យ Harvard ហើយពួកគេទាំងពីរបានស្គាល់គ្នាតាំងពីពេលនោះមក។ ប៉ុន្តែពួកគេក៏បានឆ្លងកាត់ការអន់ចិត្តនឹងគ្នាជាច្រើនក្នុងទំនាក់ទំនងមួយនេះរាប់មិនអស់ដែរ។ រឿងដែលធ្វើឲ្យអ្នកប្រើប្រាស់ Facebook អាណិតប្ដីប្រពន្ធមួយគូនេះខ្លាំងបំផុតនោះគឺ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥ លោក Zuckerberg បានប្រាប់ពីការឈឺចាប់ក្នុងគ្រួសាររបស់គាត់ថាប្រពន្ធគាត់បានរលូតកូនចំនួនបីដងរួចមកហើយ។
៧. ឆ្កែនៅក្នុងគ្រួសាររបស់ពួកគេមានគេស្គាល់ច្រើនជាងលោកស្រី Chan ទៀតផង
សត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់របស់ប្ដីប្រពន្ធមួយគូនេះមានអ្នក followed ច្រើនបំផុតនៅលើ Facebook។ វាមានចំនួនអ្នក followed ច្រើនជាង ២.២ លាននាក់នៅលើ page ដែលជាចំនួនច្រើនជាងលោកស្រី Chan ថែមទៀតផង។ វាជាប្រភេទសត្វឆ្កែដែលមានរោមដូចសត្វចៀមមកពីប្រទេសហុងគ្រី ដែលមើលទៅគួរឲ្យស្រលាញ់ជាមួយនឹងរោមកណ្ដាញ់វែងៗរបស់វា៕
ចុចអាន៖ កុំប្រាប់រឿង ៨ យ៉ាងនេះឲ្យគេដឹង បើចង់បានសន្តិភាពផ្លូវចិត្ត