កុំប្រាប់រឿង ៨ យ៉ាងនេះឲ្យគេដឹង បើចង់បានសន្តិភាពផ្លូវចិត្ត
- 2019-06-03 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំប្រាប់រឿង ៨ យ៉ាងនេះឲ្យគេដឹង បើចង់បានសន្តិភាពផ្លូវចិត្ត
ធម្មតាអ្នកណាដែលថាមិនចង់រស់នៅក្នុងភាពស្ងប់សុខ អ្នកណាដែលមិនចង់រក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឲ្យនៅតែល្អ។ បើអ្នកពិតជាចង់បានជីវិតបែបនេះមែន អ្នកគួរតែរក្សារឿង ៨យ៉ាងខាងក្រោមនេះទុកជារឿងសម្ងាត់ទៅ មិនមែនរឿងអ្វីក៏ចេះតែប្រាប់ឲ្យគេដឹងនោះទេ។
១. រឿងអាស្រូវរបស់អ្នកដទៃដែលអ្នកបានដឹង
ដំបូងបំផុត ការនិយាយដើមអ្នកដទៃមិនបានធ្វើឲ្យអ្នកមើលទៅជាមនុស្សល្អក្នុងភ្នែកអ្នកដ៏ទៃទេ។ ការធ្វើបែបនេះគឺធ្វើឲ្យអ្នកបាត់ទំនុកចិត្តខ្លួនឯង ហើយព្យាមយាមបង្ហាញថាខ្លួនឯងល្អដោយការបន្ទាបតម្លៃរបស់អ្នកដ៏ទៃ។ រឿងមិនល្អដែលអ្នកបាននិយាយនោះ អាចធ្វើឲ្យអ្នកទទួលបានផលអាក្រក់ដល់ខ្លួនឯងទៀតផង។ បើអ្នកដឹងរឿងរបស់នរណាម្នាក់គួរប្រាប់អ្នកណាឲ្យដឹងទេ ដឹងតែម្នាក់ឯងទៅបានហើយ កុំយករឿងគេទៅនិយាយដើមបន្តអី។
២. ទ្រព្យសម្បត្តិខ្លួនឯង
មនុស្សមួយចំនួនមិនចាំយូរទេ ពេលទិញរបស់ថ្មីម្ដងៗ តែងតែថតរូបបង្ហោះអួតគេ មិនថាជាឡានថ្មី ផ្ទះ សម្លៀកបំពាក់ និងរបស់ជាច្រើនទៀតដែលលុយអាចទិញបាន។ ទោះបីជាអ្នកជាការឲ្យតម្លៃខ្លួនឯងក៏ដោយតែមនុស្សបែបនេះនឹងមានគុណវិបត្តិធំ។ ពួកគេប្រើសម្ភារៈដើម្បីបិតបាំងរឿងមិនល្អខ្លួនឯង ហើយទាមទារការចាប់អារម្មណ៍។ កុំព្យាយាមអួតអ្នកដ៏ទៃតាមរយៈសម្ភារៈដែលអ្នកមាន ច្រើនជាងអ្វីដែលអ្នកមានក្នុងជីវិតខ្លួនឯង។
៣. ចំណូលដែលអ្នករកបាន
ចំណូលរបស់អ្នកជារឿងមួយដែលអ្នកដ៏ទៃមិនគួរដឹងទាល់តែសោះ។ និយាយរឿងលុយកាក់ច្រើនពេកមិនល្អទេព្រោះអ្នកមិនបានដឹងច្បាស់ពីចំណូលរបស់អ្នកដ៏ទៃទេ។ហើយបើអ្នកបានជួបមនុស្សដែលនិយាយតែរឿងលុយរបស់គេនៅកន្លែងដែលអ្នកធ្វើការ អ្នកប្រាកដជាមានអារម្មណ៍ថាមិនស្រណុកចិត្តទេ ព្រោះមនុស្សប្រភេទមិនចាប់អារម្មណ៍អ្វីផ្សេងក្រៅពីលុយទេ។ ៤. គោលបំណងក្នុងថ្ងៃអនាគតរបស់អ្នក ជាមនុស្សដែលមានមោទនភាពនិងពេញចិត្តជាមួយជីវិតខ្លួនឯង គឺជារឿងល្អខ្លាំងណាស់។ អ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកនឹងសម្រេចគោលបំណងរបស់ខ្លួនឯងបើមិនប្រាប់អ្នកផ្សេងឲ្យដឹង។ ការសិក្សាបានរកឃើញថាការចែករំលែកគោលដៅខ្លួនឯងដល់អ្នកដ៏ទៃគឺជាការកាត់បន្ថយភាពដែលអាចធ្វើទៅបានដើម្បីសម្រេចគោលបំណងមួយនោះ។
៥. ការធ្វើអំពើល្អជាមួយអ្នកដ៏ទៃ
សព្វថ្ងៃនេះមានវីដេអូនៅលើបណ្ដាញសង្គមច្រើនណាស់ដែលបង្ហាញពីការជួយអ្នកក្រីក្រ អ្នកមានជំងឺជាដើម។ទោះបីធ្វើបែបនេះជាគំនិតល្អដើម្បីចែករំលែកការធ្វើអំពើល្អទៅកាន់ពិភពលោក តែវាមើលទៅប្រៀបបានដូចជាអ្នកកំពុងតែអួតខ្លួនឯង ហើយប្រើប្រាស់អ្នកដែលក្រីក្រដើម្បីទាមទារចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។ អំពើល្អនឹងមានតម្លៃបំផុតនៅពេលដែលអ្នកធ្វើវាដោយគ្មានការរៀបចំទុកមុន។
៦. ជំនឿនិងការចូលចិត្តផ្ទាល់ខ្លួន
ពួកយើងទាំងអស់គ្នាគឺមានជំនឿខុសៗគ្នា និងការចូលចិត្តផ្សេងៗគ្នា។ តែពេលខ្លះ ជម្រើស ជំនឿ និងគោលការណ៍ផ្ទាល់ខ្លួនឯងរបស់អ្នក មិនមែនជារឿងល្អក្នុងការយកមកពិភាក្សាទេ។ បើសិនជាធ្វើបែបនេះធ្វើឲ្យអ្នកមើលទៅជាមនុស្សដែលមិនចេះអធ្យាស្រ័យ ហើយមនុស្សមួយចំនួននឹងគេចពីអ្នកនៅថ្ងៃមុខ។
៧. ភាពក្លាហានរបស់អ្នក
វីរបុរសពិតគេមិនដែលបង្ហាញភាពក្លាហានខ្លួនឯងឲ្យគេឃើញទេ។ ចឹងហើយបានជាយើងឃើញវីរបុរសក្នុងភាពយន្តតែងតែពាក់របាំងមុខដើម្បីលាក់អត្តសញ្ញាណខ្លួនឯង។ អ្នកក្លាយហានគេធ្វើរឿងដែលគេចង់ធ្វើ មិនមែនគ្រាន់តែធ្វើដើម្បីឲ្យគេដឹងទេ ប៉ុន្តែមពីពួកគេមានចិត្តមេត្តា និងភាពក្លាហាន ហើយជឿថាអ្វីដែលគេធ្វើជារឿងត្រឹមត្រូវ។ បើអ្នកគិតថាខ្លួនឯងជាអ្នកក្លាហានម្នាក់ អ្នកគួរតែកោតសរសើរអ្នកដទៃ ជាជាងប្រាប់គេពីភាពក្លាហានខ្លួនឯង។
៨. បញ្ហាក្នុងគ្រួសារ
គ្មានគ្រួសារណាដែលមិនធ្លាប់មានគ្រួសារទេ។ គ្រាន់តែជារឿងតូច និងធំតែប៉ុណ្ណោះ។ ប្រាប់អ្នកដ៏ទៃពីបញ្ហាក្នុងគ្រួសាររបស់អ្នកមិនមែនជាដំណោះស្រាយទេ។អ្នកដែលអ្នកគួរតែនិយាយជាមួយគឺជាសមាជិកក្នុងគ្រួសារ។ បើអ្នកប្រាប់អ្នកដ៏ទៃវានឹងធ្វើឲ្យរឿងកាន់តែយ៉ាប់។ មានភាពខុសគ្នារវាងការដែលអ្នកប្រាប់អ្នកផ្សេងដើម្បីគ្រាន់តែចង់ឲ្យគេអាណិតអ្នក ឬក៏អ្នកចង់បានយោបល់ពីគេ៕
ចុចអាន៖ មនុស្សដែលឆ្លាតមិនធ្វើរឿងឆោតល្ងង់ ៧យ៉ាង នេះដាច់ខាត