ជឿអត់? មនុស្សកាន់តែឯកា ជាមនុស្សដែលមានន័យបំផុតក្នុងលោក

  • 2020-05-04 06:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ភាព​ឯកា​ មាន​អ្វី​គួរ​ឲ្យ​ខ្លាច​?​ ព្រោះ​យើង​នៅ​ក្មេង​ ភាព​ឯកា​គ្មាន​អី​គួរ​ឲ្យ​ខ្លាច​ឡើយ​​ តែ​ផ្ទុយ​ទៅវិញ​ អ្នក​ដែល​ខ្លាច​ភាព​ឯកា​ គឺ​ជា​អ្នក​ដែល​ខ្ជះខ្ជាយ​ពេល​វេលា​ក្ដី​សុខ​របស់​ខ្លួន​ឯង។​

ដំណើរ​ជីវិត​ជាមួយ​ភាព​ឯកា​តែ​ឯកឯង​ ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ ដូច​ជា​ហែល​ឆ្លង​ទឹក​​ ឬ​ដូចជា​ជំពប់​ជើង​ដួល​តែ​ម្នាក់​ឯង​គ្មាន​អ្នក​ជួយ​លើក​ស្រោច​ឡើង​​។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា​ ឧបសគ្គ​ដែល​​យើង​បាន​ឆ្លង​កាត់​ម្នាក់​ឯង​នេះ​ វា​ធ្វើឲ្យ​យើង​ស្គាល់​រសជាតិ​ជីវិត​ ប្រៃ​ ល្វីង​ ផ្អែម​ ជូរចត់​ ដ៏​សែន​មាន​ន័យ​បំផុត។

ជីវិត​ម្នាក់​ឯង​ មែន​ទែន​ទៅ​វា​មិន​អាក្រក់​ទាំងអស់​ទេ​។ ជឿ​ថា​ យើង​រាល់​គ្នា​ ពេល​ខ្លះ​ធ្លាប់​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ បរាជ័យ​លើ​រឿង​ស្នេហា​ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ធ្វើបាប​​ផ្លូវ​ចិត្ត​ ហើយ​ខ្លះ​ខ្លាច​មិន​ហ៊ាន​ប្រឈម​នឹង​ការ​នៅ​ម្នាក់​ឯង ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បង្ហាញ​ស្នាម​ញញឹម​រីករាយ​នៅ​ជុំវិញ​មនុស្ស​ជាច្រើន​ ប៉ុន្តែ​បែរ​ជា​ចូល​ចិត្ត​ឃុំ​ខ្លួន​នៅ​ម្នាក់​ឯង​​​។ នៅ​រឿង​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​​ខ្លាច​ និង​ឈឺចាប់​​ ព្រោះ​ភាព​ឯកា។

ខាង​ក្រោម​នេះ​ ជា​អត្ថប្រយោជន៍​នៃ​ការ​នៅ​ម្នាក់​ឯង៖ ​

​១.យើង​នឹង​មិន​អស់​ថាមពល​ ខណៈ​មនុស្ស​ចូលចិត្ត​ភាព​អ៊ូអរ ត្រូវ​ចំណាយ​ថាមពល​យ៉ាង​ច្រើន​។​

២.យើង​នឹង​ស្គាល់​ខ្លួន​ឯង​កាត់​តែ​ច្បាស់​ នៅ​ពេល​ដែល​យើង​មាន​ពេល​តែម្នាក់​ឯង​ដើម្បី​អង្គុយ​ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​យើង​​។

៣​.យើង​មិន​ចាំបាច់​ព្យាយាម​យក​ចិត្ត​អ្នកដទៃ​ ប្រសិន​បើ​យើង​មិន​ពេញចិត្ត​។​

៤.នៅ​ពេល​យើង​ចាប់​ផ្តើម​រីករាយ​ក្នុង​ការ​នៅ​ម្នាក់​ឯង​អ្នក​នឹង​ទទួល​បាន​ទស្សនៈ​កាន់​តែ​ច្រើន​លើ​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​យើង​។

៥.យើង​នឹង​ចាប់​ផ្តើម​ធ្វើអ្វី​ដែល​យើង​ពិត​ជា​ចូលចិត្ត​និង​រីករាយ បើ​ទោះ​បី​គ្មាន​ក្រុម​ធ្វើ​ជា​មួយ​ក៏​ដោយ។​

៦.យើង​នឹង​មាន​អារម្មណ៍​ថា​ឯករាជ្យ​ណាស់​ នៅ​ពេល​ដែល​យើង​រីករាយ​ក្នុង​ការ​នៅ​ម្នាក់​ឯង និង​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន​ឯង​ក្នុង​ការ​ធ្វើអ្វី​មួយ​តែ​ម្នាក់ឯង។

​​សង្ឃឹម​ថា​ បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ និង​បាន​ស្រង់​ចំណុច​ល្អ​ៗ​ខ្លះ​ ដែល​គិត​ថា​ខ្លួន​ឯកា​ សូម​ញញឹម​ដោយ​ពេញ​ចិត្ត​ឡើង​ ព្រោះ​ការណ៍​នៅ​ម្នាក់​ឯង​​កន្លង​មក​​ សុទ្ធតែ​ជា​ជណ្ដើរ​ ឬ​ស្ពាន​នាំ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ពឹង​ពាក់​លើ​ខ្លួន​ឯង​មួយ​ជីវិត​បាន​ ដោយ​គ្មាន​អ្នកដទៃ៕​

ប្រភព៖ Guu ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម