មកដឹងពីគុណវិបត្តិធំៗ ២ យ៉ាង និងដំណោះស្រាយ នៅពេលដែលប្រើជែលលាងដៃច្រើនពេក

  • 2020-04-30 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​ត្រូវ​ការពារ​ពី​ការ​ឆ្លង​មេរោគ​ និង​រក្សា​អនាម័យ​ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ល្អ ទើប​មនុស្ស​គ្រប់​គ្នា​ត្រូវ​ប្រើ​ជែល​ដែល​មាន​ជាតិ​អាល់​កុល​សម្រាប់​លាង​ដៃ។ យ៉ាង​ណា​មិញ​ការ​ប្រើប្រាស់​វា​ញឹក​ញាប់​ពេក អាច​នឹង​មាន​គុណវិបត្តិ​សម្រាប់​​ប្រភេទ​ស្បែក​មួយ​ចំនួន។

១. ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំង

ជែល​ដែល​មាន​​ជាតិ​អាល់កុល​សម្លាប់​មេរោគ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ត្រជាក់​និង​ស្អាត​ដៃ បន្ទាប់​ពី​ប្រើ​រួច​ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ប្រែ​​ទៅ​ជា​ស្ងួត​ប្រេះ​ផង​ដែរ។ ដោយ​សារ​ជាតិ​អាល់កុល បាន​ជ្រាប​និង​ស្រូប​យក​កម្តៅ​នៅ​ក្នុង​ស្បែក ដូច្នេះ​ហើយ​គួរ​ប្រើ​ឲ្យ​​បាន​សមរម្យ​​តែ​ពេល​ចាំបាច់​​តែ​ប៉ុណ្ណោះ​។

រូបតំណាង

**២. ប្រឈម​នឹង​ប្រតិកម្ម**

មាន​មនុស្ស​មួយ​ចំនួន​ដែល​អាច​​ប្រតិកម្ម​ជាមួយ​នឹង​​​ជាតិ​អាល់កុល។ អាច​សាក​ល្បង​​លាប​លើ​ស្បែក​នៅ​ក្រោម​ដើម​ដៃ​ជាមុន​សិន ហើយ​ទុក​រយៈពេល​២៤​ម៉ោង ដើម្បី​ដឹង​ថា​អ្នក​​​មាន​អាល្សែកស្សី​ឬ​ក៏​អត់។

រូបតំណាង

ដំណោះ​ស្រាយ​សម្រាប់​អ្នក​មាន​ស្បែល​ប្រតិកម្មជាមួយ​​អាល់កុល​លាង​ដៃ

លាង​ដៃ​ជាមួយ​សាប៊ូ៖ នេះ​ជា​វិធី​​ល្អ​ដែល​ងាយ​ស្រួល​​ប្រសិន​បើ​អ្នក​នៅ​ផ្ទះ។ នៅ​ពេល​ចេញ​ទៅ​ខាង​ក្រៅ អ្នក​អាច​ចាក់​សាប៊ូ​ចូល​ទៅ​ក្នុង​ដប​តូចៗ និង​រក​បន្ទប់​ទឹក​ដើម្បី​លាង​សម្អាត​ដៃ។

ឆ្លាស់​គ្នា​រវាង​ជែល​និង​សាប៊ូ៖ ការ​លាង​​ដៃ​ដោយ​ប្រើ​ជែល​មាន​ភាព​រហ័ស​និង​ងាយ​ស្រួល ប៉ុន្តែ​​បើ​អ្នក​មាន​ស្បែក​ប្រតិកម្ម គួរ​ជំនួស​មក​វិញ​ដោយ​ការ​ប្រើ​ប្រាស់​សាប៊ូ​ខ្លះ​ទើប​ល្អ​។

រូបតំណាង

​​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​ដៃ៖ មិន​ចំពោះ​តែ​​ស្បែក​ប្រតិកម្ម​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ប្រភេទ​ស្បែក​ធម្មតា ក៏​​អាច​ប្រែ​ទៅ​ជា​ស្ងួត​ប្រេះ​បាន​ដែរ​។ ហេតុ​នេះ​ហើយ​គួរ​ប្រើ​ឡេ​ណា​ដែល​​ជួយ​ផ្តល់​សំណើម​ដល់​​ស្បែក​ដៃ និង​គ្មាន​​ជាតិ​ទឹក​អប់ ដើម្បី​ជួយ​ឲ្យ​ដៃ​ទន់​រលោង​បាន​យូរ​។

មេរោគ​អាច​ទុំ​ជាប់​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ ដូច្នោះ​ហើយ​មិន​ត្រូវ​ប្រហែស​ដាច់​ខាត ក្នុង​ការ​រក្សា​អនាម័យ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ជានិច្ច៕

ចុចអានបន្ត៖ ទម្លាប់​បំផ្លាញ​ស្បែក​កាលពី​នៅ​ក្មេង ពេល​ចាស់​ទៅ​អ្នក​នឹង​ស្ដាយ​ក្រោយ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម