ទម្លាប់​បំផ្លាញ​ស្បែក​កាលពី​នៅ​ក្មេង ពេល​ចាស់​ទៅ​អ្នក​នឹង​ស្ដាយ​ក្រោយ

  • 2020-04-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ធម្មជាតិ ពេល​ចាស់​ទៅ​ស្បែក​ក៏​មិន​សូវ​មាន​ភាព​ស្រស់​ស្អាត​ដូច​កាលពី​ក្មេង។ ប៉ុន្តែ​បើ​អ្នក​មាន​ទម្លាប់​ទាំង​នេះ នោះ​ច្បាស់​ជា​មាន​ការ​ស្ដាយក្រោយ​ខ្លាំង​ជាក់​ជាមិនខាន​ពេល​វ័យ​កាន់តែ​ច្រើន ព្រោះ​ជា​ការ​បំផ្លាញ​ក្នុង​វ័យ ២០ – ៣០ ឆ្នាំ។ ប្រសិនបើ​នៅ​ក្មេង​អ្នក​មិន​សូវ​ធ្វើ​រឿង​ទាំង ៦ នេះ ចាស់​ទៅ​ស្បែក​ក៏​ចាំ​ល្អ​ដែរ គ្រាន់តែ​​មិន​ដូច​ក្មេង​ៗ​ពេក។

១.ផាត់​មុខ​រាល់ថ្ងៃ

ទម្លាប់​មួយ​បែប​នេះ អាច​ថា​បច្ចុប្បន្ន​មិន​ទាន់​ប៉ះពាល់ តែ​រយៈពេល ១០ ឆ្នាំ​ទៅ​មុខ ស្បែក​នឹង​ចាប់ផ្ដើម​មាន​ស្នាម​ខ្មៅ និង​ស្នាម​ជ្រីវជ្រួញ។ ព្រោះ​ស្បែក​មិន​មាន​ពេល​ដក​ដង្ហើម ឬ​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម ដែល​បណ្ដាលមកពី​ការ​បិទបាំង​ដោយ​ម្សៅ។

រូបតំណាង

**២.ប្រើ​វិធី​ធម្មជាតិ​មិន​ដឹង​ពី​ប្រភេទ​ស្បែក**

សមាសធាតុដែល​ផ្សំ​ពី​ធម្មជាតិ​ភាគច្រើន​ត្រូវ​បាន​គេ​ពណ៌នា​ថា មិន​រលាក សមរម្យ​សម្រាប់​ប្រភេទ​ស្បែក​ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ​ស្បែក និង​ទីតាំង​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា ដូច្នេះ​អ្នក​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​ប្រើ​វិធី​ណា​មួយ​ទៅ​លើ​ស្បែក។

៣.ផ្លាស់ប្ដូរ​ផលិតផល​ថែរក្សា​ស្បែក​តាម​ចិត្ត​ចង់

មនុស្ស​ជាច្រើន​គិត​ថា​នៅ​ពេល​ដែល​ប្រើ​ផលិតផល​ណា​មួយ​រយៈពេល​យូរ​មក​ហើយ គួរណា​តែ​ប្ដូរ​ចេញ​ទៅ តែ​នេះ​មិន​ត្រឹមត្រូវ​ចំពោះ​ស្បែក​ទេ។ ព្រោះ​ស្បែក​នឹង​មាន​ការ​រំខាន​ ​ពេល​ចាប់ផ្ដើម​ជាមួយ​នឹង​ផលិតផល​ថ្មី ដោយសារ​ការ​មិនសាំ។

៤.មិន​ប្រើ​ផលិតផល​ផ្ដល់​សំណើម

អ្នក​ខ្លះ​គិត​ថា គ្រាន់តែ​ផឹកទឹក​ឲ្យ​បាន​ច្រើន នោះ​ស្បែក​នឹង​មាន​សំណើម​ដោយ​មិន​ចាំបាច់​លាប​អ្វី​បន្ថែម។

រូបតំណាង

៥.ប្រើ​ម៉ាស​ដោយ​គ្មាន​ការ​យល់​ដឹង​ពី​ធាតុ​ផ្សំ

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​និយាយ​ថា ម៉ាស​បិទ​ឲ្យ​ស ហើយ​អ្នក​ឆាប់​ជឿ​ទៅ​ទិញ​មក​ប្រើ​ទាំង​មិន​ដឹង​ពី​ធាតុ​ផ្សំ​អ្វី​ខ្លះ​អាច​ធ្វើឲ្យ​មាន​ផលវិបាក​ដ៏​គ្រោះថ្នាក់​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

៦.គ្មាន​ការ​ការពារ​កាំរស្មី UV

ទម្លាប់​នេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​ស្បែក​រិល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឲ្យ​ស្បែក​កាន់តែ​ឆាប់​ចាស់​យ៉ាង​រហ័ស​ទៀត​ផង។ ស្នាម​ជ្រួញ​នឹង​លេច​ឡើង ដូច្នេះ​ពេល​ទៅ​ដើរលេង​នៅ​សមុទ្រ ឬ​សំដិល​ថ្ងៃ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ប្រើ​ឡេ​ការពារ​កម្ដៅ​ព្រះអាទិត្យ​ជាមួយ SPF៕

រូបតំណាង

ចុចអាន៖ស្បែក​មុខ​ស ទន់ ម៉ត់​រលោងដោយ​គ្រាន់​តែ​អ្នក​​ប្រើក្រូច​ឆ្មា​តាម​វិធី​នេះ

ប្រភព៖ ngoisao ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម