ពីផ្ទះចាស់សល់ពីសម័យបុរាណស្ទើរមើលលែងយល់ ក្លាយជាប្រណិតដូចវីឡាលំដាប់ខ្ពស់

  • 2020-04-29 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ដោយសារ​តែ​ពូកែ​ខាង​តុប​តែង​ផ្ទះ ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​មិន​ធម្មតា ព្រោះ​តែ​ផ្ទះ​ចាស់​មួយ​ខ្នង​មិន​ថ្លៃ​ពេក​នោះ​ទេ ​តែ​ពេល​រៀប​ចំ​ឡើង​វិញ​បែរ​ជា​ក្លាយ​ដូច​វីឡាប្រណិត​ទៅ​វិញ។

​មិន​បាច់​ទៅ​ទិញ​វីឡា អាផាតមិន ​ឬ​វីឡា​កូន​កាត់​អី​ឡើយ ​ព្រោះ​សូម្បី​ផ្ទះ​មួយ​ខ្នង​​ចាស់​ដូច​សល់​ពី​សម័យ​បុរាណ​ក៏​អាច​ក្លាយ​ជា​ផ្ទះ​ស្អាត​ពិត​ប្រាកដ​បាន​ដែរ។ ​​នៅ​ពេល​បច្ចុប្បន្ន​នេះ ​​​ទំនោរ​ជួស​ជុល​ផ្ទះ ​គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ច្រើន​ណាស់។ ផ្តើម​ចេញ​ពី​ផ្ទះ​​កញ្ចាស់ រញ៉េរញ៉ៃ ជញ្ជាំង​ឡើង​មើល​លែង​យល់ ​ប្រែ​ក្លាយ​​ជា​ស្រស់​ស្អាត ​មាន​របៀប​រៀប​ចំ ​​ដោយ​ការ​រចនា​យ៉ាង​ប្រណិត។

​​អ្នក​ស្រី Tran Thi Thu ​​ ម្ចាស់​ផ្ទះ​នេះ​​ឲ្យ​ដឹង​ថា ​បាន​​ចំណាយ​លុ​យ​ដោយ​ទិញ​គ្រឿង​សង្ហារិម​ថ្មី ​និង​សម្ភារៈ​មួយ​ចំនួន ​ដោយ​ចាយ​ពេល​តុប​តែង​អស់​ពេល​ជាង​២​ខែ។ ​ផ្ទះ​​នេះ​មាន​ទំ​ហំ ៥០ m2 ​ដោយ​មាន​បន្ទប់​គេង​២ ​បន្ទប់​ធ្វើ​ការ​១ ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់១ ​កន្លែង​ទទួល​ភ្ញៀវ ​ផ្ទះ​បាយ និង​បន្ទប់​ទឹក។ ​ក្រោយ​ពី​ជួស​ជុល​ផ្ទះ​ចាស់​រួច ​​​ពេល​នេះ​ផ្ទះ​នេះ​ប្រែ​ក្លាយ​ជា​ធំ​ទូលាយ​​ ​ប្រណិត ​អម​ដោយ​គ្រឿង​សង្ហារឹម​ប្រៀប​ដូច​ជា​អាផាតមិន​លំដាប់​ថ្នាក់​ខ្ពស់​ដូច្នោះ​ដែរ។ ​ក្រៅ​ពី​នេះ ​ម្ចាស់​ផ្ទះ​ក៏​បាន​ជ្រើស​រើស​​ឥដ្ឋ​ការ៉ូ​ពណ៌​ប្រផេះ​ -​ស ​ឲ្យ​មើល​ទៅ​ឆ្លុះ​និង​ទាក់​ទាញ។

​អ្នក​អាច​សង្កេត​មើល​ឃើញ​ថា​គ្រប់​ការ​រចនា ​​បន្ថែម​រស​ជាតិ​ដល់​អ្នក​ស្នាក់​នៅ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល ​ការ​រៀប​ចំ​មាន​សណ្ដាប់​ធ្នាប់ ​ដែល​លក្ខណៈ​នេះ​មិន​ធ្វើ​ឲ្យ​​អ្នក​រស់​នៅ​ធុញ​ទ្រាន់​និង​ស្មុគ​ចិត្ត​នោះ​ទេ៕​

អានបន្ត៖ ​ របស់ ៣យ៉ាង​ត្រូវ​បោះ​ចោល​ភ្លាម បើ​អ្នក​ទិញ​ត​ផ្ទះ​ពី​គេ បើ​មិន​ចង់​យីអ៊ុន​ដាក់ អារ័ក្ស​ជាន់

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម