របស់ ៣យ៉ាងត្រូវបោះចោលភ្លាម បើអ្នកទិញតផ្ទះពីគេ បើមិនចង់យីអ៊ុនដាក់ អារ័ក្សជាន់
- 2020-04-24 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ ៣យ៉ាងត្រូវបោះចោលភ្លាម បើអ្នកទិញតផ្ទះពីគេ បើមិនចង់យីអ៊ុនដាក់ អារ័ក្សជាន់
ទិញផ្ទះតពីអ្នកដទៃ គឺជាជម្រើសដ៏ពេញនិយមមួយសម្រាប់មនុស្សជាច្រើន យ៉ាងណាក្ដី មានចំណុចមួយចំនួនអ្នកត្រូវចងចាំក្រោយពេលទិញរួច ក្រៅពីទិសផ្ទះ ឬប្រវត្តិផ្ទះជាដើម។
នាសម័យនេះ មិនខ្វះទេផ្ទះដែលម្ចាស់ផ្ទះប្រកាសលក់ដោយរួមបញ្ចូលទាំងសង្ហារឹមទាំងអស់។ យ៉ាងណាក្ដី មានរបស់មួយចំនួនដែលក្រោយពេលទិញរួច យើងមិនគួរទុកវិញឡើយ ព្រោះមិនដឹងពីប្រវត្តិរបស់ទាំងនោះ។
**១. ហឹង ជំនាងផ្ទះ**
តាមក្បួនហុងស៊ុយ នេះគឺជារបស់ដែលប្រកាន់បំផុតដែលមិនគួរទុក។ ព្រោះបើអ្នកប្រើហឹង ឬជំនាងផ្ទះរបស់អ្នកដទៃ នោះបង្ហាញថាយើងមិនគោរពដូនតាខ្លួនឯង អនាគតគ្មានអ្នកជួយមើលឡើយ។ ណាមួយទៀត យើងមិនដឹងថា ជំនាងផ្ទះគេជួយដល់ម្ចាស់ផ្ទះយ៉ាងណាឡើយ។ ដូចនេះល្អបំផុត គឺគួរទិញថ្មី។
២. ផ្កា រុក្ខជាតិតុបតែងក្នុងផ្ទះ
ធម្មតា ផ្កា និងដើមដាំក្នុងផ្ទះគឺតំណាងឲ្យម្ចាស់ផ្ទះ។ នៅពេលម្ចាស់ផ្ទះមុនរើចេញទៅ ដើមឈើចាប់ផ្ដើមក្រៀមរលួយនោះ មានន័យថា ដើមនេះឆុងនឹងម្ចាស់ផ្ទះថ្មី។ ដូចនេះមិនគួរទុកយូរឡើយ ដ្បិតធាតុឆុងគ្នា បើរកទទួលទានមិនឡើង ក៏ជួបរឿងមិនចប់ដែរ។
៣. កញ្ចក់
កញ្ចក់គឺជាវត្ថុដែលម្ចាស់ផ្ទះមុនតែងឆ្លុះរាល់ថ្ងៃ ដូចនេះចំហាយរបស់ពួកគាត់នឹងដិតដាមនៅទីនេះជាប់។ ដោយមិនដឹងថា ចំហាយនេះគឺជាវិជ្ជមាន ឬអវិជ្ជមាន ដូចនេះល្អបំផុតគឺគួរទិញកញ្ចក់ថ្មីមកប្ដូរចេញទាំងអស់៕
អានបន្ត៖ ចង់ដឹងថាខ្លួនឯងជាមនុស្សបែបណា រើសយកកញ្ចក់មួយ ហើយមើលចម្លើយ