មិត្តប្រុសសុំបែកមុនថ្ងៃពិសេស២ថ្ងៃ ព្រោះធាត់ពេក នារីម្នាក់ប្ដេជ្ញាចិត្តសម្រកបានជាង២០គីឡូ
- 2020-04-27 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តប្រុសសុំបែកមុនថ្ងៃពិសេស២ថ្ងៃ ព្រោះធាត់ពេក នារីម្នាក់ប្ដេជ្ញាចិត្តសម្រកបានជាង២០គីឡូ
មនុស្សស្រីនៅពេលដែលបាក់ទឹកចិត្តដល់កំពូល ហើយយកកម្លាំងចិត្តបានមកវិញ ទោះបីជាពិបាកយ៉ាងណាក៏នាងអាចធ្វើបានដែរ។
គេតែងថា និយាយគឺស្រួលជាងធ្វើ ហើយរឿងនេះពិតជាមិនខុសឡើយ។ ជាក់ស្ដែង នៅពេលឃើញនរណាម្នាក់មានរាងធាត់ គេតែងប្រាប់ថាឲ្យម្នាក់នោះសម្រកគីឡូ។ តែទាល់អ្នកស្ថិតក្នុងស្ថានភាពនោះបានដឹង សម្រកគីឡូមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសក្នុងយុគសម័យដែលសម្បូរម្ហូបអាហារដូចបច្ចុប្បន្ននោះ។ យ៉ាងណាក្ដី នៅពេលមនុស្សម្នាក់រងការប៉ះទង្គិចផ្លូវចិត្តខ្លាំងដល់កំពូលហើយ អ្វីក៏គេអាចធ្វើបានដែរ។
ឧទាហរណ៍ជាក់ស្ដែងនោះគឺ នារីម្នាក់ឈ្មោះ Xiao Ya មកពីទីក្រុង Cheng Du ប្រទេសចិន ធ្លាប់មានរាងដល់ទៅ៧០គីឡូ តែនាងមិនដែលពិបាកចិត្តឡើយ ដ្បិតនាងពេញចិត្តនឹងការរស់នៅរបស់ខ្លួន។ លុះមកដល់ពេលចូលរៀនសាកលវិទ្យាល័យ Xiao Ya បានមានមិត្តប្រុស។ ដោយសារតែជាស្នេហាដំបូង នាងបានឲ្យតម្លៃមនោសញ្ចេតនានេះខ្លាំងណាស់។ យ៉ាងណាក្ដី មុនថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ឆ្នាំនោះ មិត្តប្រុសនាងបានសុំនាងបែកគ្នា ទោះបីជាមិនប្រាប់ពីហេតុផលនៃការបែកគ្នាក្ដី តែនារីវ័យ២៥ឆ្នាំនេះ ក៏សម្ងំដឹងក្នុងចិត្តដែលថា មកពីរូបសម្បត្តិទ្រលុកទ្រលន់របស់នាង។
Valentine ឆ្នាំនោះ នាងបានពិបាកចិត្តជាខ្លាំង ព្រោះបានត្រៀមណាត់ជួបមិត្តប្រុសរួចហើយ តែត្រូវគេសុំបែកមុនទៅវិញ។ ពីមនុស្សម្នាក់ដែលមិនខ្វល់ពីគីឡូ Xiao Ya បានប្ដេជ្ញាចិត្តថាត្រូវសម្រកគីឡូឲ្យបាន។ ថាបានគឺធ្វើបាន មកដល់បច្ចុប្បន្ន ស្រីស្អាតមកពី Cheng Du នៅសល់តែ ៤៨គីឡូប៉ុណ្ណោះ ពោលគឺស្រកអស់ ២២គីឡូ។
អ្វីដែលហួសចិត្តជាងគេនោះគឺ បែកគ្នាជាមួយមិត្តប្រុស បាន១២ខែ នាងបានឃើញមិត្តប្រុសនាង បង្ហោះរូបអនុស្សាវរីយ៍ស្រលាញ់គ្នា១ឆ្នាំជាមួយសង្សារថ្មី។ នេះមានន័យថា គេបានមានសង្សារថ្មីតាំងពីមិនទាន់បានបែកពីនាងម្ល៉េះ។ តែនៅពេលនេះ នាងលែងខ្វល់ហើយ ព្រោះក៏ដោយសារតែបុរសក្បត់ចិត្តនេះ ទើបនាងបានស្អាតដូចរាល់ថ្ងៃដែរ។ ក្រោយពេលការចែករំលែករបស់នាងបានចុះផ្សាយ មនុស្សជាច្រើនបានសរសើរថា មនុស្សស្រីពិតជាពូកែណាស់ ឲ្យតែដាក់ចិត្ត អ្វីក៏ពួកគេធ្វើបានដែរ៕
អានបន្ត៖ រងការរិះគន់ខ្លាំង ក្រោយវីដេអូតារាស្រីកូរ៉េស្តីឲ្យម៉ែក្មេករឿងបើកទូទឹកកក១៣វិនាទី ថាបង្ហិនភ្លើង