សំបុត្រ​​ផ្ញើ​ជូន​​ខ្លួន​ឯង​​ ទុក​​អាន​​​​​​​ពេល​​មាន​អារម្មណ៍​​​ថា​​ទន់​​​ជ្រាយ

  • 2020-04-28 05:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​ចំពោះ​​​​​ខ្លួន​​ឯង!

ពេល​​កន្លង​​មក​​​ខ្ញុំ​​​​ដឹង​​ថា​​​​​​​​​​ខ្ញុំ​​​តែង​​​​​តែ​​​​ពឹង​​ពាក់​​លើ​​​អ្នក។ ពេល​​​​​ខ្លះ​​​​​​​​​​អ្នក​​យំ ពេល​​​​ខ្លះ​អ្នក​​សើច​​​ ពេល​​ខ្លះ​​​​​​សប្បាយ​​​ ពេល​​ខ្លះ​​ក៏​​​​កើត​ទុក្ខ។ ខ្ញុំ​​​ដឹង​ថា​​អ្នក​​ពិត​ជា​​​នឿយ​ហត់​​​ខ្លាំង​​ណាស់ ហើយ​​ខ្ញុំ​​​​ក៏​ដឹង​ថា​​អ្នក​​​រឹងមាំ​​ប៉ុនណា​ដែរ? រឿង​​​​​​អាក្រក់​​​​​​​បាន​​​កន្លង​ផុត​ទៅ ​​ស្អែក​​​​ថ្មី​​​​​​​ចូល​មក​​ដល់ ខ្ញុំ​​​នឹង​ប្រាប់​អ្នក​​​ថា​​គួរ​គិត​បែប​ណា​ទើប​ល្អ។

រូបតំណាង

១. ស្រលាញ់​​​ខ្លួន​ឯង​​ឲ្យ​​បាន​ច្រើន មើល​​​ថែ​​​​ខ្លួន​ឲ្យ​ល្អ។ កុំ​ខ្វល់​​ពី​មនុស្ស​​​ដែល​​មិន​​ខ្វល់​ពី​យើង។

២. ​​​កុំ​ឲ្យ​​តម្លៃ​​​​​​​របស់​​ក្រៅ​​​ខ្លួន​​​ខ្លាំង​ជាង​​ចិត្ត​គំនិត កុំ​​​ឲ្យ​​តម្លៃ​​លុយ​​ខ្លាំង​ជាង​​ស្នេហា។

៣. ​​​​​​​សន្សំ​​បុណ្យ​​​កុសល​​​ដោយ​ការ​មើល​​ថែ​​រក្សា​​​ឪពុក​ម្តាយ​​​​​​​​​ដែល​​​ព្រះ​រស់​​នៅ​ក្នុង​​ផ្ទះ ចាំ​​​ទៅ​ធ្វើ​​បុណ្យ​នៅ​​វត្ត​​តាម​ក្រោយ។ ​

៤. រឿង​ណា​​​អាច​ជួសជុល​​កែ​លម្អ​​​បាន​​ គួរ​ធ្វើ​​​​​​ឲ្យ​​​រួច​រាល់​មិន​​ទុក​យូរ​​​ ហើយ​​បើ​​អ្វី​ៗ​មិន​​អាច​​ផ្លាស់​​ប្តូរ​បាន​ទេ​ ក៏​មិន​ត្រូវ​​​​​ដេក​​​​កើត​ទុក្ខ​មិន​​​ស្រណុក​​​ចិត្ត​ដែរ រឿង​​​ហួស​​​ហើយ​​​​ ឲ្យ​វា​​​​​​​កន្លង​​​ផុត​ទៅ​ចុះ។

៥. ពេល​ជួប​​បញ្ហា​​​ ​ត្រូវ​ប្រាប់​​​ខ្លួន​ឯង​ថា​​​​ វា​​​ជា​​រឿង​ធម្មតា នរណា​​​ក៏​​ធ្លាប់​ជួប​​ប្រទះ​​ដែរ។ រៀន​​​រស់​​​​នៅ​ជាមួយ​​​បញ្ហា ប៉ុន្តែ​​​កុំ​​ឲ្យ​​​​បញ្ហា​​នៅ​ជាមួយ​អ្នក​​​យូរ​ពេក។

រូបតំណាង

៦. ​​​​​ដួល​​​​ហើយ​​​ងើប​ឡើង​​​វិញ​​​​ពី​​​ចំណុច​​សូន្យ​​​ គ្មាន​​​​អ្វី​​ត្រូវ​​​ខ្លាច។ គេ​​​​​​ដើរ​ទៅ​មុន​មិន​​ប្រាកដ​ថា​​​លឿន​​ជាង​​​អ្នក។ ​​​បោះ​​​​​ជំហាន​បង្ហាញភាព​​​​​​​​​​​​​​​​​​​​​ក្លាហាន ​​​​​​ឲ្យ​អ្នក​​​​ដទៃ​​បាន​ឃើញ ពី​​​ចំណុច​​ខ្លាំង​​​របស់​អ្នក។

៧. កុំ​​អន់​​ចិត្ត​​នឹង​​​សម្រស់​ព្រោះ​អ្នក​​​​ស្អាត​ណាស់ កុំ​​​​ច្រណែន​​នឹង​​​សេដ្ឋី​​ព្រោះ​​លុយ​​ប៉ុណ្ណឹង​ក៏​ចាយ​គ្រាន់​​​​រស់​ស្រួល​​ដែរ កុំ​​​​ប្រៀប​ធៀប​​ខ្លួន​​​​​ទៅ​មនុស្ស​​ខ្ពស់​​​​ហួស​មេឃ​ព្រោះ​​​​​​បាន​​​ប៉ុន​​​សព្វ​ថ្ងៃ​នេះ​ហើយ​ អ្នក​មាន​ទៅ​អន់​អី​ឯណា។

៨. រាង​​កាយ​​អ្នក​មិន​មែន​ជា​ម៉ាស៊ីន​​ បើ​ហត់​​​សម្រាក​ខ្លះ​ទៅ ដក​​ដង្ហើម​ឲ្យ​​​​​​​ស្រួល​​បន្តិច សឹម​​​​​ចាប់​ផ្តើម​​បន្ត​​។

​​ដេក​​​​ឲ្យ​​លក់​​ស្រួល ក្រោក​​ឡើង​ព្រឹក​​​​ស្អែក​​ថ្ងៃ​​ថ្មី​អារម្មណ៍​ល្អ មាន​​គំនិត​​ថ្មីៗ​ ហើយ​​​ក៏​​​អរគុណ​​ដែលអ្នក​​​​​​​​រឹង​មាំ​​​មក​​​ដល់​ពេល​​នេះ ​​និង​​​អាច​​មាន​ជំហរ​​ជា​​​​ខ្លួន​​​អ្នក​​មិន​​​ផ្លាស់​ប្តូរ សូម​បន្ត​ភាព​​​រឹង​​​មាំ​​​​​​​ត​​ទៅ​​ទៀត។​​

រូបតំណាង

ចុចអានបន្ត៖ រូបភាព​​​​​​​​​បក​អាក្រាត​​ការពិត​​​ជាក់​ស្តែង​​​​​​ក្នុង​​​សង្គម​​​សព្វ​​​ថ្ងៃ ​​ ​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម