រូបភាពបកអាក្រាតការពិតជាក់ស្តែងក្នុងសង្គមសព្វថ្ងៃ
- 2019-01-06 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពបកអាក្រាតការពិតជាក់ស្តែងក្នុងសង្គមសព្វថ្ងៃ
ការប្រើជីវិតរស់នៅក្នុងសង្គមសព្វថ្ងៃនេះ គឺតាមមិនចង់ទាន់សម័យកាលនោះទេ ដូច្នោះហើយទើបបានជាមនុស្ស ងាយរងនូវសម្ពាធផ្លូវចិត្ត ប៉ះពាល់ដល់អារម្មណ៍ ធ្វើអ្វីមួយដោយខ្វះការពិចារណា...។ ក្រៅពីនេះដែរ ជីវិតនៅសម័យទំនើប បើមើលពីសំបកខាងក្រៅហាក់ដូចជា ស្រស់បំព្រង ហ៊ឺហា មិនគួរឲ្យជឿ ប៉ុន្តែនរណាទៅដឹងថា ការពិតជាក់ស្តែង តើមានរឿងរ៉ាវអ្វីខ្លះដែលបានកើតឡើងនៅពីក្រោយ? ខាងក្រោមនេះ គឺជាបណ្តុំរូបភាព ដែលបានបង្កើតឡើង ដោយផ្អែកលើជីវិតពិតនាពេលបច្ចុប្បន្ន រួមទាំងអត្ថន័យខុសៗគ្នាទៅតាមរូបភាពនិមួយៗ។
មនុស្សម្នាក់ៗព្យាយាមបំពេញចំណុចខ្វះខាត ដើម្បីស្វែងរកថាខ្លួនឯងជានរណាពិតប្រាកដ
ជីវិតមួយនេះនឹងបានប្រសើរឡើង ប្រសិនបើយើងចេះជួយនិងសាមគ្គីគ្នា។ គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ ប៉ុន្តែបើយើងរួបរួមគ្នា ភាពឥតខ្ចោះនឹងអាចកើតឡើង។
អាវុធសម្ងាត់ដ៏គ្រោះថ្នាក់ ពេលខ្លះគឺជាភ្នែកមនុស្សដែលនៅជុំវិញខ្លួនយើង។
ម្ហូបអាហារសព្វថ្ងៃនេះ មិនមែនសម្រាប់តែញ៉ាំមួយមុខទេ តែជាការបង្អួតគ្នាក្នុងបណ្តាញសង្គម។
បើធ្វើល្អសូមធ្វើចេញពីចិត្តពិត កុំធ្វើដើម្បីតែឲ្យល្អមើល។
មិនត្រូវប្រញាប់ចុះចាញ់ពេកទេ ជួនកាលកំណប់កំពុងតែនៅកៀកៗអ្នកហើយ គ្រាន់តែត្រូវខំប្រឹងជាងនេះបន្តិចទៀត ហើយក៏ពុំចាំបាច់ប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃដែរ។
មតិភាគច្រើនមិនមែនមានន័យថាត្រូវនោះទេ កុំប្រញាប់រិះគន់ វាយតម្លៃ ជាន់ពន្លិចមនុស្សម្នាក់តាមគ្នា ដោយខ្វះការពិចារណាគ្មានហេតុផល។
ពេលខ្លះទឹកលុយអាចសម្លាប់អ្នកដោយមិនដឹងខ្លួន ប៉ុន្តែបើមានចំណេះដឹងទើបជាទ្រព្យពិតប្រាកដ។
ពេលដែលយើងមានលក្ខណៈខុសពីគេ នរណាក៏ចាប់អារម្មណ៍លើយើងដែរ។
យុវវ័យមានគំនិតក្មេងខ្ចី ផ្តោតតែលើការឲ្យរូបបេះដូងតាមទូរសព្ទ ស្របពេលដែលអ្នកមានគំនិតចាស់ទុំផ្តោតលើការអាន ដើម្បីក្រេបចំណេះដឹងបន្ថែម។
ឪពុកម្តាយគឺជាអ្នកផ្តល់សេរីភាពពេញលេញ ដើម្បីឲ្យកូនៗហោះហើរបានខ្ពស់ មិនមែនជាអ្នកកាត់ស្លាបឃាត់ឃាំងកូនពីក្តីស្រមៃដែលពួកគេចង់បានឡើយ។
អាយុកាន់តែច្រើន អ្នកនឹងបានដឹងថា ការចំណាយពេលវេលានៅជាមួយមនុស្សដែលខ្លួនស្រលាញ់គឺមានតម្លៃជាងការប្រើពេលនៅជាមួយទូរសព្ទ។
កុំអង្គុយនៅមួយកន្លែងរង់ចាំភ័ព្វសំណាង ត្រូវខំស្វះស្វែងប្រឹងប្រែងគ្រប់វិនាទី បើចង់មានដូចគេ។
ឪពុកម្តាយជាអ្នកជួយសង្គ្រោះកូនពេលជួបឧបសគ្គ ហើយពេលខ្លះក៏ជាអ្នកធ្វើឲ្យជីវិតកូនធ្លាក់ក្នុងរណ្តៅបញ្ហា។
សព្វថ្ងៃនេះកូនស្រី ត្រូវមានគំនិតរឹងមាំដូចឪពុក និងមានទឹកចិត្តល្អដូចជាម្តាយ។
ជីវិតមនុស្សអយុត្តិធម៌ណាស់ អ្នកខ្លះរស់នៅដោយសុខសន្តិភាព សប្បាយក្អាកក្អាយ ឯខ្លះទៀតរស់នៅក្នុងសង្រ្គាមយ៉ាងឈឺចាប់ខ្លោចផ្សា គ្មាននរណាខ្វល់ជាមួយ។
ចុចអានបន្ត៖ រូបភាពចាក់ដោត បង្ហាញពីជីវិតពិតរបស់មនុស្សនាសម័យបច្ចុប្បន្ន