រងការរិះគន់ខ្លាំង ក្រោយវីដេអូតារាស្រីកូរ៉េស្តីឲ្យម៉ែក្មេករឿងបើកទូទឹកកក១៣វិនាទី ថាបង្ហិនភ្លើង

  • 2020-04-22 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​ថ្មី​បំផុត​របស់​តារា​សម្ដែង និង​ចម្រៀង​ស្រី​កូរ៉េ Ham So Won បាន​បន្ត​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រងាក​ចិត្ត​នឹង​នាង នៅ​ពេល​នាង​ចាប់​កំហុស​ម្ដាយ​ក្មេក​តាំង​ពី​រឿង​តូច​តាច​បំផុត។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្ដី​ប្រពន្ធកូរ៉េ និង​ចិន​របស់​អតីត​បវរកញ្ញា Ham So Won ព្រមទាំង​ Chen Hua បាន​រង​ការ​រិះគន់​សារ​ជា​ថ្មី។ ដើម​ទង​ចាប់​ផ្ដើម​ពី​ការ​ដាក់​លក្ខខណ្ឌតឹង​តែង​ហួស​ហេតុ​ឲ្យ​ម្ដាយ​ក្មេក​របស់ So Won។ ជាក់​ស្ដែង តារា​វ័យ​៤២​ឆ្នាំ ដាក់​លក្ខខណ្ឌ​មិន​ឲ្យ​ម៉ែ​ក្មេក​បើក​ភ្លើង​បន្ទប់​នៅ​ពេល​ថ្ងៃ​ឡើយ ទោះ​បន្ទប់​ងងឹត​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​បាន​ឃ្លាំ​មើល និង​​រាប់​ឃើញ​ថា ម៉ែក្មេក​នាង​បាន​បើក​ទូទឹកកក​ចោល​១៣​វិនាទី និង​ស្ដី​ឲ្យ​ម្ដាយ​របស់​ប្ដី​យ៉ាង​ចាស់​ដៃ។ តារា​ស្រី​រូប​នេះ ថា​ឲ្យ​ម្ដាយ​ក្មេក​ថា​មិន​ចេះ​សន្សំ​សំចៃ​ខណៈ​សេដ្ឋកិច្ច​មិន​សូវអំណោយផល។

ក្រោយ​ពេល​វីដេអូ​នេះ​ចាក់​ផ្សាយ ទស្សនិកជន​បាន​ស្រងាក​ចិត្ត​ជា​ខ្លាំង​ចំពោះ​សកម្មភាព​​របស់​ So Won ដោយ​មិន​ដឹង​ថា​អ្នក​ណា​ទើប​ជា​ម្ដាយ​ក្មេក​ឲ្យ​ប្រាកដ។ ទោះ​បី​ជា​ត្រូវ​កូន​ប្រសារ​ស្ដី​ឲ្យ​យ៉ាង​ចាស់​ដៃ​ក៏ដោយ តែ​ម្ដាយ​ក្មេក​រូប​នេះ​មិន​បាន​ត​ទៅ​វិញ​ឡើយ៕

អានបន្ត៖ ​ ​ភ្ញាក់​ផ្អើល​! ពេល​ Tomboy ស្លៀក​សំពត់​លើក​ដំបូងចូលប្រលង​កម្មវិធី Produce Camp

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម