អាហារ​ ៩​យ៉ាង​មិន​គួរ​ញ៉ាំ​ដំណាល​​​គ្នា​ដាច់​ខាត ព្រោះ​អាច​មាន​គ្រោះថ្នាក់​​​​ច្រើន​ដល់​​សុខភាព

  • 2020-04-23 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​​ប្រភេទ​ខុស​គ្នា​មួយ​ចំនួន​អាច​មាន​សារធាតុ​ប្រឆាំង​គ្នា ដែល​ធ្វើ​ឲ្យ​ពេល​យើង​ញ៉ាំ​វា​ចូល​ក្នុង​ពោះ​ដំណាល​គ្នា អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ និង​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ក៏​មាន។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា នឹង​នាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា​មក​ដឹង​ពី​អាហារ​ចំនួន ៩​គូ​ដែល​មិន​គួរ​ទទួល​ទាន​រួម​ក្នុង​ពេល​វេលា​ជាមួយ​គ្នា​ឡើយ ដោយ​សារ​វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​នានា​ដូច​ខាង​ក្រោម​នេះ៖

១. គ្រឿង​ស្រវឹង ជាមួយ​ទុរេន នឹង​ធ្វើ​ឲ្យ​កើត​អាការៈ​ក្ដៅ​ក្នុង

នៅ​ក្នុង​ផ្លែ​ទុរេន​មាន​សារធាតុ​ស្ពាន់ធ័រ​ជា​ច្រើន​ ដូច្នេះ​នៅ​ពេល​ទទួលទាន​ផ្សំ​គ្នា​ជាមួយ​ស្រា​ប្រភេទ​មួយ​ចំនួន​ដែល​មាន​ភាព​ក្ដៅ​ដូច​គ្នា នឹង​ធ្វើ​ឲ្យ​មាន​​បញ្ហា​ក្ដៅ​ខ្លាំង​ក្នុង​ក្រពះ។ បើ​មាន​បញ្ហា​នេះ​ត្រូវ​ផឹក​ទឹក​ត្រជាក់​ៗ​ឲ្យ​បាន​ច្រើន​តាម​ក្រោយ។

២. គ្រឿង​ស្រវឹង​ជាមួយម្ហូប​ហឹរ​​ធ្វើ​ឲ្យ​លើស​ឈាម

ជាតិ​អាល់កុល និង​ម្ទេស​មាន​សារធាតុ​ដែល​ពន្លឿន​ចរន្ត​ឈាម​ ដែល​បើ​សិន​ទទួល​ទាន​រួម​គ្នា​អាច​នឹង​បង្ក​ឲ្យ​មាន​​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ឬ​លើស​ឈាម។

៤. អាហារ​បំពង​ជាមួយ​ផ្លែ​ឪឡឹក​​អាច​បង្ក​ឲ្យ​រាគ

អាហារ​បំពង​មាន​ជាតិ​ខ្លាញ់​ច្រើន​ស្រាប់​ទៅ​ហើយ បើ​យក​មក​ញ៉ាំ​ជាមួយ​ផ្លែ​ឪឡឹក​ដែល​មាន​ទឹក​ច្រើន​ទៀត​អាច​ធ្វើ​ឲ្យ​ក្រពះ​មាន​ខ្លាញ់ និង​ទឹក​ច្រើន​ជ្រុល អាច​បង្ក​ជា​អាការៈ​រាគ​បាន។

៥. ក្ដាម​ជាមួយ​​ផ្លែ​ទន្លាប់

អាហារ​ពីរ​យ៉ាង​​នេះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់​ខ្លាំង​រហូត​ទៅ​ជា​រងា ដូច្នេះ​សម្រាប់​អ្នក​​ចាញ់​រងា​នឹង​អាច​បង្ក​ឲ្យ​មាន​អាការៈ​ចុក​ពោះ និង​រាករូស​បាន។

៦. ក្ដាម​ជាមួយ​ទឹក​កក​ឈូស​អាច​​បង្ក​ឲ្យ​រាករូស

ក្ដាម​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​កាន់​តែ​ត្រជាក់ ហើយ​បើ​យើង​ញ៉ាំ​របស់​ត្រជាក់​ទៅ​បន្ថែម​ទៀត វា​នឹង​ធ្វើ​ឲ្យ​កើត​ការ​រាករូស​ដូច​គ្នា។

៧. សាច់​ជ្រូក​​ជាមួយ​ការ៉េម​ ធ្វើ​ឲ្យ​ពិបាក​រំលាយ​អាហារ

សាច់​ជ្រូក​មាន​ជាតិ​ប្រូតេអ៊ីន​ដែល​ក្រពះ​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​រំលាយ ដូច្នេះ​បើ​អ្នក​ទទួល​ទាន​របស់​ត្រជាក់​ទៅ​ជាមួយ​គ្នា​ទៀត​នោះ​នឹង​ធ្វើ​ឲ្យ​ក្រពះ​ធ្វើ​ការ​កាន់​តែ​ពិបាក និង​ឈាន​ទៅ​ដល់​ការ​មាន​បញ្ហា​ក្រពះ។

៨. គុយទាវ​ជាមួយ​បាយ​ស ធ្វើ​ឲ្យ​​​ឆាប់​ធាត់

គុយទាវ​និង​បាយ​ស​សុទ្ធ​តែ​​មាន​ជាតិ​កាបូអ៊ីដ្រាត​ ឬ​ជាតិ​ម្សៅ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ក្រពះ​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រំលាយ អស់​កម្លាំង ងងុយ​គេង និង​​ជា​ពិសេស​គឺ​ឆាប់​ធាត់។

៩. ចេក​ជាមួយ​​ត្រាវ​ធ្វើ​ឲ្យ​ហើម និង​ឆ្អល់​ពោះ

អាហារ​ទាំង​ពីរ​នេះ​ក៏​មាន​សារជាតិ​កាបូអ៊ីដ្រាត​​ខ្ពស់​ដូច​គ្នា ដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​ពិបាក​រំលាយ​អាហារ​ និង​កើត​អាការៈ​ឆ្អល់​ពោះ ៕

ប្រភព៖ jaizaa ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម