រឿង៦យ៉ាងគួរធ្វើដើម្បីកាត់ចិត្តពីសង្សារចាស់ កុំឲ្យខ្លួនឯងឈឺចាប់មិនឈប់

  • 2020-04-23 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ដែល​​គិត​ថា​នឹង​ដើរ​ជាមួយ​គ្នា ​តែ​បែរ​ជា​ដើរ​ដល់​ផ្លូវ​បញ្ចប់ ​ច្បាស់​ជា​មាន​អ្នក​រង​ទុក្ខ​ជា​មិន​ខាន។ ​យ៉ាង​ណា​ក៏​ដោយ ​ឈឺ​ចចាប់​ព្រោះ​ស្នេហា​យូរ​ពេក ​មិន​ខុស​ពី​កំពុង​កប់​ខ្លួន​ឯង​ទាំង​រស់​នោះ​ឡើយ។ ​ម្ល៉ោះ​ហើយ ​អ្វី​ដែល​ត្រូវ​ធ្វើ ​គឺ​ព្យាយា​ម​កាត់​ចិត្ត​បំភ្លេច​ស្នេហា​ដែល​បាន​ចាក​ចោល​អ្នក​ទៅ​ហើយ។

រូបតំណាង

**១. គាត់​កើត​មក​មិន​មែន​ជា​គូ​ព្រេង​របស់​អ្នក**

ក្នុង​លោក​នេះ ​បាន​កំណត់​រួច​ហើយ​ថា​នរណា​ជា​គូ​នឹង​គ្នា ​ដូច្នេះ​កុំ​ខក​ចិត្ត​អី ​បើ​សិន​ជួប​ស្នេហ៍​មិន​សម​បំណង ប្រហែល​ជា​គូ​អ្នក​មិន​ទាន់​មក​ដល់​ក៏​ថា​បាន។

រូបតំណាង

២. កុំ​ស្ដី​បន្ទោស​ដាក់​ខ្លួន​ឯង

​ការ​កាត់​ចិត្ត​ពី​អ្នក​​ណា​ម្នាក់​ពិត​ជា​លំបាក​ណាស់ រហូត​ពេល​ខ្លះ​នារី​មួយ​ចំនួន​គិត​ថា​បើ​ខ្លួន​ខំ​ប្រឹង​ ឬ​សម្រប​ជាមួយ​គាត់​បន្ថែម​ជាង​នេះ​បន្តិច ​នោះ​ច្បាស់​ជា​ល្អ​មិន​ខាន។ ​តែ​​សូម​បញ្ឈប់​ការ​គិត​បែប​នេះ​ទៀត​ទៅ ​ព្រោះ​ស្នេហា​របស់​អ្នក​បាន​ចប់​ហើយ។ ​កុំ​នៅ​សោក​ស្តាយ​ហើយ​ចង់​ការពារ​គាត់​កុំ​​ឲ្យ​ចាក​ចេញ​ទៀត។ ​គួរ​តែ​យក​ពេល​វេលា​នេះ ​គិត​អំ​ពី​ការ​ថែ​ទាំ​ខ្លួន​ឯង ​បើក​បេះ​ដូង​ទទួល​អ្នក​ថ្មី ​កុំ​នៅ​គិត​លើ​ស្នេហា​ចាស់​បន្ត​ទៀត។

រូបតំណាង

៣. ​ឈប់​ខ្វាយ​ខ្វល់​ពី​រឿង​របស់​គាត់​ទៀត

​លប់​លេខ​ទូរសព្ទ​របស់​គាត់​ចោល ​ហើយ​ក៏​មិន​បាច់​ធ្វើ​ជា​មិត្ត​ក្នុង social media ​ជាមួយ​គាត់​​បន្ត​ទៀត​ដែរ។ ​រឹត​តែ​កុំ​ចូល​មើល Story ​គេ ​កុំ​​លួច​ទៅ​តាម​ដាន​ Profile ​គេ​ ចង់​ដឹង​អ្វី​​ពី​គេ​បន្ត​ទៀត​អី។ ​បើ​សិន​ពិត​ជា​ចង់​ចប់​មែន ​គួ​រតែ​កាត់​ចិត្ត​ពី​បុរស​ម្នាក់​នោះ​ទៅ​។ ​ត្រូវ​គិត​ថា ​រវាង​អ្នក​និង​គេ ​គឺ​រស់​នៅ​ក្នុង​ពិភព​ផ្សេង​​គ្នា ​ម្ល៉ោះ​ហើយ​មិន​ថា​រឿង​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​គាត់​​នោះ​​ទេ ​គឺ​សុទ្ធ​តែ​ជា​រឿង​ឥត​ប្រយោជន៍​ទាំង​អស់។

រូបតំណាង

៤. ​ដាច់​ខាត​ត្រូវ​តែ​ទទួល​ស្គាល់​ថា ស្នេហា​នេះ​បាន​ស្លាប់​ហើយ

​យក​ពេល​នេះ​ប្រាប់​ខ្លួន​ឯង​ថា ​ស្នេហា​នេះ​ដល់​ផ្លូវ​បំបែក​ហើយ។ ​រឿង​រ៉ាវ​រវាង​អ្នក​និង​គាត់​គឺ​មិន​អាច​បន្ត​បាន​ទៀត​ទេ ​ដូច​នេះ​មាន​តែ​អនុញ្ញាត​ឲ្យ​វា​ចាក​ចេញ​និង​ទៅ​ឲ្យ​អស់​។ ​ព្យាយាម​ប្រាប់​បេះ​ដូង​ខ្លួន​ឯង​ឲ្យ​គិត​​ស៊ី​ជម្រៅ​ពី​រឿង​នេះ ​ពី​ព្រោះ​បើ​អ្នក​នៅ​តែ​មិន​ព្រម​ទទួល​យក​ការពិត​ទេ ​នោះ​ជីវិត​អ្នក​កាន់​តែ​ជួប​ការ​លំបាក​មិន​ខាន។

រូបតំណាង

៥. ​កុំ​រំលឹក​អនុស្សាវរីយ៍​ចាស់

​​ធម្មតា​ មនុស្ស​ធ្លាប់​ស្រលាញ់​គ្នា​ ​ប្រាកដ​ជា​​​ធ្លាប់​ចែក​រំលែក​ការ​ចង​ចាំ​ល្អ​ៗ​ជា​មួយ​គ្នា​មិន​ខាន ​ដូច​ជា ​​បទ​ចម្រៀង ​មើល​កុន ​​ដើរ​លេង​ជាមួយ​គ្នា ​ញ៉ាំ​អាហារ ​ឬ​​ធ្វើ​រឿង​សប្បាយ​ៗ​ជាមួយ​គ្នា​ជា​ដើម។ ​ហេតុ​នេះ​ហើយ ​ប្រសិន​បើ​អនុស្សាវរីយ៍​ទាំង​នេះ​ស្រាប់​តែ​ផុស​ឡើង​វិញ អ្នក​​គួរ​​ធ្វើ​ចិត្ត​ឲ្យ​រឹង​មាំ ​ចៀស​វាង​ចង់​គិត​ចាប់​ផ្ដើម​ជាមួយ​គាត់​ម្ដង​ទៀត។

រូបតំណាង

៦. ធ្វើ​រឿង​ណា​ដែល​សប្បាយ​ៗ

​​បើ​អ្នក​នៅ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់ ​ទឹក​ភ្នែក​ដោយសារ​តែ​គេ​ទៀត ​​របួស​បេះ​ដូង​គ្មាន​ថ្ងៃ​ជា​សះ​ស្បើយ​ឡើយ។ ​ហេតុ​នេះ​ហើយ ​គួ​រតែ​​ងាក​មក​បន្លប់​ចិត្ត​ដោយ​ការ​លេង​ហ្គេម ​លេង​តន្រ្តី ​ច្រៀង​កម្សាន្ត​លេង ​ឬ​រាំ​ជា​ដើម។ ​​បើ​អ្នក​មិន​អាច​ចេញ​ក្រៅ​ដើរ​លេង​បាន​​ទេ ​អាច​​មើល​កម្មវិធី​ដើរ​លេង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​តាម​អ៊ីន​ធឺ​ណេត។ ​ឬ​ទៅ​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ទុក​ញ៉ាំ​លេង ហើយ​កុំ​រង់​ចាំ​បុរស​ម្នាក់​នោះ​ទៀត។ ​​កុំ​អង្គុយ​​សម្រក់​ទឹក​​ភ្នែក​ព្រោះ​គេ​យូរ​​ពេក​ ​សូម​ចាក​ចេញ​ពី​ពិភព​​ខ្មៅ​ងងឹត​នេះ ហើយ​បញ្ជូន​ខ្លួន​ឯង​ទៅ​ពិភព​ថ្មី​មួយ​ទៀត​ដែល​ស្រស់​បំព្រង​ជាង​នេះ​៕

អានបន្ត៖ ​ មួ​យជាតិ​កើត​មក​ជា​មនុស្ស​ស្រី សួរ​ថា​អ្នក​ណា​មិន​ចង់​មាន​មនុស្ស​ម្នាក់យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្លួន​នោះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា