មួយជាតិកើតមកជាមនុស្សស្រី សួរថាអ្នកណាមិនចង់មានមនុស្សម្នាក់យកចិត្តទុកដាក់ជាមួយខ្លួននោះ
- 2020-04-23 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយជាតិកើតមកជាមនុស្សស្រី សួរថាអ្នកណាមិនចង់មានមនុស្សម្នាក់យកចិត្តទុកដាក់ជាមួយខ្លួននោះ
ចង់រឹងមាំ ក្លាហាន ជោគជ័យប៉ុណ្ណា ក៏នៅពេលត្រលប់ទៅដល់ផ្ទះ មនុស្សស្រីភាគច្រើនចង់បានខ្នងបង្អែកមួយដែលខ្លួនអាចចែករំលែកគ្រប់រឿងដែលនាងបានឆ្លងកាត់ក្នុងថ្ងៃទាំងអស់ ដើម្បីបានធូរស្រាលខ្លួន។
ទោះបីជាមិននិយាយត្រង់ចេញមក ប៉ុន្តែជម្រៅនៅក្នុងចិត្ត មនុស្សស្រីមួយចំនួនរមែង ចង់មានមនុស្សម្នាក់ដែលអាចយកចិត្តទុកដាក់នឹងនាង មើលថែទាំនាង រាប់ពេលនាងជួបឧបសគ្គក្នុងជីវិត។ នៅក្នុងចំណោមនោះ ក៏មានរូបខ្ញុំម្នាក់ផងដែរ។
ខ្ញុំតែងគិតថា ខ្លួនជាមនុស្សរឹងមាំម្នាក់។ សម្បកក្រៅរបស់ខ្ញុំគឺជាអ្វីម្យ៉ាងដែលខ្ញុំគិតថា គ្មានអ្នកណាអាចកម្ទេចបានឡើយ។ ពេលវេលាខ្ញុំចុងក្រោយនៅពេលណា ក៏ខ្ញុំមិនចាំដែរ។ តែនៅថ្ងៃនេះ ទឹកភ្នែកខ្ញុំហូរមកដូចទឹកបាក់ទំនប់។ ខ្ញុំស្វែងរកលេខទូរសព្ទ តែដឹងខ្លួនវិញថា លេខនេះលែងអាចខលទៅបានទៀតហើយ។ ឯកាណាស់មែនទេ? ខ្ញុំធ្លាប់គិតថា អ្នកណាក៏នឹងធ្លាប់ខូចចិត្តដោយសារតែស្នេហាដែរ តែមិននឹកស្មានថា ថ្ងៃនេះអ្នកដែលធ្លាក់ចូលកាលៈទេសៈនេះគឺជារូបខ្ញុំ។
អ្នកដឹងទេថា ឈឺជាងគេគឺអ្វីទេ? គឺជាអារម្មណ៍ដែលហត់នឿយនឹងគ្រប់យ៉ាងនៅក្នុងជីវិត ហើយរកមនុស្សម្នាក់ឲ្យគេលួងលោម តែដឹងថា គេលែងនៅក្នុងជីវិតយើងទៀតហើយ។ ក៏ដោយសារតែសម្បកក្រៅដ៏រឹងមាំមួយនេះ ទើបនៅពេលដែលយើងថាប្រាប់ថាយើងកំពុងខូចចិត្ត ក៏គ្មានអ្នកជឿ របៀបបែប មនុស្សយើងចេះឈឺចាប់ដែរឬ?
ជីវិតគឺបែបនេះ យើងគិតថាខ្លួនឯងរឹងមាំ រហូតដល់ថ្ងៃមួយដែលយើងប្រទះហេតុការណ៍ដែលសូម្បីតែខ្លួនឯងមិននឹកស្មានអាចធ្វើឲ្យយើងឈឺដល់ថ្នាក់នេះ។ មកដល់ដំណាក់កាលនេះ ទើបយើងដឹងខ្លួនថា តាមពិតទៅ មនុស្សណាក្នុងលោកនេះក៏ត្រូវការមនុស្សម្នាក់នៅក្បែរលួងលោម យកចិត្តទុកដាក់នឹងយើងដែរ រាល់ពេលយើងជួបវិបត្តិម្ដងៗ ទាំងនៅពេលធម្មតាយើងជាមនុស្សរឹងមាំយ៉ាងណាក៏ដោយ៕
អានបន្ត៖ មនុស្សស្រីរស់ដោយខ្លួនទីពឹងខ្លួនគឺប្រពៃ តែប្រាកដជាឯកាខ្លាំងណាស់