២ វិធី កម្ចាត់មុនខ្នង នៅផ្ទះដោយខ្លួនឯង

  • 2020-04-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​មុន​ខ្នង​ បាន​កើត​មាន​ចំពោះ​មនុស្ស​ស្ទើរ​​គ្រប់​គ្នា គ្រាន់​តែ​តិច​ឬច្រើន​តែ​ប៉ុណ្ណោះ។ សម្រាប់​ការ​ព្យាបាល អាច​នឹង​ពិបាក​ជាង​មុន​ដែល​កើត​នៅ​លើ​មុខ​ទៅ​ទៀត​។ ដោយ​សារ​តែ​ផ្នែក​ខ្នង មិន​មែន​ងាយ​ស្រួល​ក្នុង​ការ​​ដុស​សម្អាត និង​លាប​ថ្នាំ​​ឲ្យ​ជា​ស្បើយ​នោះ​ឡើយ។ វិធី​ដ៏​ល្អ​បំផុត​ដែល​អ្នក​មិន​គួរ​មើល​រំលង គឺ​​ស្រ្កាប់​ធម្មជាតិ​ ដែល​អាច​​លាយ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ដើម្បី​យក​មក​ខាត់​លើ​ស្បែក​ខ្នង​ដែល​មាន​បញ្ហា ជម្រុះ​កោសិកា​ចាស់​ៗ ធ្វើ​ឲ្យ​ស្បែក​ខ្នង​បាត់​មុន និង​ម៉ដ្ឋ​រលោង​សាជាថ្មី​។

អ្នក​អាច​ជ្រើស​រើស​វិធី​ណា​មួយ​ក្នុង​ចំណោម​វិធី​ទាំង​១ ដូច​ខាង​ក្រោម​៖

វិធី​ទី១

គ្រឿង​ផ្សំ៖ ម្សៅ​ល្មៀត+ ត្រសក់+ ស៊ុត (យក​តែ​ផ្នែក​ស​)

វិធី​ធ្វើ៖ លាយ​គ្រឿង​​ផ្សំ​ទាំង​៣​មុខ​ចូល​គ្នា កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​យក​មក​លាប​ដុស​ខាត់​ថ្នមៗ​លើ​ខ្នង​ និង​កន្លែង​ដែល​កើត​មុន។ ទុក​ចោល​ពី ១៥-២០ នាទី ទើប​អាច​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។ អាច​ធ្វើ​ពី ២-៣ ដង​ក្នុង​មួយ​សប្តាហ៍។

ម្សៅ​ល្មៀត​ត្រូវ​បាន​​មនុស្ស​ភាគ​ច្រើន​ទទួល​​ស្គាល់​ថា ជា​អ្នក​ជំនាញ​ផ្នែក​​​ថែរក្សា​សម្ផស្ស​ ជាពិសេស​បញ្ហា​មុន​តែ​ម្តង។ ប្រសិន​បើ​លាយ​ជាមួយ​នឹង​​ត្រសក់​ហើយ​ស៊ុត​បន្ថែម វា​អាច​ជួយ​កែ​បញ្ហា​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​ ​

​​​វិធី​ទី​២

គ្រឿង​ផ្សំ៖ ស្រូវ​សាឡី+ ប្រេងអូលីវ​​

វិធី​ធ្វើ៖ យក​ស្រូវ​សាឡី​កិន​ឲ្យ​ម៉ដ្ឋ រួច​លាយ​ចូល​គ្នា​ជាមួយ​ប្រេងអូលីវ​ឲ្យ​មាន​សភាព​ខាប់​ល្មម បន្ទាប់​មក​យក​មក​លាប​ដុស​ខាត់​ថ្នមៗ​លើ​ខ្នង​ និង​កន្លែង​ដែល​កើត​មុន។ ទុក​ចោល​ពី ១៥-២០ នាទី ទើប​អាច​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។ អាច​ធ្វើ​ពី ២-៣ ដង​ក្នុង​មួយ​សប្តាហ៍។

ស្រូវ​សាឡី​ មាន​នាទី​​ចូល​ទៅ​ជម្រុះ​កោសិកា​ចាស់​ៗ​មិន​ល្អ​ ផ្គួប​ផ្សំ​គ្នា​ជាមួយ​នឹង​ប្រឹង​អូលីវ កាន់​តែ​​មាន​ប្រសិទ្ធភាព​ទ្វេ​ដង ក្នុង​ការ​កម្ចាត់​មុន​ខ្នង ធ្វើ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង។

វិធី​សំខាន់​ផ្សេង​​ៗ​ ដែល​អាច​ជួយ​​រក្សា​អនាម័យ​និង​ទប់​ស្កាត់​​មិន​ឲ្យ​កើត​មុន​លើ​ខ្នង

  • មុន​នឹង​ធ្វើ​ការ​ដុស​ខាត់​តាម​វិធី​ធម្មជាតិ​ដែល​​បាន​រៀប​រាប់​ខាង​លើ ត្រូវ​ងូត​ទឹក​ដុស​សម្អាត​ខ្លួន​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត​ល្អ​សិន​។

  • ស្លៀក​សម្លៀក​ដែល​មិន​ស្អុះស្អាប់​ រឹប​តឹង​ខ្លាំង​ពេក និង​ត្រូវ​ផ្លាស់​ប្តូរ​ជា​ប្រចាំ។

  • ជៀស​វាង​ខោ​អាវ​ណា ដែល​មិន​អាច​បញ្ចេញ​​ញើស​មក​ខាង​ក្រៅ និង​ឲ្យ​អ្នក​ហប់​។​

  • ជៀស​វាង​ការ​អេះ ឬ​ត្រដុស​ខ្លាំង​ៗ​ ដែល​អាច​បណ្តាល​ឲ្យ​មុន​កាន់​តែ​រីក​រាល​ដាល កាន់​តែ​ពិបាក​កែខៃ៕

ចុចអានបន្ត៖ ទម្លាប់ ៤ ប្រចាំថ្ងៃងាយធ្វើឲ្យស្បែកខូចដោយមិនដឹងខ្លួន

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម