មនុស្ស​ស្រីរស់​ដោយ​ខ្លួន​ទី​ពឹង​ខ្លួន​គឺ​ប្រពៃ តែ​ប្រាកដ​ជា​ឯកា​ខ្លាំង​ណាស់

  • 2020-04-23 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​និយាយ​ពិត​ជា​មិន​ខុស​មែន អ្វី​ៗ​នៅ​លើ​លោក​នេះ​សុទ្ធតែ​មាន​ដឺឡេ​ទាំង​អស់ បូក​រួម​ទាំង​មនោសញ្ចេតនា​របស់មនុស្ស​ផង​ដែរ។ ពេល​ទើប​ផ្ដើម​ស្រលាញ់ សម្ដី​មនុស្ស​ប្រុស​ប្រៀប​ដូច​ទឹក​ឃ្មុំ ហើយ​ចុង​ក្រោយ​នៃ​ការ​ស្រលាញ់​ក៏​ប្រែ​ទៅ​ជា​ទឹក​ខ្មេះ​ទៅ​វិញ។

រូបតំណាង

ថ្ងៃ​ណា​ឡើង​អ៊ីនធឺណិត​លេង​​ក៏​ឃើញ​តែ​គេ​ចែក​រំលែក​ថា៖ មនុស្ស​ស្រី​ត្រូវ​រឹង​មាំ ត្រូវ​​ឯករាជ្យរឿង​លុយ​កាក់ ព្រោះ​កាន់​តែ​ពឹង​ផ្អែក​លើ​មនុស្ស​ប្រុស​នឹង​កាន់​តែ​អត់​សុភមង្គល​ជា​ដើម”។ ពេល​ឃើញ​ដំបូង​ៗ ក៏​អូស​រំលង ដោយ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន ប៉ុន្តែ​នៅ​ពេល​ជួប​ផ្ទាល់​ទើប​ដឹង​ថា អ្នក​ដែល​ផុស​រឿង​ទាំង​នេះ ប្រាកដ​ជា​បាន​ឆ្លងកាត់​ខ្លួន​ឯង​ផ្ទាល់​ហើយ ទើប​ចង់​ចែក​រំលែក​បែប​នេះ។

តាម​ការ​ពិត​ទៅ គ្មាន​មនុស្ស​ស្រី​ដែល​កើត​មក​ភ្លាម ហើយ​មាន​មាន​ចរិតឯករាជ្យ មាំទាំ​ពី​នាយ​ណាស់​មក​ទេ បើ​មាន​ក៏​តិច​ដែរ។ ភាគ​ច្រើន​ពួក​គេ​សុទ្ធតែ​ឆ្លង​កាត់​រឿង​មិន​សប្បាយ​ចិត្ត​ណា​មួយ ធ្វើ​ឲ្យ​វា​ដិត​ដាម​ក្នុ​ង​ចិត្ត​ ទើប​ប្ដេជ្ញា​ចិត្ត រស់​ដោយ​ខ្លួ​​ន​ឯង ដោយ​មិន​ពឹង​លើ​អ្នក​ណា​ទាំង​អស់។

ជាក់​ស្ដែង មនុស្ស​ស្រី​មួយ​ចំនួន នៅ​ពេល​កំពុង​ផ្អែមល្ហែម​ជាមួយ​ស្នេហា ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​គ្រប់​បែប​យ៉ាង ក៏​មិន​សូវ​ជា​គិត​រឿង​អនាគត​ខ្លួន​ឯង​ច្រើន ដោយ​រំពឹង​ថា គូ​អនាគត​នឹង​ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ​យើង។ យ៉ាងណាក្ដី នៅ​ពេល​ដែល​គេ​ដឹងថា​ ដឺ​ឡេ​នៃ​ការ​ស្រលាញ់​របស់​មនុស្ស​ក៏​មាន​ការ​កំណត់​នោះ ទើប​គេភ្ញាក់​ខ្លួន​ថា តាម​ការ​ពិត​នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ជា​និរន្ត​​ឡើយ។

រូបតំណាង

នៅ​ពេល​ដឹង​ខ្លួន​បែប​នេះ ពួក​គេ​ក៏​បន្ត​ដើរ​លើ​វិថី​ខ្លួន​ឯង​ដោយ​គ្មាន​ស្រមោល​របស់​មនុស្ស​ម្នាក់​ទៀត ដែល​ធ្លាប់​គិត​ថា​នឹង​ដើរ​ជាមួយ​គ្នា​ដល់​ចាស់។ ពេល​ដំបូង​ក៏​មាន​អារម្មណ៍​ថា ព្រោះ​ស្រី​ខ្លួន​តែ​មួយ មាន​ដែល​ស្គាល់​ពាក្យ​ថា​ចេញ​ក្រៅ​សង្គម​យ៉ាង​ម៉េច​ឯណា។ បន្ទាប់​មក​ក៏​ទម្លាប់​បាន។

យ៉ាងណាក្ដី នៅ​ពេល​ដែល​ទម្លាប់​ហើយ ក៏នឹង​មាន​រឿង​មួយ​ទៀត​គួរ​ឲ្យ​គិត​ដល់។ នោះ​គឺ​ នាង​លែង​ចង់​បាន​នរណា​ម្នាក់​មក​នៅ​ក្បែរ ព្រោះ​របួស​ចាស់​នៅ​ធ្វើ​ឲ្យ​នាង​ខ្លាច​មនោសញ្ចេតនា​នៅ​ឡើយ។

រូបតំណាង

ការ​រស់​ដោយ​ខ្លួន​ទី​ពឹង​ខ្លួន គឺ​គ្មាន​សម្ពាធ មាន​ប៉ុណ្ណា ចាយ​ប៉ុណ្ណឹង យូរ​ៗ​ក៏​ស៊ាំ​ទៅ​ហើយ។ តែ​នឹង​មាន​ពេល​ខ្លះ ដូច​ជា​ភ្លៀង​ធ្លាក់ ឬ​ចូល​ខែ​ត្រជាក់ រដូវ​បុណ្យទាន នៅ​ពេល​ឃើញ​គេ​គ្រប់​គ្នា​កៀក​ដៃ​គ្នា ដើ​រ​លេង​ យើង​នឹង​មាន​កូន​ចិត្ត​ថាឯកា ទាំង​ដែល​ការ​ពិត យើង​ជា​អ្នក​មិន​ទទួល​ម​នោសញ្ចេតនា​ចូល​មក​ជីវិត​មួយ​នេះ​ដោយ​ខ្លួន​ឯង៕

អានបន្ត៖ ​ គ្មានស្នេហាយូរឆ្នាំហើយក៏គ្មាននរណាជឿ ដោយសារហេតុផលធំៗ ៤ នេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម