គ្មានស្នេហាយូរឆ្នាំហើយក៏គ្មាននរណាជឿ ដោយសារហេតុផលធំៗ ៤ នេះ

  • 2020-04-22 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ថា​​ឡើយ​​ដល់​មនុស្ស​ដែល​មិន​ស្គាល់​គ្នា ពេល​ខ្លះ​សួម្បី​តែ​មិត្តភ័ក្តិ ឬ​ក្រុម​គ្រួសារ​ក៏​មិន​ជឿ​ដែរ​ថា​ អ្នក​​​​គ្មាន​ស្នេហា​នឹង​គេ​ពិត​មែន​។ ទោះ​ខំ​បក​ស្រាយ និយាយ​ពន្យល់​យ៉ាង​ណា គ្រប់​គ្នា​នៅ​តែ​​យល់​ច្រឡំ​ គិត​ថា​អ្នក​​​មិន​មែន​នៅ​ទំនេរ​ទេ​ឡើយ​។ ​មក​ពី​​ហេតុផល​ធំ​ៗ ៤ យ៉ាង ទើប​ធ្វើ​គេ​ឯង មាន​គំនិត​បែប​នេះ​​ចំពោះ​អ្នក។

១. គុណ​សម្បត្តិ​ជា​ច្រើន​ដែល​អ្នក​មាន

រូបតំណាង

ដោយ​សារ​មាន​សម្រស់​ស្រស់​ស្អាត​ទាក់​ទាញ ​ចរិត​ឫកពា​​ក៏​អំណោយទាន​គួរ​​ឲ្យ​ស្រលាញ់​ទៀត ទើប​​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន មិន​​អាច​ជឿ​បាន​ថា​អ្នក​គ្មាន​ស្នេហា​នោះ​ទេ​។ ​ចាត់​ទុក​ថា​ជា​សំណាង​ប្រសិន​បើ​អ្នក​មាន​​​កើត​មក​ស្អាត​ស្រាប់​ ប៉ុន្តែ​ជួន​កាល​​វា​​អាច​​ជា​ឧបសគ្គ ដែល​អាច​​​បិទ​ឱកាស​របស់​អ្នក​​ផង​ដែរ។

២. សប្បាយ​​ស្រស់ស្រាយ​គ្រប់ពេល​

រូបតំណាង

មនុស្ស​ភាគ​ច្រើន​​យល់​ថា នារី​ដែល​នៅ​លីវ​មិន​ទាន់​មាន​គូ ប្រាកដ​ជា​មាន​អារម្មណ៍​ឯកោ ធុញ​ថប់​ ខ្វះ​អ្នក​យល់​ចិត្ត​។ ផ្ទុយ​ស្រឡះ​ពី​អ្នក ដែល​តែង​តែ​សប្បាយ​​​ស្រស់​ស្រាយ​គ្រប់​ពេល។ ហេតុ​នេះ​ហើយ អ្នក​ផ្សេង​ច្បាស់​ជា​គិត​ថា​អ្នក​​កំពុង​តែ​មាន​ស្នេហា គ្រាន់​តែ​មិន​ចង់​បញ្ចេញ​។

៣. ចុច​ទូរសព្ទ​ហើយ​ញញឹម

រូបតំណាង

បើ​អ្នក​មាន​ទម្លាប់​ឱន​ឈ្ងោក​ចុច​តែ​ទូរសព្ទ​ហើយ​ញញឹម និង​មិន​ចាប់​អារម្មណ៍​ពី​មនុស្ស​នៅ​ជិត​ខ្លួន គ្មាន​អ្វី​ចម្លែក​ទេ នៅ​ពេល​ដែល​គេ​ប៉ាន់ស្មាន​ថា​អ្នក កំពុង​តែ​ឆាត​លេង​ជាមួយ​​សង្សារ​នោះ។ តាម​​ការ​ពិត​​គ្រាន់​តែ​​មិន​សូវ​​ចេះ​និយាយ​ស្តី និង​មើល​វីដេអូ​កំប្លែង​ៗ​​ក្នុង​ទូរសព្ទ​​សោះ ​ក៏​​បង្ក​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​បែប​នេះ​ដេរ​​។

៤. វាយ​តម្លៃ​ទៅ​លើ​បណ្តាញ​សង្គម​របស់​អ្នក

រូបតំណាង

ដោយ​សារ​តែ​អ្នក​បង្ហោះ​ចម្រៀង​ស្នេហា ឬ​សរសេរ​សារ​ដែល​មើល​ទៅ​ចាក់​ដោត​បន្តិច​បន្តួច ធ្វើ​ឲ្យ​មិត្តភ័ក្តិ​ក្នុង​បណ្តាញ​សង្គម វាយ​តម្លៃ​ភ្លាម​ៗ​តែ​ម្តង​។ បើ​អ្នក​បង្ហោះ​រូប​ភាព​តែ​ម្នាក់​ឯង​ គេ​សង្ស័យ​ចង់​ដឹង​​អ្នក​​ដែល​ថត​ឲ្យ ប៉ុន្តែ​បើ​​បង្ហោះ​រូប​ជា​ក្រុម គេ​ច្បាស់​ជា​តាម​ដាន​​​ប៉ាន់​ស្មាន​មនុស្ស​ប្រុស​​ដែល​ឈរ​​ក្បែរ​អ្នក​។ និយាយ​រួម​ទៅ ធ្វើ​អ្វី​ក៏​គ្មាន​នរណា​ជឿ​ថា​អ្នក​នៅ​លីវ​នោះ​ដែរ​។ មាន​ពេលវេលា​ប៉ុណ្ណោះ ទើប​អាច​លាត​ត្រដាង​ការពិត​​បាន​៕

ចុចអានបន្ត៖ អាថ៌កំបាំង ៥ ធ្វើឲ្យនារីមិនមែនជាមនុស្សគួរឲ្យធុញទ្រាន់ ក្នុងក្រសែភ្នែកបុរស

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម