​ភ្ញាក់​ផ្អើល​! ពេល​ Tomboy ស្លៀក​សំពត់​លើក​ដំបូងចូលប្រលង​កម្មវិធី Produce Camp

  • 2020-04-21 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Liu Wu Meng Tomboy ​តារា​ល្បី​ឈ្មោះ​បណ្ដាញ​សង្គម​ចិន​ជា​ច្រើន​ឆ្នាំ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ពេល​នាង​ស្លៀក​សំពត់​ជា​លើក​ទី​១​ នៅ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង Produce Camp។

ទោះ​បី​ជា​មិន​ទាន់​បាន​ចាក់​ផ្សាយ ទើប​តែ​ស្ថិត​ក្នុង​ដំណាក់​កាលថត​ក៏​ដោយ ប៉ុន្តែ​កម្មវិធី​ប្រលង​ចម្រៀង​ចិន​ខ្នាត​ធំ Produce Camp ចាប់​ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ហើយ។ តាម​នោះ​ដែរ ក្រៅ​ពី​គ្រូ​បង្វឹក​ដែល​មាន​ល្បី​ឈ្មោះ​ល្បី​ដូចជា Victoria, Tao, Luhan នៅ​ពេល​នេះ​បេក្ខនារី​របស់​កម្មវិធី​នេះ​ក៏​ចាប់​ផ្ដើម​ទទួល​បាន​ភាព​ទាក់ទាញ​ដូច​គ្នា។

តាម​នោះ​ដែរ បេក្ខនារី​ដែល​កំពុង​ត្រូវ​បាន​គេ​រង់​ចាំ​ជាង​គេ​គឺ​តារា​បណ្ដាញ​សង្គម Tomboy Liu Wu Meng។ ស្រី​ស្អាត​ដែល​មាន​រូប​សង្ហារ​កើត​ឆ្នាំ១៩៩៧​នេះ ទទួល​បាន​ចំណាប់​អារម្មណ៍​ភ្លាម​ៗ​ក្រោយ​ពេល Poster របស់​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នេះ​ជា​លើក​ទី​១​ហើយ ដែល​តារា​បណ្ដាញ​សង្គម​មាន​អ្នក​គាំទ្ររាប់​លាន​អ្នក​នេះ​ស្លៀក​សំពត់ ត្បិត​តាំង​ពី​ដើម​ឡើយ​ គេ​សង្កេត​ឃើញ​នាង​ស្លៀក​ពាក់​បែប​បុរស មិន​ដែល​ស្លៀក​សំពត់​ឡើយ។

អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សោក​ស្ដាយ​នោះ​គឺ Liu Bei បង​ភ្លោះ​របស់ Liu Meng មិន​ចូល​រួម​ប្រលង​ជា​មួយ​ប្អូន។ ទស្សនិកជន​បាន​ឲ្យ​ដឹង​ថា បើ​បង​ប្អូន​ភ្លោះ​នេះ​ប្រលង​ជាមួយ​គ្នា ប្រាកដ​ជា​ល្បី​ជាង​នេះ​ទៅ​ទៀត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម