តោះមកដឹង ៨ វិធីជួយដោះស្រាយបញ្ហាគេងមិនលក់បានយ៉ាងមានប្រសិទ្ធភាព
- 2020-04-22 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះមកដឹង ៨ វិធីជួយដោះស្រាយបញ្ហាគេងមិនលក់បានយ៉ាងមានប្រសិទ្ធភាព
នាពេលបច្ចុប្បន្ននេះ មានមនុស្សមិនតិចឡើយមានបញ្ហាដំណេក។ ការគេងមិនលក់អាចមកពីកត្តាផ្សេងៗគ្នា ប្រសិនបើអ្នកមានដំណើរគេងមិនលក់ អ្នកគួរតែឆាប់ស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័ស។ ថ្ងៃនេះ ប្រិយមិត្តនឹងបានដឹងពីដំណោះស្រាយបញ្ហាគេងមិនលក់បានយ៉ាងមានប្រសិទ្ធភាពតាមវិធី ៨ នេះ។ ការគេងមិនលក់អាចបែងចែកជា ៣ ប្រភេទផ្សេងៗគ្នាដូចជា ការគេងមិនលក់ដំណាក់កាលខ្លី ដំណាក់កាលគេងមិនលក់ និងការគេងមិនលក់រុំារ៉ៃ។ ដូច្នោះសូមអានដោយយកចិត្តទុកដាក់ដូចខាងក្រោម៖
១. រៀបចំបន្ទប់គេង
អ្នកគួររៀបចំសម្អាតបន្ទប់គេងឲ្យបានស្អាតនិងមានផាសុកភាព។ ត្រូវចៀសវាងកុំឲ្យមានសំលេងចេញចូលនិងលាន់ឲ្យសោះ ក្រៅពីនេះអ្នកក៏ត្រូវពិនិត្យមើលសីតុណ្ហភាពកុំឲ្យត្រជាក់ពេកនិងក្តៅពេក។ នៅពេលគេង បន្ទប់គេងរបស់អ្នកគួរតែងងឹតស្លប់ទើបល្អ។
២. ចៀសវាងកាហ្វេអ៊ីន
អ្នកគួរចៀសវាងទទួលទានភេសជ្ជផ្ទុកជាតិកាហ្វេអ៊ីន។ មិនគួរបរិភោគនៅពេលថ្ងៃឡើយ ព្រោះវាអាចប៉ះពាល់ដល់ដំណេកអ្នកនៅពេលយប់ជាក់ជាមិនខាន។
៣. ទទួលទានទឹកដោះគោ
ចៀសវាងការទទួលទានជាតិកាហ្វេអ៊ីន អ្នកគប្បីទទួលទានទឹកដោះគោមួយកែវមុនចូលគេង។ អ្នកនឹងមានអារម្មណ៍ស្រួលខ្លួននៅពេលទទួលទានទឹកដោះគោមុនចូលគេង។
៤. កាត់បន្ថយការគេងថ្ងៃ
ប្រសិនជាអាចអ្នកគប្បីកាត់បន្ថយការគេងនៅពេលថ្ងៃត្រង់ ដើម្បីកុំឲ្យប៉ះពាល់ដល់ដំណេកនៅពេលយប់។ អ្នកអាចពិសោធន៍ខ្លួនឯងបាន ថាបើអ្នកគេងថ្ងៃអ្នកនឹងមិនងងុយនៅពេលយប់។
៥. កុំគេងយូរពេក
ជារឿយៗ ប្រសិនបើអ្នកដឹងខ្លួននៅពេលព្រឹកតែបែរជាមិនក្រោកឡើងនោះ អ្នកនឹងប៉ះពាល់ទៅនឹងការគេងមិនលក់ដូចគ្នា។ ដូច្នោះ ពេលភ្ញាក់ពីគេងនៅពេលព្រឹក អ្នកត្រូវតែហាត់ប្រាណ ដើរស្រូបយកខ្យល់អាកាសជាដើម។
៦. ចូលគេង និង ក្រោកឲ្យទៀងពេល
អ្នកត្រូវតែកំណត់ការចូលគេងនៅពេលយប់ឲ្យបានច្បាស់និងការក្រោកពីគេងពេលព្រឹកឲ្យបានច្បាស់ដែរ។ បើពុំនោះទេ ទម្លាប់បែបនេះនឹងប៉ះពាល់ដំណើរគេងមិនលក់។
៧. ស្វែងរកសកម្មភាពបន្ថែម
ក្នុងករណីអ្នកគេងមិនលក់រយៈពេលពី ១៥ ទៅ ២០ នាទី អ្នកគួរតែស្វែងរកសកម្មភាពសម្រាប់ធ្វើដូចជា ស្តាប់ចម្រៀង អានសៀវភៅ ស្តាប់ធម៌។ ប៉ុន្តែអ្នកត្រូវចៀសវាងលេងទូរស័ព្ទ ប្រើកុំព្យូទ័រ ដែលងាយនឹងធ្វើឲ្យប៉ះពាល់ដំណេកអ្នកវិញ។
៨. ធ្វើលំហាត់ប្រាណ
វិធីសាស្ត្រចុងក្រោយនោះគឺហាត់ប្រាណ។ ក្នុងមួយសប្តាហ៍ អ្នកគួរហាត់ប្រាណឲ្យបាន ៣ ទៅ ៤ ថ្ងៃ រយៈពេល ៣០ ទៅ ៤៥ នាទីដើម្បីបណ្តេញជាតិពុលក្នុងរាងកាយ ពិសេសកាត់បន្ថយភាពតានតឹង។
ដើម្បីកាត់បន្ថយបញ្ហាគេងមិនលក់នេះបាន អ្នកគប្បីអនុវត្តតាមចំណុចខាងលើដើម្បីទទួលទានដំណេកលក់ស្រួលស្កប់ស្កល់៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
អ្នកនឹងគ្មានថ្ងៃស្គមងាយឡើយ ប្រសិនបើនៅបន្តទម្លាប់ទំាង ៥ យ៉ាងនេះ