អ្នកនឹងគ្មានថ្ងៃស្គមងាយឡើយ ប្រសិនបើនៅបន្តទម្លាប់ទំាង ៥ យ៉ាងនេះ
- 2020-04-20 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនឹងគ្មានថ្ងៃស្គមងាយឡើយ ប្រសិនបើនៅបន្តទម្លាប់ទំាង ៥ យ៉ាងនេះ
មិត្តនារីជាច្រើនតែងតែមានទម្លាប់តមអាហារ ហាត់ប្រាណ និងប្រើប្រាស់ផលិតផលសម្រករាងដើម្បីឲ្យគីឡូស្រកជាដើម។ ជាលទ្ធផល អ្នកនៅតែរក្សាទម្ងន់នៅដដែរ ដោយមិនបានសម្រកគីឡូបានសម្រេចដូចក្តីរំពឹងម្តងណាឡើយ នោះអាចប្រហែលមកពីកត្តា ៥ យ៉ាងដែលអ្នកមិនយកចិត្តទុកដាក់និងអនុវត្តជាប្រចាំ។ ទម្លាប់មិនល្អ ៥ យ៉ាងដែលធ្វើឲ្យអ្នកស្រកគីឡូមិនបានសម្រេចនោះរួមមាន៖
១. ទម្លាប់ទទួលទានអាហារខុសរបៀប
មានមនុស្សមិនតិចឡើយគិតថា ការទទួលទានអាហារបំពង ភេសជ្ជផ្អែមៗ នំចំណី ក្រោយម៉ោង ៨ល្ងាចនឹងជាដើមហេតុធ្វើឲ្យអ្នកឆាប់ធាត់ដោយមិនដឹងខ្លួន។ ការគិតបែបនេះគឺពុំត្រឹមត្រូវទាំងស្រុងឡើយ មូលហេតុចម្បងនៃការធ្វើឲ្យធាត់ហួសហេតុពេកនោះគឺការបរិភោគអាហារច្រើនហួសប្រមាណ។ មិនថាអ្នកទទួលទានអាហារប្រភេទណាឡើយ ឲ្យតែអ្នកទទួលទានកាឡូរីនិងផ្ទុកជាតិខ្លាញ់ច្រើននោះ ពេលនោះហើយជាពេលដែលរាងកាយរបស់អ្នកប្រែជាធាត់។
២. ទម្លាប់ទទួលទានទឹកតិចពេក
ការទទួលទានទឹកបានគ្រប់គ្រាន់នឹងជួយបំពេញមុខងារសំខាន់សម្រាប់ការសម្រកទម្ងន់។ អំឡុងពេលហាត់ប្រាណ មិត្តនារីជាច្រើនតែងជ្រើសរើសយកភេសជ្ជកីឡាឬភេសជ្ជដែលមានប្រតេអ៊ីនខ្ពស់ ជាការពិតមិនថាវាជាភេសជ្ជប្រភេទកីឡាឬប្រូតេអ៊ីខ្ពស់ឡើយ វាមានផ្ទុកជាតិស្ករខ្ពស់មែនទែន ជាហេតុធ្វើឲ្យអ្នកឆាប់ធាត់ដោយមិនដឹងខ្លួន។ បន្ទាប់មកទៀត រាងកាយរបស់អ្នកនឹងមានជាតិទឹកតិច ជាហេតុបណ្តាលឲ្យអ្នកឃ្លានមិនឈប់ឈរឡើយ។
៣. ទម្លាប់គេងមិនបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់គឺជាមូលហេតុមួយដែលធ្វើឲ្យគីឡូស្រកចុះបាន។ តែប្រសិនបើអ្នកចូលគេងយឺតឬមិនគ្រប់គ្រាន់ អ្នកនឹងឃ្លានអាហារពេលយប់ថែមទៀត មិនត្រឹមតែឃ្លានប៉ុណ្ណោះទេ ភ្នែករបស់អ្នកនឹងប្រែជាពណ៌ខ្មៅ រីឯមុននឹងកើនឡើងពេញផ្ទៃមុខជាក់ជាមិនខាន។
៤. ទម្លាប់មិនមានកាយវិការត្រឹមត្រូវ
ការមានកាយវិការមិនបានត្រឹមត្រូវក៏អាចធ្វើឲ្យអ្នកធាត់បានដែរ។ វាអាចបណ្តាលឲ្យអ្នកធាត់រូបរាងខាងក្រៅជាងឡើងគីឡូទៅទៀត។ ឧទាហរណ៍ ប្រសិនបើឆ្អឹត្រគាករបស់អ្នកមិនត្រង់ត្រឹមត្រូវ វានឹងអាចវិវត្តទៅជាធាត់ហួសដែនកំណត់។ បើអ្នកពាក់ស្បែកជើងកែងចោតពេក វានឹងធ្វើឲ្យឆ្អឹងត្រគាកទល់ហើយធ្វើឲ្យអ្នកឆាប់ឈឺខ្នងជាក់ជាមិនខាន។ កាយវិការអស់ទាំងនេះនឹងបណ្តាលឲ្យចង្កេះអ្នករីកដោយឯកឯងនិងមិនស្រស់ស្អាត។
៥. ទម្លាប់ហាត់ប្រាណមិនបានទៀងទាត់
ការហាត់ប្រាណបានទៀងទាត់នឹងជួយឲ្យសុខភាពនិងសម្រស់របស់អ្នកស្រស់ស្អាតល្អ។ តែបើអ្នកមានផែនការសម្រករាងដោយអនុវត្តការហាត់ប្រាណជាប្រចាំ អ្នកនឹងងាយស្គមបានតាមបំណងប្រាថ្នា។ ជារៀងរាល់ថ្ងៃ អ្នកគួរកំណត់ថាហាត់ប្រាណឲ្យបាន ៣០នាទីយ៉ាងតិច មិនថាពេលល្ងាច ឬពេលព្រឹកឡើយ។ ប្រសិនបើអ្នកខ្ជិលខ្លាំង អ្នកអាចហាត់ប្រាណនៅលើគ្រែបន្ទាប់ពីក្រោកពីគេង ឬមុនចូលគេងបាន៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ផ្លែឈើខ្មែរ ៥ មុខនេះ ឆ្ងាញ់ ហើយផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនហួសស្មាន