អាថ៌កំបាំង ៥ ធ្វើឲ្យនារីមិនមែនជាមនុស្សគួរឲ្យធុញទ្រាន់ ក្នុងក្រសែភ្នែកបុរស
- 2020-04-22 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង ៥ ធ្វើឲ្យនារីមិនមែនជាមនុស្សគួរឲ្យធុញទ្រាន់ ក្នុងក្រសែភ្នែកបុរស
គ្មាននរណាម្នាក់ចូលចិត្តភាពធុញទ្រាន់ និងចង់ច្រានចោលនូវចំណីអារម្មណ៍ថ្មីប្លែកនោះឡើយ។ ការដែលមនុស្សស្រីៗនៅហីៗ មិនព្រមធ្វើអ្វីសោះ ហាក់បីដូចជាកំពុងតែបាត់បង់នូវភាពទាក់ទាញដូច្នោះដែរ។ ដើម្បីបន្ថែមមន្តស្នេហ៍ និងមិនបណ្តោយឲ្យខ្លួនឯងក្លាយជាមនុស្សស្រីគួរឲ្យធុញទ្រាន់ គួរដឹងពីអាថ៌កំបាំងសំខាន់ៗ ៥យ៉ាង។
១. មើលថែរក្សាខ្លួនឯង
មនុស្សស្រីគ្រប់រូបត្រូវចេះយកចិត្តទុកដាក់ ចេះមើលថែរក្សាខ្លួនប្រាណឲ្យបានល្អ។ ហាត់ប្រាណដើម្បីសុខភាពរឹងមាំ ជ្រើសរើសចំណីអាហារដែលមានប្រយោជន៍សម្រាប់រាងកាយ និងសម្រស់ផូរផង់។ ដោយសារតែលក្ខណៈសម្បត្តិខាងក្រៅ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍មុនគេបង្អស់។
២. តែងខ្លួនបែបសាមញ្ញតែទាន់សម័យ
ជ្រើសរើសសម្លៀកបំពាក់ដែលមានភាពសាមញ្ញ មិនសាំញ៉ាំរញ៉េរញ៉ៃច្រើន ផាត់មុខបែបធម្មជាតិ ធ្វើម៉ូដសក់បន្តិចបន្តួច ឬទម្លាក់ធម្មតា កាន់តែទាន់សម័យ មើលទៅមិនឆាប់សាំភ្នែក។
៣. និយាយតិចញញឹមច្រើន
រក្សាភាពរួសរាយរាក់ទាក់ដោយស្នាមញញឹម ប៉ុន្តែមិនត្រូវនិយាយច្រើនឬបង្ហើបរឿងផ្ទាល់ខ្លួនឲ្យគេដឹងអស់រលីងពេកទេ។ ដឹងពីកម្រិតនៃភាពជិតស្និទ្ធ មុននឹងឆ្លើយតបឬប្រាប់រឿងរ៉ាវទៅកាន់នរណាម្នាក់។ អត្តចរិតបែបនេះ អាចធ្វើឲ្យអ្នកដទៃចាត់ទុកអ្នកជាមនុស្សស្រី ដែលចេះរក្សាអាថ៌កំបាំង មិននិយាយផ្តេសផ្តាសច្រើន។
៤. មានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន
អ្នកអាចនឹងចូលចិត្តអ្វីមួយខ្លាំងបំផុត រហូតដល់គាត់អាចសង្កេតមើលដឹង។ នៅពេលដែលអ្នកផ្តោតអារម្មណ៍និងចំណាយពេលលើសកម្មភាពដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដូចជាគូររូប ចម្អិនម្ហូប ឬច្នៃប្រឌិតរបស់ផ្សេងៗជាដើម ដោយមិនធុញទ្រាន់ វាគឺជាភាពទាក់ទាញនិងមើលទៅគួរឲ្យស្រលាញ់បំផុត។
៥. មានទំនុកចិត្តខ្ពស់ប៉ុន្តែមិនក្អេងក្អាង
មនុស្សស្រីគ្រប់រូប ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹងនូវភាពជឿជាក់សម្រាប់ខ្លួនឯង។ ជាក់ស្តែងទំនុកចិត្តអាចបង្ហាញចេញតាមក្រសែភ្នែក និងរបៀបនៃការសម្លឹងតែម្តង។ ហេតុនេះហើយ គួរបន្ថែមភាពស្រទន់ដល់ក្រសែភ្នែក បង្កប់ដោយរឹងមាំតែគួរឲ្យស្រលាញ់ មិនមែនធ្វើឲ្យគេខ្លាចរអានោះឡើយ៕
ចុចអាចបន្ត៖ កាយវិការស្តែងៗទាំង ៥ បង្ហាញថាគេកំពុងចាប់អារម្មណ៍អ្នក