កាយវិការស្តែងៗទាំង ៥ បង្ហាញថាគេកំពុងចាប់អារម្មណ៍អ្នក
- 2020-04-17 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយវិការស្តែងៗទាំង ៥ បង្ហាញថាគេកំពុងចាប់អារម្មណ៍អ្នក
ការទាក់ទាញជារឿងគួរឱ្យអស់សំណើច។មិនថាអ្នកព្យាយាមលាក់វាយ៉ាងណាក៏ដោយ សញ្ញាមួយចំនួននឹងលេចចេញជាភាសាតាមរាងកាយរបស់អ្នក។ សំណួរសួរថា តើអ្នកដែលកំពុងមានស្នេហាអាចនឹងកត់សម្គាល់សញ្ញាទាំងនោះឬអត់? ចំណុចទាំងនេះមានដូចខាងក្រោម៖
១. ទឹកមុខផ្លាស់ប្តូរ
ស្នាមញញឹម មិនមែនគ្រាន់តែបង្ហាញពីសុភមង្គលនោះទេ។ វាបង្ហាញឲ្យឃើញនៅសេចក្តីសុខ ភាពរីករាយ ការសរសើរ សេចក្តីស្រឡាញ់និងអារម្មណ៍វិជ្ជមានផ្សេងទៀត។ បើគេជាមនុស្សមានស្នាមញញឹមរាល់ពេលនៅជិតអ្នកមានន័យថា គេចង់នៅក្បែរអ្នក។ ផ្អៀងក្បាល អ្នកអាចដឹងថាសញ្ញានេះមានន័យថាការជឿទុកចិត្ត ជាការបង្ហាញស្តែងថាគេជឿអ្នក។ មុខក្រហម វាកើតឡើងនៅពេលឈាមរត់មកលើផ្ទៃមុខពេលណាអ្នកអៀន ភ័យឫរំភើប។ មានដែរកត់សម្គាល់មើលអត់?
២. អាការខ្វាយខ្វល់ចាប់អារម្មណ៍
-កែវភ្នែក ជាសញ្ញាឆាប់ដឹងបំផុតពីអារម្មណ៍នរណាម្នាក់។ កែវភ្នែកចង្អុលឲ្យឃើញពី ចំណាប់អារម្មណ៍ ការលើកទឹកចិត្ត ភាពស្មោះត្រង់ ហើយអាចធ្វើឲ្យអ្នកទាំងពីរទាក់ទងគ្នាបាន។
-ឆ្លៀតឱកាស បើគេមិនចង់នៅក្បែរអ្នកគេអាចបែរខ្នងធ្វើមិនឃើញអ្នក ឫក៏ដើរចេញពីអ្នក។ តែបើគេចង់នៅក្បែរវិញ ពេលអ្នកជួបគេឫ គេជួបអ្នក គេនឹងចំណាយពេលដោយមិនដើរគេចចេញពីអ្នក។
-ងក់ក្បាល ពេលនរណាម្នាក់ងក់ក្បាលរឿយៗពេលអ្នកនិយាយ មានន័យថាគេកំពុងបង្ហាញចំណាប់អារម្មណ៍ទៅកាន់អ្នក។
៣. របៀបឈរអង្គុយ
-អង្គុយគងទាក់ខ្លា ពិសេសសម្រាប់បុរស ពេលអង្គុយគងទាក់ខ្លាទៅនរណាម្នាក់មានន័យថាគេចាប់អារម្មណ៍ម្នាក់នោះ។
-បាតដៃ ជាទង្វើរមួយដែរបង្ហាញថាគេចាប់អារម្មណ៍ ដូចជាការលាបាតដៃឫការផ្កាប់បាតដៃជាទូទៅ ប្រាប់ពីភាពស្មោះត្រង់ឫចិត្តទូលាយ។
-ការបោះជំហាន បើគេដើរបោះជំហានធំៗមានន័យថាគេចង់ឲ្យអ្នកចូលក្នុងជីវិតគេ យ៉ាងហោចណាស់ក៏តាមរយះការសន្ទនានិងរឿងដែលទាក់ទងផ្សេងទៀត។
-ដើរតួដូចកញ្ចក់ អ្នកអង្គុយឆ្ងាយពីគេរំលងបីបួនតុតែគេដឹងកាយវិការអ្នកបានធ្វើមានន័យថាគេសង្កេតមើលអ្នកដោយមិនដឹងខ្លួន។
៤. ការប៉ះ
ពេលនរណាម្នាក់ចូលចិត្តអ្នក គេប្រហែលរកលេសចង់ប៉ះអ្នក។ វាមានដូចជា៖ ដាល់ដៃរបស់អ្នកតិចៗ ប៉ះដៃរបស់អ្នក ដាក់ដៃគេលើស្មាអ្នក ប៉ះដៃឫជើងអ្នក និងសុំយកអីមួយចេញពីសក់អ្នក។
៥. និយាយពាក្យបែបមនោសញ្ចេតនា
-និយាយផ្តោះផ្តង និយាយផ្លែផ្កាស៊កសៀតជាទម្លាប់សម្រាប់អ្នកដែលញ៉ែរគេ។ វាធ្វើឲ្យមានទំនាក់ទំនងល្អរវាងមនុស្សពីរនាក់ ងាយស្រួលទាក់ទងគ្នា។
-និយាយសរសើរ បើគេឧស្សាហ៍និយាយសរសើរទៅកាន់អ្នកមានន័យថា គេត្រូវបានទាក់ទាញដោយអ្នកក្នុងចំណុចណាមួយ។
-និយាយបែបប្រញាប់ៗ បើគេនៅក្បែរអ្នកហើយភ័យ គេនឹងនិយាយរអាក់រអួល និយាយខុសឫនិយាយត្រដិត។
-សួរសំណួរ នរណាៗក៏អាចសួរនាំពីអ្នកបានដែរ តែម្នាក់ហ្នឹងសួរដេញដោលពីអ្នកចង់ដឹងពីនេះពីនោះកាន់តែច្រើន នោះហើយជាសញ្ញាថាអ្នកធ្វើឲ្យគេចាប់អារម្មណ៍។ បើអ្នកសង្កេតថានរណាម្នាក់កំពុងមានកាយវិការណាមួយក្នុងចំណោមខាងលើ មានន័យថាគេកំពុងតែចាប់អារម្មណ៍អ្នកហើយ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ទម្លាប់ទំាង ៧ របស់នារីដែលធ្វើឲ្យបុរសងាយលង់ស្នេហ៍ដោយមិនដឹងខ្លួន