នេះជាដំណាក់ប្រវត្តិសាស្ត្រមួយ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ
- 2020-04-20 12:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាដំណាក់ប្រវត្តិសាស្ត្រមួយ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ
ជីតារបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺសេនាប្រមុខដ៏ឆ្នើម គីម អ៊ីលសុង កាលពីទសវត្សទី៨០ បានឈូសឆាយកូនភ្នំមួយកន្លែងនៅប្រទេសខ្លួនដើម្បីកសាងព្រះរាជដំណាក់ ឆាង ស៊ូអ៊ុន ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរគង់ស្នាក់នៅ។
មកទល់សព្វថ្ងៃ បើទោះបីព្រះមហាក្សត្រ មិនគង់នៅប្រទេសនេះក៏ដោយក៏ថ្នាក់ដឹកនាំប្រទេសនេះ មិនអនុញ្ញាតជូនដំណាក់ដល់ថ្នាក់ដឹកនាំជាតិ អន្តរជាតិឯទៀតស្នាក់នៅដែរ ថែមទាំងចាត់ឲ្យមានការថែទាំយ៉ាងហ្មត់ចត់រហូតមកដល់បច្ចុប្បន្ននេះ។
នៅមុខព្រះរាជដំណាក់ មានបឹងធំមួយឈ្មោះថា បឹងសុភមង្គល សម្រាប់ទុកទឹកប្រើប្រាស់បញ្ជូនទៅស្រែរបស់ប្រជាជនដែលនៅជុំវិញតំបន់នោះ។
គួររំលឹកថា នៅឆ្នាំ១៩៩១ ព្រះរាជដំណាក់ ឆាងស៊ូអ៊ុន ជាកន្លែងប្រជុំត្រីភាគីមាន សម្តេចឪ សម្តេចតេជោ ហ៊ុនសែន និងសម្តេច សឺន សាន ដើម្បីរកដំណោះស្រាយនយោបាយបង្រួបបង្រួមជាតិ។
រូបភាព និងអត្ថបទដោយ លោកជំទាវ តាំង ម៉េងហួយ ព្រះលេខាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ