អវយវៈ​ដែល​អ្នកសម្អាត​មុន​គេ ពេល​ងូត​ទឹក​ អាច​បង្ហាញ​ពី​អត្តចរិត​របស់​អ្នក​បាន​យ៉ាង​ច្បាស់

  • 2020-04-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត មនុស្ស​ម្នាក់ៗ​មាន​របៀប​ងូត​ទឹក​ផ្សេងៗ​គ្នា ជាពិសេស​ការ​ជ្រើស​រើស​ផ្នែក​ណាមួយ​នៅ​លើ​ដង​ខ្លួន​ដើម្បី​សម្អាត​មុន​គេ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ គ្រាន់​តែ​ការ​លាង​សម្អាត​ផ្នែក​ណា​មួយ​នៃ​ខ្លួន​ប្រាណ​មុន​គេ ក៏​អាច​បង្កប់​នូវ​អត្តចរិត​របស់​អ្នក​បាន​ដែរ។ តោះ​! មក​ដឹង​ពី​ការ​អត្ថន័យ​បង្កប់​នៃ​របៀប​ងូត​ទឹក​របស់​អ្នក៖

រូបតំណាង

**១. មុខ៖** បើ​អ្នក​ជ្រើស​រើស​លាង​មុខ​មុន​គេ ពេល​ចូល​ងូត​ទឹក​ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​តែង​តែ​ខ្វល់ខ្វាយ​​ពី​ទស្សនៈ និង ការ​មើល​ឃើញ​របស់​​អ្នក​ដទៃ​ ឬ​មនុស្ស​ជុំវិញ​ខ្លួន។ អ្នក​បារម្ភ​ពី​រូបរាង​ខាង​ក្រៅ ជាពិសេស​មុខមាត់​ ព្រោះ​ជា​ផ្នែក​ដែល​គេ​មើល​ឃើញ​មុន​គេ។

២. ដៃ និង ជើង៖ សម្រាប់​អ្នក​ដែល​ដុស​សម្អាត​ដៃ និង ជើង​មុន​គេ ពេល​ងូត​ទឹក​ អ្នក​ជា​មនុស្ស​ចូលចិត្ត​ដាក់​ខ្លួន និង គ្មាន​អំនួត​ផ្ដេសផ្ដាស​ឡើយ។ អ្នក​ជា​មនុស្ស​ពូកែ​និយាយ ហើយ តែង​និយាយ​ចេញ​ពី​ចិត្ត​ ថែម​ទាំង​ចូលចិត្ត​ប្រើប្រាស់​កាយវិការ​ទៀត​ផង។

៣. កន្លែង​សំខាន់៖ បើ​អ្នក​ជ្រើស​រើស​លាង​សម្អាត​កន្លែង​សំខាន់​ទាំង​២ មុន​ផ្នែក​ផ្សេងៗ នោះ​បញ្ជាក់​ថា​អ្នក​គឺ​ជា​មនុស្ស​មាន​ការ​អៀនខ្មាស​ច្រើន តែ​ជានិច្ចកាល​​តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​សប្បាយ​អបអរ​នឹង​វត្តមាន​របស់​អ្នក។

រូបតំណាង

៤. ដើមទ្រូង៖ អ្នក​ដែល​ចូលចិត្ត​ដុស​សម្អាត​ដើមទ្រូង​មុន​គេ គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង ចូលចិត្ត​និយាយ​ត្រង់ៗ​។ ក្រៅ​ពី​នេះ អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ និង ឆន្ទៈ​ខ្ពស់​ ដែល​តែង​តែ​ខិតខំ​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន។

៥. សក់៖ សម្រាប់​អ្នក​ដែល​ចូល​ងូត​ទឹក​ភ្លាម ចាប់​ផ្ដើម​កក់​សក់​ភ្លាម​ អ្នក​ជា​មនុស្ស​ដែល​គោរព​នូវ​សណ្ដាប់ធ្នាប់ វិន័យ និង រចនាសម្ព័ន្ធ។ អ្នក​ជឿជាក់​ថា គំនិត​ និង ស្មារតី​របស់​អ្នក​នឹង​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​ ហើយ មិន​ដែល​រាថយ​ក្នុង​ការ​បញ្ចេញ​មតិ យោបល់​ទៅ​កាន់​គេ​ឯង​ឡើយ។

រូបតំណាង

៦. ស្មា និង ក៖ អ្នក​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​បំផុត​ក្នុង​ការងារ ហើយ ក៏​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ដែរ តែង​តាំង​ចិត្ត​យក​ឈ្នះ​រាល់​ឧបសគ្គ។

៧. ខ្នង៖ អ្នក​ដែល​ដុស​សម្អាត​ខ្នង​មុន​គេ ជា​មនុស្ស​ដែល​មិន​ងាយ​ជឿ​អ្នក​ណា​ ក្រៅ​ពី​ខ្លួន​ឯង ហើយ​ក៏​មិន​ងាយ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​មក​ក្នុង​ជីវិត​ដែរ ​អាច​មក​ពី​បទពិសោធន៍​មិន​ល្អ​កន្លង​មក។ យ៉ាង​ណា​មិញ អ្នក​ជា​មនុស្ស​ឯករាជ្យ​ ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង មិន​ងាយ​ត្រូវការ​ជំនួយ​ពី​អ្នក​ផ្សេង​ឡើយ៕

ចុចអានបន្ត៖ ច្បាស់ៗ! មើល​ដឹង​ថា អ្នក​អៀន​បុ៉ន​ណា​តាម​ប្រភេទ​ឈាម

ប្រភព៖ relrules ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម