ទម្លាប់ទំាង ៧ របស់នារីដែលធ្វើឲ្យបុរសងាយលង់ស្នេហ៍ដោយមិនដឹងខ្លួន

  • 2020-04-17 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សកើតមកមានអត្តចរិតនិងរបៀបនៃការរស់នៅខុសៗគ្នា។ ដូចគ្នានេះដែរ ទម្លាប់របស់​សុភាពនារី​មួយចំនួន​ងាយ​នឹងធ្វើ​ឲ្យបុរសជាប់ចិត្តដោយមិនដឹងខ្លួនដោយសារតែកាយវិការ​និងឥរិយាបថដ៏គួរ​ឲ្យស្រឡាញ់​ទប់ចិត្​តមិន​បាន។ ទម្លាប់ទំាង ៧ នោះរួមមាន៖

១. រីករាយនិងឧស្សាហ៍ញញឹម

រូបតំណាង

សម្រស់មិនមែនសំដៅទៅលើផ្នែកខាងក្រៅតែមួយមុខនោះទេ។ មិនខុសគ្នាទេ នារីដែលមាន​ស្នាមញញឹម​ស្រស់​ស្រាយ​នរណាៗក៏ចង់រាប់រកនិងនៅក្បែរដែរ។ ដូច្នោះ ការញញឹមមិន​បានខាតបង់​អ្វីឡើយ​សម្រាប់​អ្នក​នៅ​ក្បែរខ្លួនអ្នក។

២. ចេះយកចិត្តទុកដាក់

ការចេះខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះនរណាម្នាក់គឺគ្មានអ្វីខាតបង់ឡើយ។ ពេលខ្លះវាជារឿងមួយ​​ដែលអាច​ពឹង​ពាក់ទៅថ្ងៃក្រោយ។ ឧទាហរណ៍ ការចេះសួរសុខទុក្ខ ការចេះរាក់ទាក់ចំពោះមនុស្សជុំវិញខ្លួនអ្នកជាដើម។

៣. មានចរិតគួរឲ្យស្រឡាញ់

រូបតំណាង

មានពេលខ្លះអ្នកហ្មត់ចត់ ហើយមានពេលខ្លះទៀតអ្នកអាចចេះលេងសើចក៏​ដូចជាធ្វើចរិតគួរឲ្យគេចូលចិត្ត​ស្រ​ឡាញ់​គឺគ្មានអ្វីខុសឡើយ។ អ្នកណាទៅដឹងថា ពេលខ្លះគេអាចនឹងលង់ស្រឡាញ់អ្នក​ដោយមិនដឹងខ្លួននោះ?

៤. មានមន្តស្នេហ៍

ជានារីដែលមានមន្តស្នេហ៍មិនមែនមានត្រឹមតែរូបសម្បត្តិខាងក្រៅមួយមុខប៉ុណ្ណោះទេ តែគួរតែមានចំណេះ​ដឹង​និង​ចំណេះធ្វើឲ្យបានទូលំទូលាយផងដែរ។ ឧទាហរណ៍ថា អ្នកមិនត្រឹមតែចេះចំណេះដឹង​ទូលំទូលាយ​មួយ​មុខ​ទេ តែអ្នកថែមទាំងចេះជំនាញបន្ថែមទៀតដូចជាកិច្ចការស្ត្រីមេផ្ទះ ធ្វើម្ហូបជាដើម។

៥. ធ្វើជាខ្លួនឯង

ការធ្វើជាខ្លួនឯងគឺប្រសើរបំផុត ព្រោះប្រសិនបើអ្នកព្យាយាមធ្វើខុសពីអ្វីដែលខ្លួនមិនធ្លាប់ធ្វើនោះ អ្នកដទៃ​នឹង​មាន​អារម្មណ៍ថាឆ្គងជាក់ជាមិនខាន។ បន្ថែមពីនេះ ពេលខ្លះរូបរាងខាងក្រៅមិនអាចបិទបាំងផ្នែក​ខាង​ក្នុង​បាន​ទេ អ្នកអាចកាត់បន្ថយការតុបតែងមុខ​ក្រាស់ៗដោយបង្ហាញភាពស្រស់ស្អាត​ពីផ្នែកខាងក្នុង​អ្នកមកវិញ។

៦. គិតរឿងល្អៗដោយមិនមានភាពតានតឹង

រូបតំណាង

ព្យាយាមគិតរឿងល្អៗជាមនុស្សម្នាក់ដែលមានគំនិតសុទិដ្ឋិនិយមដោយមិនមានភាពស្មុគស្មាញលាយឡំ។ មាន​អារម្មណ៍ស្រុះស្រួលជាមួយអ្នកផងក្បែរអ្នក នោះអ្វីៗនឹងនំាឲ្យអ្នករីករាយនិងកាន់តែមានទំនាក់​ទំនង​ល្អជា​មួយ​អ្នកដទៃ។

៧. សុភាពរាបសារចំពោះអ្នកនៅក្បែរខ្លួនអ្នក

ការធ្វើអំពើល្អ ចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ មានសម្តីពិរោះស្តាប់នោះគ្មានអ្វីគួរឲ្យខាតបង់ឡើយ។ មាន​ចរតិ​គួរឲ្យស្រឡាញ់និងសុភាពរាបសារនោះងាយធ្វើឲ្យបុរសឆាប់បាក់ចិត្តលង់នឹង​អ្នកដោយ​មិនដឹង​ខ្លួន​បាន​យ៉ាង​ងាយ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

កុំខ្លាចជីវិត Single ចាំជួបបុរសពិតក្នុងបេះដូង សឹមរៀបការជាមួយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម