​ផ្លែ​ឈើ​ខ្មែរ​ ៥ មុខ​នេះ ឆ្ងាញ់​ ហើយផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព​ច្រើនហួសស្មាន

  • 2020-04-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេស​កម្ពុជា​គឺ​ជា​ទឹក​ដី​ដែល​សម្បូរ​​ទៅ​ដោយ​បន្លែ ផ្លែ​ឈើ​ សឹង​​តែ​គ្រប់​ប្រភេទ​តែ​ម្តង។ ថ្វី​ដ្បិត​តែ​ផ្លែ​ឈើ​ភាគ​ច្រើន​គឺ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ តែ​មិន​មែន​សុទ្ធ​តែ​ល្អ​គ្រប់​មុខ​នោះ​ទេ។​ ផ្លែ​ឈើ​ខ្មែរ​​ ៥​ មុខ​ដែល​គេ​ពេញ​និយម​ទទួល​ទាន​ ងាយ​ស្រួល​រក​ទិញ​ និង មាន​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​នោះ​រួម​មាន៖

១.​ ផ្លែ​ដូង

រូបតំណាង

ផ្លែ​ដូង មិន​ត្រឹម​តែ​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់ វា​ថែម​ទាំង​ជា​ភេសជ្ជៈ​ជំនួយ​សុខភាព​ទៀត​ផង។ ទឹក​ដូង​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់ មាន​កម្រិត​ជាតិ​ផ្អែម​តិច និង សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម​។ លើស​ពី​នេះ​ វា​ជា​ប្រភព​នៃ​ជាតិ​អេឡិចត្រូលីត​ដែល​ច្រើន​មាន​នៅ​ក្នុង​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ កាត់​បន្ថយ​ជាតិ​កូលេស្តេរ៉ុល​ និង ជួយ​បន្ថយ​​សម្ពាធ​ឈាម​ខ្ពស់។

២. ផ្លែ​ស្រកា​នាគ

រូបតំណាង

ផ្លែ​ស្រកា​នាគ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន ​C​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ សារ​ធាតុ​ប្រឆាំង​ជំងឺ​មហារីក និង ភាព​ចាស់ ដែល​ជួយ​ឲ្យ​ស្បែក​នៅ​តឹង​ណែន​ល្អ និង កម្ចាត់​រាល់​ប្រភេទ​រ៉ាឌីកាល់​ដែល​បង្ក​ជា​ជំងឺ​មហា​រីក។

៣. ផ្លែ​ស្វាយ​

រូបតំណាង

ទុំ​ឬ​ខ្ចី ផ្លែ​ស្វាយ​មាន​អត្ថប្រយោជន៍​គួរ​ឱ្យ​កត់​សម្គាល់​រួម​មាន សម្បូរ​វីតាមីន​ B6 ជួយ​ដល់​ការ​ផ្ចង់​អារម្មណ៍ និង ស្មារតី​បាន​ល្អ​។ រីឯ វីតាមីន​A នៅ​ក្នុង​ផ្លែ​ស្វាយ​ជំនួយ​ដល់​សុខភាព​ភ្នែក​ ធ្វើ​ឱ្យ​ស្រទាប់​ការពារ​ភ្នែក​រឹង​មាំ​ ជួយ​ឱ្យ​ភ្នែក​​ សក់​ និង ស្បែក​មាន​សំណើម​។ មិន​ត្រឹម​តែ​ប៉ុន​នេះ ផ្លែ​ស្វាយ​វា​មាន​នាទី​ជួយ​បង្កើន​ផលិតកម្ម​នៃ​ជាតិ​ខូឡាជែន​ក្នុង​រាង​កាយ​ដែល​ជំនួយ​ដល់​សុខភាព​ស្បែក​​​ថែម​ទៀត​ផង។

៤. ផ្លែ​ឪឡឹក

រូបតំណាង

ជាតិ​ទឹក​ប្រមាណ​៩០%​ នៅ​ក្នុង​ផ្លែ​ឪឡឹក​ អាច​ជួយ​បំពេញ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​​បាន​យ៉ាង​ល្អ ហើយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​លីកូពីន ដែល​មាន​មុខងារ​ជួយ​កាត់​បន្ថយ​នូវ​ជាតិ​កូលេស្តេរ៉ុល​ក្នុង​រាង​កាយ ជួយ​ប្រឆាំង​នឹង​មេរោគ​មហារីក និង​ ការ​រលាក​ផ្សេងៗ។

៥. ផ្លែ​ខ្នុរ

រូបតំណាង

លើស​ពី​ពណ៌​ដ៏​ស្រស់​ស្អាត និង ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​បរិភោគ​នោះ ផ្លែ​ខ្នុរ​ជា​ប្រភព​នៃ​ជាតិ​ម៉ាញេស្យូម ជាតិ​ដែក និង កាល់ស្យូម ដែល​សុទ្ធ​សឹង​ជា​សារធាតុ​ដែល​ជំនួយ​ដល់​ឆ្អឹង។ រី​ឯ​គ្រាប់​របស់​វា​ សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ និង ជាតិ​រ៉ែ​ ដែល​ជួយ​សម្រួល​​បញ្ហា​ទល់​លាមក និង ជំងឺ​បេះដូង៕​​​​

រូបតំណាង

ចុចអានបន្ត៖ របស់​ ៥ យ៉ាង​ក្នុង​ផ្ទះ គួរ​ជូត​សម្អាត​ជា​ប្រចាំ ព្រោះ​ជា​បណ្ដុំ​នៃ​មេរោគ

ប្រភព៖ destiny-cafe ប្រែ​សម្រួល៖ Siyou Tang