ម៉ូដសក់ខ្លី ៥ ស្ទីលសម្រាប់អ្នកមានមុខតូចអាចប្តូរបានយ៉ាងឡូយ
- 2020-04-16 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសក់ខ្លី ៥ ស្ទីលសម្រាប់អ្នកមានមុខតូចអាចប្តូរបានយ៉ាងឡូយ
នាពេលបច្ចុប្បន្ននេះ មិត្តនារីភាគច្រើនពុំសូវទុកសក់វែងប៉ុន្មានទេ ភាគច្រើននារីៗចូលចិត្តស្តាយបែបយុវវ័យទាន់សម័យ គឺនិយមសក់ខ្លីៗ ប្រះស្មា ឬត្រឹមកញ្ចឹងកជាដើម។ ដូច្នោះ ដើម្បីជាគំរូសម្រាប់មិត្តនារីដែលមានសក់ខ្លីស្រាប់និងមានគម្រោងចង់កាត់សក់ខ្លីនោះ ថ្ងៃនេះ អ្នកទាំងអស់គ្នានឹងបានដឹងពី ៥ ស្ទីលសម្រាប់អ្នកចង់កាត់សក់ខ្លីពិសេសស័ក្តិសមខ្លាំងសម្រាប់អ្នកមានមុខតូច។ ម៉ូដទាំងា ៥ នោះរួមមាន៖
១. សក់ខ្លីធម្មតា
ម៉ូដសក់ខ្លីបែបនេះគឺមិនចាំបាច់ធ្វើអ្វីច្រើនឡើយ ជាធម្មតាវាមានប្រវែង ៥ សង់ទីម៉ែត្រក្រោមត្រចៀកចុះមកក្រោម។ អ្នកអាចលាបពណ៌សក់ខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតនិងស៊ីជាមួយផ្ទៃមុខរបស់អ្នក។
២. សក់ខ្លីរាងអក្សរ C
សម្រាប់ម៉ូដសក់នេះមើលមករាងសុភាពនារីបន្តិច តែទម្រង់នៃអក្សរ C នឹងជួយឲ្យអ្នកមើលមកស្អាតប្លែកខុសពីធម្មតា។ ដូច្នោះ ម៉ូដសក់នេះវាស័ក្តិសមសម្រាប់អ្នកមានមុខតូចរាងការេនិងមានថ្ពាល់ធំ។
៣. សក់ខ្លីត្រង់
សម្រាប់អ្នកមានសក់ខ្លីត្រង់ក៏មិនចាញ់ម៉ូដសក់ដូចខាងលើប៉ុន្មានដែរ។ សក់ត្រង់ខ្លីភ្លឺរលាស់ត្រង់ដូចសរសៃសូត្រ អ្នកអាចមានអារម្មណ៍ស្រស់ស្រាយនៅពេលប៉ះចំសក់។ បន្ថែមពីនេះ អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង ពិសេសអ្នកក៏អាចលេងពណ៌សក់បន្ថែមទៀតបានដែរដើម្បីឲ្យកាន់តែស្រស់ស្អាត។
៤. សក់ខ្លីក្តោបចូលក្នុង
សម្រាប់ម៉ូដសក់នេះវិញគឺមានភាពស្អាតប្លែកៗពីគ្នារវាងម៉ូដខាងលើ។ វាមើលមកមិនត្រឹមតែដូចសក់ធម្មជាតិនោះទេ តែវាក៏ជួយលើកមុខរបស់អ្នកឲ្យប្លែកផងដែរ។ អ្នកអាចធ្វើម៉ូដនេះបានដូចខ្លួនឯងដើម្បីដឹងថាផ្ទៃមុខរបស់អ្នកប្លែកស្រស់ស្អាតប៉ុនណានោះ។
៥. សក់ខ្លីរួញតិចៗ
ម៉ូដចុងក្រោយនោះគឺម៉ូដសក់ខ្លីហើយមូលរូចតិចៗ។ សម្រាប់អ្នកមានមុខតូច cute cute គឺត្រូវម៉ាច់តែម្តងព្រោះអ្នកអាចធ្វើសក់នេះបានដោយខ្លួនឯង លើសពីនេះអ្នកអាចទម្លាក់ក៏បាន លើកចងក៏បាន អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ចង់ឲ្យសក់ដុះលឿន រឹងមាំល្អ សាកទឹកអង្ករតាមក្បួនចិនបុរាណ