ចង់ឲ្យសក់ដុះលឿន រឹងមាំល្អ សាកទឹកអង្ករតាមក្បួនចិនបុរាណ

  • 2020-04-09 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ថែ​ទាំ​សុខភាព​សរសៃ​សក់​​ឲ្យ​បាន​ល្អ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ទាំង​នារី​ និង​បុរស​​។ ​ត​ទៅ​នេះ​គឺ​​ជា​រូប​មន្ត​​ទឹក​អង្ករ​តាម​ក្បួន​បុរាណ​របស់​​ស្ត្រី​ជន​បទ​ Yao នៅ​ក្នុង​ភូមិ​ Huangluo Yao​ នៃ​ប្រទេស​ចិន។​ ពួកគេ​បាន​បង្រៀន​កូន​ចៅ​រាប់​ជំនាន់​ ពី​វិធី​ថែរក្សា​នេះ​ ដើម្បី​​ទ្រទ្រង់​សរសៃ​សក់​របស់​ពួក​គេ​​លូតលាស់​បាន​ល្អ​ និងរឹងមាំ។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

តាម​រយៈ​រូបមន្ត​នេះ​ អ្នក​ទាំងអស់​គ្នា​​ដែល​មាន​បញ្ហា​សក់​ជ្រុះ​ច្រើន សក់​ស្ងួត​គ្មាន​សំណើម​ និង​សក់​ប្រេង​ អាចសាក​ល្បង​តាម​វិធី​ខាង​ក្រោម៖​​​​

គ្រឿង​ផ្សំ​៖​

​អង្ករ​ ១​កំប៉ុង​តូច (​អង្ករ​គ្រប់​ប្រភេទ​អាច​ប្រើ​ប្រាស់​បាន​)​

​ដប ឬ​ប្រអប់​​​ ដាក់​​ត្រាំ​អង្ករ​ និង​ទឹក ១​​

​ដប​បាញ់​ទឹក​ ១

​​​​Co-wash ប្រេងបន្ទន់​ប្រើ​សម្រាប់​អ្នក​មាន​សក់​រួញ​​

​វិធី​ធ្វើ

  • ដាក់​ត្រាំ​អង្ករ​ក្នុង​ទឹក​ចំណុះ ៣/៤ នៃ​ដប​​ និង​ត្រាំ​រយៈ​ពេល​២៤ម៉ោង
  • ពេល​ប្រើ​ ដំបូង​ត្រូវ​លាង​សម្អាត​សក់​ ដោយ​មិន​បាច់​ប្រើ​សាប៊ូ​កក់​សក់​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​អ្នក​សក់​រួញ​​ គួរ​ប្រើ​ Co-wash មុន​ ដើម្បី​ជួយ​សរសៃ​កុំ​ឲ្យ​កណ្ដាញ់​ពេល​ស្ងួត​
  • បន្ទាប់​លាង​ទឹក​ស្អាត ​ហើយ​ប្រើ​ក្រែម​បន្ទន់​សក់​ញី​ឲ្យ​សព្វ​សក់​ក្បាល​ ហើយ​លាង​សម្អាត​ចេញ​ម្ដង​ទៀត​
  • ចុង​ក្រោយ​បាញ់​ទឹក​អង្ករ​លើ​សក់​ឲ្យ​សព្វ​កន្លែង​ ហើយ​ទុក​ចោល​រយៈ​ពេល​ ១៥នាទី​ ហើយ​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​ ។ សូម​មើល​វីដេអូ​លម្អិត​​ពី​វិធី​កក់​នៅ​នាទី​ ៥:៤០ បន្ថែម៖​

ប្រសិនបើអ្នកអនុវត្តបានញឺកញាប់​នោះនឹងឃើញលទ្ធផលក្នុងរយៈពេល ២ ទៅ ៣សប្ដាហ៍បន្ទាប់។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ! ​​ ​​​ ​

ប្រភព៖ YouTube ប្រែ​សម្រួល៖ ស៊ិន សាវ៉េត