មកដឹងពីប្រភេទបន្លែផ្លែឈើ និងរបៀបរក្សាទុកឲ្យនៅស្រស់បានយូរដល់ទៅរាប់ខែ
- 2020-04-16 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រភេទបន្លែផ្លែឈើ និងរបៀបរក្សាទុកឲ្យនៅស្រស់បានយូរដល់ទៅរាប់ខែ
ប្រសិនបើអ្នកមិនចង់ទៅដើរផ្សារញឹកញាប់ ក្នុងអំឡុងពេលនេះ គួរជ្រើសរើសប្រភេទបន្លែផ្លែឈើណា ដែលមានគុណភាពល្អមិនងាយស្អុយរលួយ ជាពិសេសត្រូវដឹងពីរបៀបរក្សាទុកឲ្យបានត្រឹមត្រូវ ដើម្បីការពារឲ្យនៅស្រស់ល្អបានដល់រាប់ខែ។
ផ្លែប៉ោម
ផ្លែប៉ោមអាចរក្សាទុកបានយូរជាងផ្លែឈើដទៃទៀត គឺបានដល់ទៅរយៈពេល ៤ខែ ប្រសិនបើអ្នកទុកដាក់ត្រឹមត្រូវ។ គួរញ៉ាំផ្លែប៉ោមដែលមានទំហំធំមុនគេ ព្រោះវាក៏ឆាប់ខូចមុនគេដែរ។ បើអ្នកចង់រក្សាវាឲ្យនៅតែស្រស់ល្អ គួរដាក់ក្នុងថង់ប្លាស្ទិក ដែលមានរូតបិទជិត និងដាក់ឲ្យឆ្ងាយពីបន្លែផ្សេងៗ ពុំដូច្នោះទេជាតិហ្គាសនឹងធ្វើឲ្យបន្លែដទៃឆាប់រលួយមិនខាន។
ស្ពៃក្តោប
ស្ពៃក្តោបមានរសជាតិឆ្ងាញ់ពេលដែលវានៅស្រស់ និងអាចទុកបានដល់២ខែ ប្រសិនបើអ្នកវេចខ្ចប់ជាមួយនឹងថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវ។
ការ៉ុត
វិធីដែលអាចធ្វើឲ្យការ៉ុតនៅស្រស់បានយូរ គឺរក្សានៅកន្លែងស្ងួត ព្រោះជាតិសំណើមអាចនាំឲ្យវាឆាប់ខូចរលួយ។ គួរដាក់ការ៉ុតនៅក្នុងថង់ក្រដាស ឬដាក់ទ្រាប់ជាមួយនឹងកន្សែងដើម្បីការពារាមិនឲ្យក្តៅហប់ចេញទឹក និងនៅស្រស់មិនបានយូរ។ ការធ្វើបែបនេះអាចរក្សាទុកបានចាប់ពី ២-៣សប្តាហ៍ ដល់ទៅរាប់ខែ។
ខ្ទឹមបារាំង
ត្រូវរក្សាទុកនៅកន្លែងស្ងួត និងមិនលើសពីសីតុណ្ហភាព ១០អង្សា ធ្វើបែបនេះអាចទុកបានដល់ទៅមខ្ទង់ឆ្នាំឯណោះ។ វិធីមួយទៀត អ្នកអាចប្រើថង់សំណាញ់ដែលភាគច្រើនតែងឃើញគេដាក់រុំបន្លែផ្លែឈើផ្សេងៗនៅកន្លែងលក់ និងទុកនៅកន្លែងងងឹត អាចនៅស្រស់បានមួយខែឬលើសពីនេះ។
ដំឡូងបារាំង
អាចនៅស្រស់ល្អចាប់ពី ២-៤ ខែ ត្រូវរក្សាទុកនៅកន្លែងដែលគ្មានពន្លឺថ្ងៃ និងដាក់ឲ្យឆ្ងាយពីខ្ទឹមបារាំងនិងផ្លែប៉ោម។
ឆៃថាវ
ការរក្សាទុកឆៃថាវ គឺមិនខុសពីការ៉ុតនោះឡើយ ថែមទាំងអាចនៅស្រស់ល្អបានដល់រាប់ខែផងដែរ៕
ជាជម្រើសដ៏ល្អនិងមានភាពងាយស្រួលបំផុត អ្នកអាចចូលទៅកុម្ម៉ង់តាមរយៈ ៖
វិបសាយ ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា
សូមដោនឡូត Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ឬអាចចូលទៅកាន់ Google Play ក៏បាន។
ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ៕
ចុចអានបន្ត៖ ចំណីអាហារ ៤ មុខគួរមាននៅផ្ទះជួយបង្កើនប្រព័ន្ធការពារឲ្យរឹងមំា