ចំណីអាហារ ៤ មុខគួរមាននៅផ្ទះជួយបង្កើនប្រព័ន្ធការពារឲ្យរឹងមំា

  • 2020-04-15 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើការនៅផ្ទះគឺមានលក្ខណៈខុសគ្នាទាំងស្រុងពីការធ្វើការនៅការិយាល័យក្រុមហ៊ុន។ ការធ្វើការនៅផ្ទះ អ្នក​អាចមានឱកាសចំណេញច្រើនយ៉ាងក្នុងអំឡុងពេលបំពេញការងារផ្សេងៗដូចជាង អ្នកអាច​ញុំា​នំចំណី​នា​នា​បណ្តើរធ្វើការបណ្តើរ ព្រោះអ្នកកំពុងធ្វើការនៅក្នុងបន្ទប់ម្នាក់ឯង ឬទីធ្លានៅផ្ទះម្នាក់ឯងបានយ៉ាងស្រួល។ ហេតុ​ដូច​នេះ ស្ថិតនៅក្នុងស្ថានការណ៍ធ្វើការពីផ្ទះបែបនេះ អ្នកអាចទទួលទានចំណីអាហារ ៤ មុខដែល​ផ្តល់​គុណ​ប្រយោជន៍ដ៏សុខភាពនិងសម្រស់របស់អ្នកក្នុងពេលតែមួយ ពិសេស​ពួកវា​ជួយការពារ​ប្រព័ន្ធ​សុំារបស់​អ្នក​ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺ។ ចំណីអស់ទាំងនោះរួមមាន៖

១. ផ្លែត្របែក និងផ្លែក្រូច

រូបតំណាង
រូបតំណាង

នាពេលបច្ចុប្បន្ននេះ ការទទួលទានចំណីអាហារគួរតែប្រុងប្រយ័ត្នបន្តិច អ្នកគួរតែបរិភោគចំណីអាហារ​ដែល​ផ្តល់​សារធាតុចិញ្ចឹមច្រើននិងការពាររាងកាយបាន។ ជាក់ស្តែងពពួកបន្លែផ្លែឈើផ្ទុកទៅដោយវីតាមីន C ពិ​សេស​ផ្លែក្រូច និងផ្លែត្របែក។ អំឡុងពេលធ្វើការនៅផ្ទះថ្ងៃត្រង់ អ្នកអាចទទួលទានចំណីប្រភេទនេះបាន ហើយ​វា​ក៏ជួយកាត់បន្ថយការងងុយគេងបានដែរ។

២. យ៉ាអួរ និងទឹកដោះគោ (tryptophan Aromatics)

ផលិតផលប្រភេទនេះត្រូវបានគេដឹងថាវាមានផ្ទុកអតិសុខុមប្រាណដែលជួយស្តារឡើងវិញនិងរក្សាបាក់តេរីល្អនៅ​ក្នុង​ពោះវៀន ក៏ដូចជាប្រព័ន្ធរំលាយអាហារឲ្យបានល្អ។ ក្រៅពីនេះ វាជួយរក្សាប្រព័ន្ធ​សុំាឲ្យរឹង​មំាល្អ​បាន​ទៀត​ផង។

៣. គ្រាប់អាល់ម៉ុន

រូបតំណាង

គ្រាប់អាល់ម៉ុនត្រូវបានគេដឹងថា វាមានផ្ទុកវីតាមីន E ដែលមាន​ជាតិអុកស៊ីដកម្ម​ជួយការ​ពាររាង​កាយប្រឆាំង​នឹង​ការឆ្លងមេរោគផ្សេងៗ។ លើសពីនេះ​វាមាន​ផ្ទុកជាតិ​ស័ង្កសីច្រើនជួយផ្តល់ថាមពលពេញមួយថ្ងៃតែម្តង។ បន្ថែម​ពីនេះ វាក៏មានជាតិសរសៃ ម៉ាញេស្យូម និងអាស៊ីតខ្លាញ់ល្អដែលវាជួយ​បន្ថយកូឡេស្តរ៉ល​និងគ្រប់​គ្រង​សម្ពាធ​ឈាមបានល្អ។

៤. ត្រីធូណា

សម្រាប់អ្នកចូលចិត្តត្រីធូណាគឺត្រូវម៉ាច់តែម្តង ព្រោះវាផ្ទុកអូមេហ្គា ៣ និងអាស៊ីតខ្លាញ់​ជំនួយ​ដល់ខួរក្បាល​និង​បេះ​ដូង​ដំណើរការល្អ។ បន្ថែមពីនេះ វាមាន​ប្រតេអ៊ីន​ដែលផ្តល់សារ​សំខាន់​សម្រាប់ការ​ជួសជុលនិង​បង្កើត​កោ​សិកា​ប្រព័ន្ធការពារថ្មី។

កុំភ្លេចទទួលទានចំណីអាហារ ៤ ខាងលើក្នុងអំឡុង​ពេលធ្វើការនៅផ្ទះដើម្បីរក្សាសុខភាព​និងសម្រស់ឲ្យបាន​ល្អ​។ ពិសេស ការពារប្រព័ន្ធសុំាឲ្យកាន់តែរឹងមំាល្អ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

លើសពីរសជាតិផ្អែមត្រជាក់ឈ្ងុយឆ្ងាញ់ ត្រសក់ស្រូវផ្ទុកគុណសម្បត្តិ ៧យ៉ាងជួយសម្រស់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន