រូបមន្ត​សាច់​ចាំ! រៀន​លាយ​ស្ក្រាប់​កាហ្វេ​ខាត់​ស្បែក​ធម្មជាតិ​​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​​

  • 2020-04-15 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​​ជា​ធ្លាប់​បាន​ឮ​ពី​អត្ថប្រយោជន៍​នៃ​ស្ក្រាប់​កាហ្វេ​ច្បាស់​ជា​មិន​ខាន​​។ គួរ​ឲ្យ​ដឹង​ថា ប្រភេទ​ស្ក្រាប់​កាហ្វេ​ធម្មជាតិ​ ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​សំណាក់​មិត្តៗ​នារី​ ដោយ​សារ​តែ​គុណប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា ដែល​ក្នុង​នោះ​រួមមាន ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​នៃ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ស ​ភ្លឺ​ និង​ទន់​រលោង ព្រម​ទាំង​ ជួយ​បំបាត់​ស្លាក​ស្នាម​នៅ​លើ​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​ម៉ដ្ឋ និង តឹង​ណែន​ល្អ។

ស្ក្រាប់​កាហ្វេ​នេះ​​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ស្បែក ហើយ​វា​ថែម​ទាំង​ងាយ​ស្រួល​ធ្វើ​ទៀត​ផង។ ដូច្នេះ កញ្ញា​សុំ​បង្ហាញ​​នូវ​រូបមន្ត​ស្រ្កាប់​កាហ្វេ​ជូន ដើម្បី​ឲ្យ​នារីៗ​អាច​រៀន​ធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន​៖ ​​

រូបតំណាង

**គ្រឿង​ផ្សំ៖**

  • អំពិល​ទុំ​ (យក​សាច់​សុទ្ធ​) កន្លះ​គីឡូ
  • អំបិល​ស៉្បា​ទឹក​ដោះ​គោ ១ កញ្ចប់
  • កាហ្វេ​ម៉ដ្ឋ (មិន​ទាន់​ឆុង) ៥ ស្លាបព្រាបាយ
  • ទឹក​ឃ្មុំ ២០ ស្លាប​ព្រាបាយ ឬ កន្លះកូនចានចង្កឹះ
  • គ្រាប់​វីតាមីន E ចំនួន ៣០ទៅ៥០ គ្រាប់ ឬ អាច​ជំនួស​ដោយ​ប្រេង​អូលីវក៏បាន

វិធី​ធ្វើ៖

១. ចាក់​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា​​ក្នុង​កាធុន​ ឬ​ចាន​ធំ​មួយ

២. ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​រហូត​បាន​ជា​ល្បាយ​ដែល​មាន​សភាព​ខាប់​ល្មម

៣. ចាក់​ស្រ្កាប់​ដែល​លាយ​រួច ចូល​ក្នុង​ប្រអប់​ ឬ​ ដប​បិទ​ជិត​រួច​ជា​ការ​ស្រេច (ទុក​បាន​ច្រើនខែ​​)

រូបតំណាង

វិធី​ប្រើ​៖

១. ចាក់​ស្ក្រាប់​ចេញ​ប្រមាណ​មួយ​កូន​ចាន រួច​អាច​បន្ថែម​គ្រឿង​ផ្សំ​ដូចជា យ៉ាអួ ក្រូចឆ្មារ ទឹក​ដោះ​គោ​ឆៅ ឬ ពង​ទា​ផ្នែក​ពណ៌ស តាម​ចំណង់​ចំណូល​ចិត្ត និង ប្រភេទ​ស្បែក​

២. ដុស​ស្ក្រាប់​នៅ​លើ​ដង​ខ្លួន​ប្រមាណ​៥ នាទី រួច​​អប់​ចោល​លើ​ស្បែក​ប្រមាណ ១៥​-៣០ នាទី (កាន់​តែ​យូរ​ កាន់​តែ​ល្អ​) ដើម្បី​ឲ្យ​ជាតិ​ស្ក្រាប់​ជ្រាប​ចូល​ស្បែក​បាន​ល្អ

៣. ក្រោយ​អប់​ទុក​ លាង​ទឹក​ចេញ​ឲ្យ​បាន​ស្អាត​ ជា​ការ​ស្រេច៕

រូបតំណាង
  • សូមទស្សនាវិធីធ្វើតាមរយៈវីដេអូ៖

ចុចអានបន្ត៖ ​ស្រី​ៗ​ចូល​វ័យ​៣០ ​គួរ​ប្រើផលិត​ផលអ្វីខ្លះដើម្បីឲ្យស្បែក​នៅតឹងណែន?

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang