មុនសម្រេចចិត្តចុះចាញ់ ឬបោះបង់អ្វីមួយចោល អានឃ្លាទាំងនេះសិន
- 2020-04-15 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនសម្រេចចិត្តចុះចាញ់ ឬបោះបង់អ្វីមួយចោល អានឃ្លាទាំងនេះសិន
ពេលមានបញ្ហា ពិបាកចិត្ត កើតទុក្ខគិតអ្វីក៏មិនចេញ ឬភាពស្មុគស្មាញ ហាក់បីដូចជាសំណាញ់ដែលមករុំព័ទ្ធនៅជុំវិញខ្លួន។ ប៉ុន្តែអ្នកដឹងទេថា ការអានឃ្លាល្អៗ និងការចែករំលែកបទពិសោធន៍ ពីមនុស្សដែលជោគជ័យ ហើយធ្លាប់បានឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិត គឺពិតជាអាចធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ និងមានអារម្មណ៍ធូរស្បើយច្រើនណាស់។
ពេលអានឃ្លាខាងក្រោមនេះហើយ បើគិតថាខ្លួនឯងត្រូវជាមួយនឹងចំណុចណាជាងគេ គឺត្រូវតែទន្ទេញនៅក្នុងចិត្ត ដើម្បីស្រោចស្រង់ជីវិតឲ្យស្រស់បំព្រងសារជាថ្មី និងបន្តដំណើរទៅមុខតទៅទៀត។
១. ចង់សម្រេចក្តីសុបិន កុំរស់នៅជាមួយភាពភ័យខ្លាច។
២. កុំចេះតែបណ្តោយឲ្យរឿងរ៉ាវកើតឡើងទៅតាមកាលៈទេសៈ ត្រូវចេះធ្វើការសម្រេចចិត្ត។
៣. ពេលខ្លះអ្នកបោះបង់ចោល ទាំងដែលឱកាសមាននៅឡើយ។
៤. ព្យាយាមប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ខំតស៊ូបន្តិចទៀត តស៊ូរហូតទាល់តែឃើញលទ្ធផលសិន មុនគិតចង់ដកថយ។
៥. កាលនៅពីតូច បើខ្លាចភាពងងឹត គ្មាននរណាស្តីបន្ទោសអ្នកទេ ចុះពេលធំដឹងក្តីហើយ ហេតុអ្វីត្រូវមកខ្លាចក្នុងការដើរនៅលើផ្លូវដែលមានពន្លឺទៅវិញ។
៦. បើគិតថាខ្លួនឯងធ្វើអ្វីក៏មិនដែលជោគជ័យដែរ ហើយតែងមានឧបសគ្គមករារាំងរហូតត្រូវចាំទុកថា សូម្បីតែយន្តហោះ ក៏ត្រូវតតាំងបញ្ច្រាសជាមួយខ្យល់ដែរ មុនដល់គោលដៅ។
៧. ភាពរឹងមាំពិតប្រាកដ គឺបានមកពីការប្រឹងប្រែង ខិតខំតស៊ូ មិនចុះចាញ់ ពេលជួបរឿងលំបាក។
៨. ត្រូវចងចាំក្នុងចិត្តថា ទោះបីជាមានរឿងអ្វីកើតឡើង ជួបព្យុះភ្លៀង ភាពអយុត្តិធម៌យ៉ាងណាក៏ដោយ អ្នកនៅតែអាចបន្តលូតលាស់ទៅមុខបាន ដោយមិនចាំបាច់ខ្វាយខ្វល់ថាទៅបានឆ្ងាយប៉ុនណានោះទេ។
៩. ជីវិតពិតជាមិនគួរឲ្យជឿមែន ទីបំផុតកាន់តែជួបរឿងឈឺចាប់ កាន់តែធ្វើឲ្យមនុស្សខ្លាំងខ្លាឡើង។
១០. មនុស្សស្រីដែលស្អាតបំផុត គឺជាអ្នកដែលមានភាពសប្បាយរីករាយ និងស្នាមញញឹមចេញពីចិត្ត។
១១. មនុស្សជោគជ័យ ជាមនុស្សដែលស្គាល់ថាអ្វី ជាភាពបរាជ័យ ភាពល្វីងជូរចត់ ភាពអំណត់ ការបាតបង់ ប៉ុន្តែនៅតែអាចរកឃើញផ្លូវចេញពីបញ្ហាទាំងអស់នេះ។
១២. ទម្រាំបានទៅដល់គោលដៅដែលខ្លួនប្រាថ្នា វាមិនមែនជារឿងចៃដន្យនោះទេ គឺតម្រូវឲ្យមនុស្សខិតខំតស៊ូ ធ្វើការងារ រៀនសូត្រ លះបង់ ហើយស្រលាញ់ពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ។
១៣. បើចង់សម្រេចក្តីសុបិន ត្រូវតែប្រញាប់ភ្ញាក់ឡើង ធ្វើរឿងណាដែលអាចធ្វើថ្ងៃនេះតាំងពីព្រលឹមឲ្យហើយ កុំចាំពេលនេះ ពេលនោះ។
១៤. ទោះបីជាផ្លូវដែលអ្នកកំពុងដើរ វាជាប់ផុងបន្តិចមែន នៅចុងបញ្ចប់អ្នកនឹងអាចជូបរឿងស្រស់ស្រាយមិនគួរឲ្យជឿ។
ទាំងនេះសុទ្ធសឹងតែឃ្លាដ៏ល្អ ដែលដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់ ពីមនុស្សជោគជ័យ និងមានឈ្មោះល្បីរហូតមកដល់សព្វថ្ងៃនេះ ដោយពួកគេសង្ឃឹមថាពេលដែល បានចែករំលែកលើកទឹកចិត្តទៅ អាចឲ្យអ្នកទាំងអស់គ្នា ជួបភាពជោគជ័យដូចជាពួកគេអីចឹងដែរ៕
ចុចអាបបន្ត៖