អ្នកកំពុងគិតច្រើនមែនទេ? អានឃ្លាទាំងនេះ អាចបញ្ឈប់ការគិត ដោយមិនបាច់លេបថ្នាំ
- 2018-05-22 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកំពុងគិតច្រើនមែនទេ? អានឃ្លាទាំងនេះ អាចបញ្ឈប់ការគិត ដោយមិនបាច់លេបថ្នាំ
ពេលខ្លះខ្លួនប្រាណនៅនឹងថ្កល់មួយកន្លែងមែន ប៉ុន្តែចិត្តវិញរសាត់អណ្តែតទៅឆ្ងាយ ខំទប់យ៉ាងណាក៏ទប់មិនឈ្នះ ប៉ុន្តែត្រូវជឿជាក់ខ្លួនឯងថា អ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ខួរក្បាលកុំឲ្យគិតអ្វីផ្ដេសផ្ដាស ប្រៀបបានដូចជាអ្នកទប់ស្កាត់ ជាតិពុលកុំឲ្យសាយភាយ ចូលទៅសម្លាប់ខ្លួនប្រាណអីចឹងដែរ។
*៣ វិធីដោះស្រាយកុំឲ្យគិតច្រើន
១. ផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិ
អ្នកគួរទៅកន្លែងដែលមានសួនផ្កា ឬកន្លែងកំសាន្តណាបែបធម្មជាតិ មានភ្នំ ទឹកធ្លាក់ ទេសភាពស្អាត ដើម្បីបន្ធូរអារម្មណ៍ និងបំភ្លេចរឿងរ៉ាវឥតបានការចោលឲ្យអស់។
២. ទន្ទិញពាក្យល្អៗនៅក្នុងចិត្ត
បើពិបាកខ្លាំងក្នុងការទប់ចិត្តមិនឲ្យគិត អ្នកអាចទន្ទិញពាក្យល្អៗដូចជា មិនអីទេៗ ធ្វើបានៗ... ព្រោះពាក្យប៉ុន្មានម៉ាត់ក៏ដោយ វាមានឥទ្ធិពលខ្លាំងណាស់ក្នុងការគ្រប់គ្រងចិត្ត។
៣. សមាធិ
អ្នកដឹងទេថាការសមាធិ ពិតជាល្អខ្លាំងណាស់សម្រាប់ធ្វើឲ្យចិត្តស្ងប់ អ្នកមិនចាំបាច់អង្គុយតាំងសមាធិដូចអ្នកកាន់សីលក៏បានដែរ សំខាន់ព្យាយាមទប់ចិត្តឲ្យបាននឹងន កុំចេះតែរវើរវាយ គ្មានព្រំដែន។
ចុចអានបន្ត៖