អានឃ្លាល្អៗ ដើម្បីលើកទឹកចិត្តខ្លួនឯង ក្នុងអំឡុងពេលតតាំងជាមួយកូវីដ១៩
- 2020-04-10 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានឃ្លាល្អៗ ដើម្បីលើកទឹកចិត្តខ្លួនឯង ក្នុងអំឡុងពេលតតាំងជាមួយកូវីដ១៩
នៅពេលដែលជីវិតរបស់មនុស្សគ្រប់គ្នាត្រូវបានផ្លាស់ប្តូរ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ មិនថាផ្នែកហិរញ្ញវត្ថុ ដំណើរកម្សាន្ត មុខរបរការងារ និងទំនាក់ទំនង សុទ្ធតែទទួលរងផលប៉ះពាល់។ ហេតុនេះហើយដើម្បីពង្រឹងផ្លូវចិត្តឲ្យបានរឹងមាំ គួររំឭកខ្លួនឯងនូវឃ្លាៗល្អៗរាល់ថ្ងៃ។
- មេរៀនដ៏ល្អបំផុតពិបាករកបានក្នុងជីវិត គឺនៅពេលដែលអ្នកបានឆ្លងកាត់រៀនសូត្រយល់ពីគ្រាលំបាកជាមុន។
កុំនៅធ្វើរឿងដដែលៗនាំឲ្យកើតទុក្ខ ត្រូវនឹកគិតដល់អ្វីដែលអាចជួយឲ្យអារម្មណ៍ល្អប្រសើរ។
ជ្រើសរើសអ្វីដែលអ្នកស្រលាញ់ ហើយកុំភ្លេចស្រលាញ់អ្វីដែលខ្លួនឯងបានជ្រើសរើស។
នៅតែបន្តភាពរឹងមាំ ទោះគ្រប់យ៉ាងមើលទៅហាក់បីដូចជាកំពុងក្រឡាប់ចាក់ ឬជិតដួលរលំក៏ដោយ។
ត្រូវចាំថាការសម្រេចចិត្តដ៏ពិបាកបំផុត គឺនៅពេលដែលអ្នកត្រូវជ្រើសរើសរវាង "ការចាកចេញ” ឬ "ការព្យាយាមម្តងទៀត'។
អ្នកមិនអាចកែប្រែបញ្ហាដែលបានកើតឡើងរួចទៅហើយពិតមែន ប៉ុន្តែយ៉ាងហោចណាស់ អ្នកចេះប្រុងប្រយ័ត្ននិងការពារមិនឲ្យរីករាលដាលកាន់តែធំជាងមុន។
ទុក្ខលំបាកដែលអ្នកបានឆ្លងកាត់ អាចចាត់ទុកជាបទពិសោធសម្រាប់ចែករំលែកដល់កូនចៅជំនា់ក្រោយ។
បញ្ហាភាគច្រើន គ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះត្រូវមានភាពអត់ធ្មត់ បើកចិត្ត ចេះបត់បែនតាមកាលៈទេសៈ។
ត្រូវរៀនផ្លាស់ប្តូរទម្លាប់ ដើម្បីអភិវឌ្ឍខ្លួនឲ្យមានភាពល្អប្រសើរ ទោះមិនមែនជាផ្នែកលុយកាក់ តែអាចជាការរីកចម្រើនផ្នែកចិត្តគំនិតនិងចំណេះដឹង ដែលប្រៀបបានដូចជា- គ្រឹះដ៏រឹងមាំ សម្រាប់ប្រើប្រាស់នៅក្នុងជីវិត។
ញញឹមឲ្យបានច្រើន កុំស្មុគស្មាញពេក នាំតែប៉ះពាល់ទាំងសម្រស់និងសុខភាពទៀត។
ស្រលាញ់ ឲ្យតម្លៃ ថែរក្សាខ្លួនឯងឲ្យបានល្អ ទើបឧបសគ្គគ្មានថ្ងៃយកប្រៀបអ្នកបាន៕
ចុចអានបន្ត៖ ជូនចំពោះអ្នកដែលចូលចិត្តសួរគេថា"ពេលណារៀបការ?”