រៀនធ្វើចាហ៊ួយផ្លែឈើ Cute Cute ផ្សំពីទឹកដូង ញ៉ាំលេងជាមួយគ្រួសារ
- 2020-04-10 08:47:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនធ្វើចាហ៊ួយផ្លែឈើ Cute Cute ផ្សំពីទឹកដូង ញ៉ាំលេងជាមួយគ្រួសារ
ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារិៗដែលសម្រាកនៅផ្ទះអាចសាកធ្វើចាហ៊ួយផ្លែឈើសម្រាប់បរិភោគជួបជុំគ្រួសារក្នុងផ្ទះយ៉ាងរីករាយ។ ដែលរូបមន្តនៃការធ្វើចាហ៊ួយនេះ មានលក្ខណៈងាយស្រួល មិនសាំញ៉ាំ ចំណាយពេលខ្លី និង មានគ្រឿងផ្សំតែ៤ មុខប៉ុណ្ណោះ៖
វិធីធ្វើ៖
ចាក់ទឹកដូងពាក់កណ្ដាល ចូលឆ្នាំង ហើយដាក់ម្សៅចាហ៊ួយចូល រួចកូរឲ្យសព្វ និងដាក់ដាំឲ្យពុះ ហើយពិនិត្យមើលម្សៅបានរលាយចូលទឹកដូងអស់ហើយ សឹមបិទភ្លើង
បន្ទាប់មកដាក់ស្ករ ហើយដាក់ទឹកដូងដែលនៅសល់ចូលដើម្បីឲ្យទឹកចាហ៊ួយក្ដៅឧណ្ហៗ(សូមកុំទុកឲ្យទឹកត្រជាក់) ហើយកូរវាម្ដងទៀត យកផ្លែឈើចិតរួចដាក់ក្នុងប្រអប់ រួចចាក់ទឹកចាហ៊ួយចូល (សូមព្យាយាមកុំឲ្យទឹកហៀរចូលគ្នា ព្រោះវានឹងធ្វើរូបរាងចាហ៊ួយមិនស្អាត ហើយពិនិត្យមើលផ្លែឈើដោយតម្រៀបឲ្យត្រូវទម្រង់គូបនៃប្រអប់ដាក់)
រក្សាទុកវាក្នុងទូទឹកកក (មិនមែនទុកផ្នែកកកនោះទេ) ទុកយ៉ាងតិច ២ម៉ោងឡើង ហើយបន្ទាប់មកយកវាចេញ ចាក់លើដោយប្រើដៃល្មមៗកុំឲ្យខូចរូបរាង ហើយរៀបលើចាន និងបរិភោគដោយរីករាយជាមួយសមាជិកគ្រួសារ។
សូមមើលវីដេអូលម្អិតនៃរបៀបធ្វើបន្ថែម៖