ងាយៗ! របៀប​ធ្វើ​ "ជ្រក់ជើង​មាន់​"ដោយ​ខ្លួន​ឯង​ ឆ្ងាញ់​លិឍ​ដៃ

  • 2020-04-08 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​មួយ​ចំនួន​ធំ​ប្រហែល​ជា​ធ្លាប់​សាក​ល្បង​ញ៉ាំ​នូវ​ជ្រក់​ជើង​មាន់​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ ជាពិសេសនា​ពេល​បច្ចុប្បន្ន​។ សម្រាប់​អ្នក​ដែល​ចង់​ជ្រាប​ច្បាស់​ពី​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ជាប់​មាត់​នៃ​មុខ​ម្ហូប​មួយ​នេះ សូម​តាម​ដាន​នៅ​វិធី​ធ្វើ​ និង​ គ្រឿង​ផ្សំ​ដែល​កញ្ញា​នឹង​ចែក​រំលែក​ជូន​ដូច​តទៅ៖

ជើងមាន់ជ្រក់

**គ្រឿង​ផ្សំ៖**

  • ទឹក​ត្រី​ អំបិល​ ប៊ីចេង
  • ស្ករ​ត្នោត​ ២ ស្លាបព្រាបាយ
  • ជើង​មាន់​ ១ គីឡូ
  • ក្រូច​ឆ្មារ ៥ ផ្លែ (អាច​ថែម​ឬ ថយ​តាម​ចំណង់​ចំណូល​ចិត្ត)​
  • គល់​ស្លឹក​គ្រៃ​ ៥ ទៅ ៧ ដើម
  • រំដេង មួយ​កំណាត់​តូច
  • ស្លឹក​ក្រូច​សើច ៤ ទៅ ៥សន្លឹក (តាម​ចូល​ចិត្ត)
  • ម្ទេស​ស្រស់​មួយ​ចាន
  • ខ្ទឹម​ស ៣ ទៅ ៤​មើម
  • ទឹក​ដោះ​គោ​ខាប់ ឬ​ ស្ករស
រូបតំណាង

របៀប​ធ្វើ៖

១. កាប់​ជើង​មាន់​​ជា​បំណែក​តូច​ៗ​ ស្រួល​កាន់​ញ៉ាំ និង ងាយ​ចូល​ជាតិ

​​ ២. ហាន់​គល់​ស្លឹក​គ្រៃ ស្លឹក​ក្រូច​សើច និង រំដេង​ជា​ចំណិត​ស្ដើងៗ រួច​បង់​ចូល​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ បន្ទាប់​មក​ចាក់​ជើង​មាន់​​ចូល​​ឆ្នាំង​ជាមួយ​គ្នា ហើយ បង់​អំបិល​ចូល​បន្ដិច ទុក​ចោល​ប្រមាណ​២០​នាទី ​​

៣. លាយ​ទឹក​ត្រី​ម្ទេស ដោយ​បុក​ខ្ទឹម​ស​ និង​ ម្ទេស​ចូល​គ្នា​ឲ្យ​ម៉ដ្ឋ​ល្មម រួច​លាយ ស្ករ​​ត្នោត​ ២ ស្លាប​ព្រា​បាយ​ ទឹក​ត្រី​ ៣ ស្លាប​ព្រា​បាយ ប៊ីចេង១ស្លាបព្រាបាយ ទឹក​ដោះ​គោ​ខាប់ ១ ស្លាប​ព្រា​បាយ និង ក្រូចឆ្មា ៥ ផ្លែ រួច​ចាក់​ទឹក​ក្តៅ​១ កូន​ចាន ហើយ​កូរ​ចូលគ្នា​ឲ្យ​សព្វ

ទឹកត្រីបុក

៤. វ៉ៃ​ទឹក​កក​ជា​ដុំ​តូចៗ​​ប្រមាណ​ ៣ទៅ​៤ ផ្តិល​ចូល​ក្នុង​ឆ្នាំង​ថ្មី​មួយ ចាក់​ជើង​មាន់​ដែល​បាន​ស្រុះ​រួច​ចូល​ ដាក់​ត្រាំ​វា​នឹង​ទឹក​កក​ប្រមាណ​ ២០ នាទី

៥. ស្រង់​ជើង​មាន់​ចេញ​ រួច​វា​ចូល​លាយ​គ្នា​ជាមួយ​នឹង​ទឹក​ត្រី​ម្ទេស​ដែល​បាន​លាយ​គ្រឿង​រួច កូរ​ចូល​គ្នា​ឲ្យ​សព្វ

៦. ចាក់​ជើង​មាន់​ដែល​លាយ​គ្រឿង​រួច ចូល​ប្រអប់​បិទ​ជិត​មួយ រួច​ក្លាស្សេ​ក្នុង​ទូ​ទឹក​កក​ឲ្យ​វា​ត្រជាក់​តិចៗ ជា​ការ​ស្រេច៕

ជើងមាន់ជ្រក់
  • ទស្សនាជំហាននីមួយៗតាមរយៈវីដេអូ៖

ចុចអានបន្ត៖ ងាយៗ! របៀប​ធ្វើ​​ "ការ៉េម​ចេក​ដូងខ្ចី" ​ឆ្ងាញ់ហើយ​ទុក​បាន​យូរ (មាន​វីដេអូ)

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម