ងាយៗ! របៀបធ្វើ "ការ៉េមចេកដូងខ្ចី" ឆ្ងាញ់ហើយទុកបានយូរ (មានវីដេអូ)
- 2020-03-25 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! របៀបធ្វើ "ការ៉េមចេកដូងខ្ចី" ឆ្ងាញ់ហើយទុកបានយូរ (មានវីដេអូ)
ជាក់ស្ដែង អ្នកណាៗក៏ធ្លាប់បានសាកនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃការ៉េមចេកដែរ ទាំងកុមារតូចៗ និង មនុស្សធំ។ យ៉ាងណាមិញ បច្ចុប្បន្ន ការ៉េមចេកប្រភេទនេះគឺពិបាកនឹងរកទិញណាស់ មិនសូវឃើញមានគេធ្វើលក់ដូចមុនឡើយ។ បើនិយាយពីរសជាតិ ពេលខ្លះ ការទិញពីគេស្រាប់គឺមិនសូវត្រូវមាត់ដូចធ្វើខ្លួនឯងញុំាទេ ព្រោះអាចថែមថយគ្រឿងតាមចំណង់ចំណូលចិត្តផ្ទាល់។ តោះ! ឥឡូវមកដឹងពីគ្រឿងផ្សំ និង វិធីធ្វើការ៉េមចេកខ្ទិះដូងទាំងអស់គ្នា៖
**គ្រឿងផ្សំ៖**
សម្ភារៈត្រូវត្រៀម៖
វិធីធ្វើ៖
ជំហានទី ១៖ យកចេកមកវះសំបកចេញ រួចកាត់ជា ៣ កង់
ជំហានទី ២៖ យកថង់បា្លស្ទីកមួយដាក់លើជ្រញ់ រួចយកផ្លែចេកដែលកាត់រួចពីលើថង់នោះ ហើយសង្កត់វាឲ្យសំប៉ែតល្មម ម្តង១កង់ៗ
ជំហានទី ៣៖ ដាក់ចេកមានរាងសំប៉ែតទាំងអស់ ចូលក្នុងចានធំមួយ
ជំហានទី ៤៖ ដាក់គ្រឿងផ្សំដទៃទៀត ដែលរួមមាន ទឹកដោះគោខាប់ សណ្តែកដីលីង សាច់ដូងខ្ចី ខ្ទិះដូង សាច់ខ្នុរ ចូលទៅក្នុងចានចេកនោះជាមួយគ្នា ហើយ ច្របល់វាឲ្យសព្វ
ជំហានទី ៥៖ ច្រកល្បាយនៃការ៉េមនោះ ចូលទៅក្នុងថង់តូចៗ
ជំហានទី ៦៖ បើចង់ឲ្យងាយស្រួលកាន់ញុំា អាចដោតឈើចូលពីក្រោយតាមចន្លោះថង់ ពេលច្រករួច
ជំហានទី ៧៖ រៀបការ៉េមដែលបានច្រករួចនៅលើថាស ឬ ចាន ក្នុងទម្រង់ផ្ដេក រួចសឹមដាក់វាចូលទូទឹកកក ដើម្បីឲ្យការ៉េមមានរូបរាងស្មើសាច់ល្អ ក្រោយពេលកក៕
ចុចអានបន្ត៖ តោះ! មករៀនធ្វើទឹកដោះគោជូរ (យ៉ាអួ) ដោយខ្លួនឯង ទុកញុំាលេងនៅផ្ទះ