រើសដើមឈើមួយ ដើម្បីដឹងថានរណាអាចជួយអ្នកបាន ក្នុងឆ្នាំនេះ

  • 2020-04-07 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

​តាម​អបិយជំនឿ ​​រូប​ដើម​ឈើ​ដែល​អ្នក​បាន​រើស​រួច​នេះ ​អាច​ប្រាប់​ចម្លើយ​​ថា​ តើ​នរណា​ដែល​អ្នក​ជួយ​អ្នក​បាន ​ក្នុង​ឆ្នាំ​នេះ។ ​ម្ល៉ោះ​ហើយ ​​បើ​អ្នក​ចង់​ដឹង​ថា​តើ​ជា​នរណា ​សូម​សាក​ល្បង​ជ្រើស​រើស​រូប​ដើម​​ឈើ​មួយ ​ចំណោម​ដើម​ឈើ​ទាំង​៤​​នេះ។

១. ​បើ​អ្នក​ជ្រើស​ដើម​ឈើ A

​មាន​ន័យ​ថា ​ ​​ចាប់​ពី​ខែ​កក្កដា​ទៅ ​ជីវិត​របស់​អ្នក​នឹង​ឈាន​ដល់​ចំណុច​របត់​ដ៏​សំខាន់​បំផុត បទពិសោធន៍​កន្លង​មក​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ។ ដូច្នេះ ​ដើម​ឈើ​ដ៏​ធំ​ដែល​ជា​ខ្នង​បង្អែក​របស់​អ្នក ​គឺ​ជា "ថ្នាក់​ដឹក​នាំ​រង ឬ​មេ​ដឹក​នាំ​ក្នុង​ការងាររបស់អ្នក"។ ​មូល​ហេតុ​មក​ពី ​គាត់​មាន​បទពិសោធន៍​ច្រើន​ដែល​អ្នក​មិន​មាន​ដូច​គាត់។ ​ សង្ឃឹម​ថា អ្នក​​នឹង​​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​​មេ​​របស់​អ្នក។ ​នៅ​ពេល​ប្រឈម​ជាមួយ​បញ្ហា ​ឬ​ត្រូវ​ការ​ជំនួយ ​គឺ​មេ​របស់​អ្នក​អាច​ជួយ​បាន។ ​ម្ល៉ោះ​ហើយ ​សូម​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បាន​ល្អ​ជា​និច្ច។

២. បើ​អ្នក​ជ្រើស​រើស​ដើម​ឈើ B

​មាន​ន័យ​ថា ​ចាប់​ពី​ខែ​កក្កដា​ឆ្នាំ​នេះ មនុស្ស​ដែល​អ្នក​អាច​ពឹង​ពាក់​បាន​​គឺ "​មិត្ត​រៀន​នៅ​សាលា​ជាមួយ​គ្នា ​ឬ​មិត្ត​រួម​ការងារ​ដែល​តែង​តែ​ខិត​ខំ​ការងារ​ជាមួយ​គ្នា​"។ ​រាល់​ដង​អ្នក​តែង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពួក​គេ ​ហើយ​​ចាប់​ពី​ខែ​បន្ទាប់​​ អ្នក​គួរ​តែ​ស្វែង​រក​កម្លាំង​​ចិត្ត​ពី​ក្រុម​ការងារ​បន្ថែម​។ នេះ​ដោយសារ​តែ​អ្នក​ត្រូវ​ការ​បទពិសោធន៍​បន្ថែម​ទៀត ដើម្បី​ជម្នះ​​ការងារ ដែល​អ្នក​ពិបាក​នឹង​បំពេញ​​​តែ​ម្នាក់​ឯង​បាន​។ ​ដូច្នេះ ​អំឡុង​ពេល​នេះ ​ត្រូវ​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​ពួក​គេ។

៣. ​បើ​អ្នក​ជ្រើស​រើស​ដើម​ឈើ C

មាន​ន័យ​ថា ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ ​​ជន​ដែល​​​អ្នក​អាច​ប្រាស្រ័យ​បាន​គឺ​ "​​ ​​គូបដិបក្ខ" ដែល​នៅ​ក្បែរ​ៗ​អ្នក​។ ​អ្នក​ច្បាស់​ជា​មិន​យល់​ទេ​ថា ​ជា​គូ​ប្រឆាំង​នឹង​គ្នា តើ​អាច​ប្រាស្រ័យ​គ្នា​បាន​ដោយ​របៀប​ណា? ​ដោយសារ​តែ​​តាម​ហុង​ស៊ុយ ​មនុស្ស​នោះ​បាន​ប្រែ​ ហើយ​មិន​មែន​មក​យាយី​អ្នក​ទៀត​នោះ​ទេ។ ចាប់​ពី​ខែ​កក្កដា​ទៅ ​អ្នក​បែរ​ជា​ត្រូវ​ការ​គាត់ ដូច្នេះ​ហើយ​សូម​ក្រឡេក​មើល​ពី​កំហុស​អតីត​កាល ដែល​ធ្វើ​ឲ្យ​អ្នក​និង​គាត់​ក្លាយ​ជា​មើល​មុខ​គ្នា​មិន​ចំ​បែប​នេះ​។ តើ​មូល​ហេតុ​អ្វី​បាន​​ជា​​គាត់​មិន​ចូល​ចិត្ត​អ្នក? បន្ទាប់​ពី​រក​ឃើញ​ចម្លើយ​ហើយ ​សូម​លៃ​លក​ពេល​វេលា​និង​យោគ​យល់​គ្នា​​ឲ្យ​បាន​ល្អ ពី​ព្រោះ​វត្តមាន​​នៃ​ការ​ជួយ​របស់​គាត់​គឺ​ជា​រឿង​ល្អ​បំផុត​របស់​អ្នក ​ក្នុង​ការ​រៀប​ចំ​សំណាង​ចាប់​ពី​ខែ​កក្កដា​ទៅ​។

៤. បើ​អ្នក​ជ្រើស​រើស​ដើម​ឈើ D

​មាន​ន័យ​ថា ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ ​បុគ្គល​ដែល​អ្នក​អាច​ពឹង​ផ្អែក​បាន​គឺ​ "​មនុស្ស​ដែល​តែង​​ជួយ​អ្នក​​កាល​ពី​មុន​" ពេល​នេះ​គេ​នឹង​ត្រលប់​មក​ជួយ​អ្នក​ម្ដង​ទៀត។ ​ក្រោយ​ពី​អ្នក​បាន​បាន​ធ្វើ​អំពើ​ល្អ​​ដាក់​មនុស្ស​ជា​ច្រើន ​​​ទង្វើ​នេះ​នឹង​តប​ស្នង​អ្នក​​វិញ​ នា​ពេល​អនាគត​ឆាប់​ៗ​​។ ​ម្ល៉ោះ​ហើយ អ្នក​មិន​ត្រូវ​ភ្លេច​ធ្វើ​អំពើ​សប្បុរស​ដល់​ជន​ដែល​ត្រូវ​​ការ​ជំនួយ​ឡើយ ព្រោះ​ថ្ងៃ​ណាមួយ​ពួក​គេ​នឹង​វិល​មក​ជួយ​អ្នក​វិញ​​ដូច​គ្នា​។ ហើយ​អ្នក​ដែល​​ធ្លាប់​ជួយ​យក​អសារ​អ្នក​ ក៏​គេ​នឹង​​មក​ជួយ​អ្នក​ម្ដង​ទៀត​​ផង​ដែរ៕ ​

​អានបន្ត៖ ​ អ្នកមានបេះដូងបែបណាចំពោះមនុស្សដែលខ្លួនស្រលាញ់បំផុត? រើសឪឡឹកមួយអ្នកនឹងដឹងច្បាស់ ​​​

ប្រភព៖ liekr ប្រែ​សម្រួល៖ លឹម សុនា