អ្នកមានបេះដូងបែបណាចំពោះមនុស្សដែលខ្លួនស្រលាញ់បំផុត? រើសឪឡឹកមួយអ្នកនឹងដឹងច្បាស់
- 2020-03-31 08:01:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានបេះដូងបែបណាចំពោះមនុស្សដែលខ្លួនស្រលាញ់បំផុត? រើសឪឡឹកមួយអ្នកនឹងដឹងច្បាស់
តោះ មកសាករើសរូបផ្លែឪឡឹកខាងក្រោមទាំងអស់គ្នា ព្រោះពេលដែលអ្នករើសរួចនោះអ្នកច្បាស់ជាដឹងខ្លះៗពីខ្លួនឯងមិនខាន។
១. រូបទី១
បើអ្នកជ្រើសរើសរូបទី១ មានន័យថាអ្នកជាមនុស្សឆ្លាត។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្សពូកែសង្កេត វិភាគ ចិត្តល្អចំពោះមនុស្យជុំវិញ។ បើជនណាអ្នកមិនទាន់ស្គាល់ច្បាស់ អ្នកមិនងាយជឿជាក់ដោយងាយស្រួលនោះទេ។ ជួនកាលអ្នកជាមនុស្សទន់ខ្សោយ ហើយក៏មិនដែលឃ្លានពានខ្សែបន្ទាត់របស់នរណាដែរ។ បុគ្គលិកលក្ខណៈរបស់អ្នក គឺជាបុគ្គលស្មោះត្រង់ ពេលខ្លះនិយាយរហូតភ្លេចគិត តែក៏គ្មានគំនិតអាក្រក់ដាក់នរណាឡើយ។ តាមពិតអ្នកជាមនុស្សឆ្លាតវៃ តែចូលចិត្តបង្ហាញអ្នកដទៃថាខ្លួនមិនសូវចេះ ឬមិនដឹងតែម្ដង។ អ្នកជាមនុស្សចេះឈឺឆ្អាល ប៉ុន្តែមិនបង្ហាញត្រង់ៗថាអ្នកជាមនុស្សចិត្តល្អនោះទេ។
បើនិយាយពីស្នេហាវិញ ពេលដែលស្រលាញ់នរណាហើយ នោះជាស្នេហាស្មោះអស់ពីចិត្ត។ តែបើស្អប់ហើយ សូម្បីសំលេងរបស់ម្នាក់នោះក៏មិនចង់លឺដែរ។ អ្នកមិនផ្ដល់ឱកាសឲ្យមនុស្សដែលចាកចោលអ្នកឡើយ ព្រោះអ្នកដឹងថាជារឿងដែលគ្មានន័យបន្តទៀត។
២. រូបទី២
បើអ្នកជ្រើសយករូបនេះ គឺមានន័យថាអ្នកជាមនុស្សចាស់ទុំផ្នែកចិត្តគំនិត។ អ្នកជាមនុស្សមានអាថ៌កំបាំងខ្ពស់ តែគួរឲ្យស្ដាយពេលខ្លះអ្នកនៅតែធ្លោយបង្ហាញវាចេញមក ទោះព្យាយាមធ្វើមិនដឹងក៏ដោយ។ ភាពស្មោះត្រង់របស់អ្នក ធ្វើឲ្យមនុស្សជាច្រើនដែលនៅក្បែរ ពិតជាកោតស្ងប់ស្ងែងខ្លាំងណាស់។ លើសពីនេះ អ្នកក៏ចិត្តល្អដាក់មនុស្សនៅជុំវិញផងដែរ ហើយអ្នកមិនខ្វល់ថាគេមកពីណានោះទេ ឬក៏គេធ្លាប់មានប្រវត្តិបែបណាពីមុនឡើយ អ្នកនៅតែបន្តធ្វើល្អនិងគិតគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមានមុនជានិច្ច។ នៅពេលធ្វើការវិញ អ្នកជាបុគ្គលម៉ត់ចត់ ហើយជួយជំរុញឲ្យគ្រប់យ៉ាងសម្រេចដោយរលូនល្អ ដែលនាំឲ្យអ្នកធ្វើការជាមួយតែងតែគោរពស្រលាញ់។
បើនិយាយពីស្នេហាវិញ អ្នកហ៊ានធ្វើគ្រប់យ៉ាងដើម្បីរក្សាចំណងឲ្យបានយូរអង្វែង និងដើម្បីដៃគូមានសុភមង្គល។ តែបើថ្ងៃណាមួយ អ្នកចាប់បានថា មនុស្សដែលអ្នកស្រលាញ់បានក្បត់សន្យាហើយលួចមានអ្នកថ្មី អ្នកនឹងប្រែជាមនុស្សចិត្ដាច់បំផុត និងគ្មានថ្ងៃវិលត្រលប់ទៅជួបគេម្តងទៀតនោះទេ។
៣. រូបទី៣
អ្នកដែលកំពុងជ្រើសយករូបនេះ មានន័យថាអ្នកជាមនុស្សចេះគិតគូ មានការរៀបចំគម្រោងក្នុងជីវិត ដើម្បីឈានឆ្ពោះទៅអនាគត។ អ្នកតែងប្រុងប្រៀបជានិច្ចចំពោះរឿងដែលកើតឡើងបន្តបន្ទាប់ ឬថ្ងៃស្អែក។ ទំនោររបស់អ្នកតែងគិតពីបញ្ហាចំពោះមុខណាមួយឲ្យបានលឿនជាងអ្នកដទៃ។ បើនិយាយពីពេលធ្វើការវិញ អាចនិយាយបានថាអ្នកជាមនុស្សវៀងវៃ គ្រាន់តែអ្នកនៅមានភាពខ្មាសអៀន ទើបមិនសូវបង្ហាញនៅចំពោះមុខអ្នកដទៃបែបនេះ។ បុគ្គលិកលក្ខណៈវិញ ជាមនុស្សនិយាយត្រង់ គិតអ្វីគឺនិយាយចេញមក ហើយអ្នកចេះគ្រប់គ្រងពាក្យសម្ដីទាំងនោះ មិនធ្វើឲ្យនរណាមានអារម្មណ៍ឈឺចាប់ដោយសារអ្នកឡើយ។ ថ្វីដ្បិតមើលពីសម្បកក្រៅ អ្នកដូចជាមនុស្សស្ងប់ស្ងាត់ ប្រៀបដូចមនុស្សសុភាពរុយទុំមិនបក់ ប៉ុន្តែពេលមិត្តជិតស្និទ្ធរបស់អ្នកបាននៅក្បែរ ទើបដឹងថាអ្នកជាមនុស្សកំប្លុកកំប្លែងទៅវិញ។ គ្រាន់តែពេលធ្វើអ្វីមួយ អ្នកមានភាពម៉ត់ចត់ប៉ុណ្ណោះ។
សម្រាប់ស្នេហាវិញ ហាក់ពោរពេញដោយបញ្ហាមិនចប់មិនហើយ។ អ្នកមានបេះដូងស្មោះត្រង់ និងចិត្តទន់ ដូច្នេះអ្នកតែងផ្ដល់ឱកាសឲ្យមនុស្សដែលខ្លួនស្រលាញ់។ ប៉ុន្តែឱកាសនោះត្រឹម២ដងប៉ុណ្ណោះ បើដល់លើកទី៣ហើយ អ្នកនឹងដកខ្លួនចេញដោយមិនស្ដាយ ស្រណោះ។ ម្យ៉ាងទៀត ចរិតនិងឫកពាខាងក្រៅរបស់អ្នកនឹងខុសគ្នាដូចមេឃនិងដី នៅពេលដែលអ្នកចាប់ផ្ដើមម៉ត់ចត់ខ្លាំង។
៤. រូបទី៤
សម្រាប់អ្នកជ្រើសយករូបចុងក្រោយនេះ មានន័យថា ជាបុគ្គលដែលមានវិន័យណាស់សម្រាប់ខ្លួនឯង។ ធ្វើអ្វីក៏ដោយ គឺជ្រើសរើសការធ្វើមានបែបបទ ជាជាងធ្វើដោយមិនដឹងអ្វីទាំងអស់ ដែលនេះហើយជាបុគ្គលិកលក្ខណៈរបស់មនុស្សពេញវ័យ។ មុនធ្វើអ្វីមួយ ទាល់តែមានព័ត៌មានច្បាស់លាស់គ្រប់គ្រាន់សិន ទើបអ្នកសម្រេចធ្វើវា។ ទន្ទឹមនឹងនេះ អ្នកមិនងាយជឿស្លុងលើនរណាដោយងាយៗឡើយ។ អ្នកផ្អែកលើព័ត៌មានជាក់លាក់ ជាជាងមាត់របស់គេច្រើនជាង។ កត្តានេះធ្វើឲ្យ អ្នកពិតជាមនុស្សមានភាពចាស់ទុំណាស់ មិនថាអាយុតិចឬច្រើនទេ អ្នកស័ក្ដិសមជាមេដឹកនាំច្រើនជាងធ្វើអ្នកក្រោមបង្គាប់។ យ៉ាងណាក៏ដោយ ពេលខ្លះអ្នកជាមនុស្សក្បាលរឹង ហើយចាយលុយស្ទើរតែអស់ពាក់កណ្ដាលនៃចំណូលដែលរកបានទៅហើយ។ ប៉ុន្តែអ្នកមិនដែលបង្កបញ្ហាដល់នរណាទេ។
សម្រាប់រឿងស្នេហាវិញ បើស្រលាញ់នរណាម្នាក់ហើយ គឺពេញអស់ពីបេះដូង។ អ្នកនឹងរៀបចំគ្រប់យ៉ាងដើម្បីគេ ដោយមិនរំពឹងការតបស្នងត្រលប់មកវិញឡើយ។ ប៉ុន្តែបើដៃគូរបស់អ្នកធ្វើរឿងលើសជ្រុល ស្ទើរតែមិនអាចទទួលយកបាន អ្នកក៏មិនអាចផ្សះផ្សាជាមួយគ្នាវិញបានដែរ។ អាចនិយាយបានថា អ្នកជាមនុស្សមានការតាំងចិត្ត និងតឹងតែងចំពោះស្នេហា។ ពេលខ្លះ អ្នកគិតថារស់នៅម្នាក់ឯងគឺប្រសើរជាងមានដៃគូ ៕