បង្កើនការផ្តោតអារម្មណ៍សម្រាប់កន្លែងធ្វើការពីផ្ទះ តាមរបៀបរៀបចំទាំងនេះ

  • 2020-04-07 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បរិយាកាស​នៃ​កន្លែង​ធ្វើ​ការ​រញ៉េរញ៉ៃ​គ្មាន​របៀប​រៀប​រយ អាច​បង្ក​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​អ្នក​ពិបាក​​​ក្នុង​ការ​ផ្តោត​អារម្មណ៍​លើ​ការងារ។ ប្រសិន​បើ​​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​ការ​នៅ​ការិយាល័យ មក​ធ្វើ​ការ​នៅ​ឯ​ផ្ទះ​វិញ គួរ​គិត​គ​រៀបចំ​កន្លែង​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទោះ​ជា​មិន​ចង់​ចំណាយ​លុយ​ទិញ​របស់​របរ​ផ្សេងៗ អ្នក​ក៏​អាច​យក​អ្វី​ដែល​មាន​ស្រាប់​មក​​លម្អ​បន្ថែម​ក៏​បាន​ដែរ សំខាន់​អាស្រ័យ​​លើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​។

​​បន្ថែម​ការ​ដាក់​តាំង​របស់​ផ្សេង​ៗ​ដែល​អ្នក​ចូល​ចិត្ត​ដូច​ជា​រូប​ថត​ជា​ដើម

លម្អ​ដោយ​ភ្លើង​ភ្លឺផ្លេក​និង​ថូ​ផ្កា

ការ​រៀប​ចំ​បែប​សាមញ្ញៗ​មិន​ស្មុគស្មាញ​ច្រើន

មាន​ធ្នើរ​សម្រាប់​ដាក់​តាំង​សម្ភារ​នានា

បន្ថែម​អំពូល​​ភ្លើងនិង​នាឡិកា​នៅ​ខាង​លើ

មាន​ខ្សែ​ព្យួរ​មើល​ទៅ​កាន់​តែ​ Cute

ស័ក្តិសម​សម្រាប់​អ្នក​ដែល​ស្រលាញ់​ពណ៌​ស​ខ្លាំង

តុប​តែង​ដោយ​មាន​ដាក់​ថូ​ផ្កា​សិប្បនិម្មិត​រួម​ទាំង​ប្រតិទិន

អាច​ជ្រើស​រើស​ជ្រុង​ណា​មួយ​នៅ​ក្នុង​បន្ទប់​គេង​របស់​អ្នក

មាន​ជ័រ​ព្យួរ​ជញ្ជាំង ដែល​អាច​ដាក់​របស់​របរ​តូច​ៗ​ មិន​ឲ្យ​រប៉ាត់រប៉ាយ

ជ្រើស​រើស​តុ​ដែល​មាន​លក្ខណៈ​បែប​ច្នៃ​ប្រឌិត​ទាក់​ទាញ

ជ្រើស​រើស​ជ្រុង​ណា​មួយ ដែលមាន​ខ្យល់​អាកាស​ឬ​ពន្លឺ​គ្រប់​គ្រាន់

កា​រលម្អ​​ស្ទីល​ពណ៌​ស​ខ្មៅ

ការ​តុប​តែង​បន្តិច​បន្តួច​បំផុត

កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​​មាន​ទី​ធ្លា​តូច

តុ​ដែលមាន​ភាព​ទាក់​ទាញ​ឃើញ​ហើយ​គួរ​ឲ្យ​ចង់​អង្គុយ​ធ្វើ​ការ

បន្ថែម​កម្រាល​ជើង​និង​​ធ្នើរ​សម្រាប់​ដាក់​ឥវ៉ាន់

តុ​ដែល​មាន​ទំហំ​តូច​​ល្មម​

ការ​រៀប​ចំ​បែប​ស្រគត់ស្រគំ

តុ​ធ្វើ​ការ​​រើប​ចំ​​ស្អាត​យ៉ាង​ណា​ក៏​ដោយ កុំ​ភ្លេច​​បែង​ចែក​ពេល​វេលាសម្រាក​ខ្លះ​ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា បន្ត​ការងារ​ទៅ​មុខ​ទៀត​៕​

រុបភាព៖ Pinterest

ចុចអានបន្ត៖ របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម