មិត្តនារីណាមានភ្លៅស្គមស្គាំង មកទទួលទានអាហារ ៥ មុខនេះ

  • 2020-03-31 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកខ្លះចង់បានរូបរាងមានសាច់ទ្រលុកទ្រលន់ ឯអ្នកខ្លះទៀតចង់បានរាងស្គមស្រឡូន។ ប៉ុន្តែសម្រាប់មិត្តនារី​ណា​ដែល​មានភ្លៅស្គម​ខ្លាំងឬមិនមានសាច់ អ្នកអាចសាកទទួលទានបន្លែផ្លែឈើដែលជួយដោះ​ស្រាយបញ្ហា​នេះ​បាន​យ៉ាងមានប្រសិទ្ធភាព។ ក្រៅពីការទទួលទានអាហារសម្បូរជីវជាតិហើយ អ្នកអាចព្យាយាម​ហាត់​ប្រាណ​នឹងទទួលទានទឹកឲ្យបានច្រើនគឺកាន់តែល្អ។ អាហារ ៥ មុខជួយដោះ​ស្រាយបញ្ហា​ជើង​ស្គម​ស្គាំង​នោះ​រួម​មាន៖

រូបតំណាង

១. ផ្លែល្ហុង

រូបតំណាង

ភ្លៅរបស់អ្នកជាកន្លែងប្រមូលផ្តុំខ្លាញ់យ៉ាងងាយស្រួល។ នេះក៏ព្រោះតែ អង់ស៊ីម​ប្រតេអ៊ីន​នៅក្នុង​ផ្លែល្ហុង​បំបែក​ខ្លាញ់​បានលឿនព្រម​ទាំងកាត់​បន្ថយការ​ប្រមូលផ្តុំខ្លាញ់បានយ៉ាងលឿនទៀតផង។ ដូច្នោះ នៅពេលអ្នកទទួល​ទាន​ផ្លែ​ល្ហុង សាច់របស់អ្នកនឹងរឹងមំាណែនល្អ ហើយអ្នកនឹងទទួលបានភ្លៅស្អាត។

២. ផ្លែគីវី

រូបតំណាង

ផ្លែគីវីសម្បូរទៅដោយវីតាមីន C និងជាតិសរសៃដែលជួយបង្កើនអត្រានៃការរលាយជាតិខ្លាញ់។ បន្ថែមពីនេះ ជាតិសរសៃនឹងជួយអ្នកឲ្យឆាប់ឆ្អែតហើយវាក៏អាចការពារជាតិខ្លាញ់កកកុញនៅភ្លៅរបស់អ្នកបានដែរ។ ផ្លែគីវី​មិន​ត្រឹមតែ​ជួយអ្នកឲ្យឆាប់ឆ្អែតទេ តែវាក៏ជាប្រភេទផ្លែឈើមានកាឡូរីទាប​ងាយ​សម្រាប់​អ្នកសម្រក​ទម្ងន់​ទៀត​ផង។

៣. ស្ពៃចង្កឹះ

រូបតំណាង

នៅពេលអ្នកមានភ្លៅក្រាស់ងាយធ្វើឲ្យរបត់ឈាមរត់មិនស្មើគ្នាដែលបណ្តាលឲ្យជាតិពុលកកកុញនៅក្នុងរាងកាយ ដូច្នោះដើម្បីបណ្តេញជាតិពុលនោះចេញ អ្នកគប្បីស្ពៃចង្កឹះ​ព្រោះវាជួយ​ឲ្យក្រពះ​ពោះវៀន​ដំណើរការ​បាន​ស្រួល ពិសេសជួយពន្លឿនជាតិពុលបានលឿន។

៤. ស្ពៃ Celery

រូបតំណាង

អ្នកខ្លះមិនចូលចិត្តទទួលទានស្ពៃប្រភេទនេះទេ តែវាផ្ទុកទៅ​ដោយ​ជាតិកាបូន​កាល់ស្យូម​កាបូណាត​ងាយ​ធ្វើ​ឲ្យ​រាង​កាយស្រូបចូល។ លើសពីនេះ វាជួយ​បង្ការ​ការ​ហើមជើង​បានទៀតផង រីឯជាតិ​ប៉ូតាស្យូម​នឹងជួយ​ឲ្យ​ភ្លៅ​របស់​អ្នកបានយ៉ាងមានប្រសិទ្ធភាព។

៥. ល្ង

រូបតំណាង

ល្ងតូចៗនឹងផ្តល់វីតាមីន E វីតាមីនB1 និងកាល់ស្យូមសម្រាប់រាងកាយរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ​វា​ក៏​សំ​បូរ​ទៅដោយអាស៊ីតលីណូលីកដែលអាចធ្វើឲ្យការរំលាយអាហាររបស់​អ្នកនិងការពារភ្លៅរបស់​អ្នក​ទៀត​ផង៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

អង្ករសម្រូបជួយសម្រស់ឲ្យក្មេងជាងវ័យ ការពារមុខជាំ និងពង្រឹងសរសៃសក់

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន