រកឃើញអាល់កុលក្លែងក្លាយលាយមេតាណុលធ្វើជែលលាងដៃជាច្រើនលីត្រនៅភ្នំពេញ

  • 2020-03-31 03:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និង​បង្រ្កាប​ការ​ក្លែងបន្លំ ​(កាំកុងត្រូល​) បាន​រក​ឃើញ​រក​អាល់កុល​ក្លែងក្លាយ​ (មេតាណុល) ​សរុប​ចំនួន​ ៣៨ លីត្រ ដែល​បាន​ឡាយ​ធ្វើ​ជែល​លាង​ដៃ​ក្លែងក្លាយ ​ជាមួយ​នឹង​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ នៅ​តាម​បណ្តា​ឱសថស្ថាន​ ស្ថិត​ក្នុង​ខណ្ឌ​ទាំង​ ១២ ចំនួន ​៩៥ ទីតាំង ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី៣០ ខែ​​មីនា ឆ្នាំ២០២០។

បន្ទាប់​ពី​ផ្ទុះ​នៃ​មេរោគ​កូវីដ​​ ១៩ បន្ត​កើន​ចំនួន​អ្នក​ឆ្លង​នៅ​កម្ពុជា រាជរដ្ឋាភិបាល​ក៏​បាន​ចាត់​វិធាន​យ៉ាង​តឹងរឹង​ដើម្បី​ទប់​ស្កាត់​ជំងឺ​កុំ​រីក​រាល​ដាល។ ​ប៉ុន្តែ​ស្ថាន​ភាព​នេះ ក៏​មាន​ជន​ឆ្លៀតឱកាស​កេង​ចំណេញ​ប្រយោជន៍​ផងដែរ​ ជាពិសេស​ដាក់លក់​ផលិតផល​ក្លែង​ក្លាយ​ នៅ​តាម​បណ្ដា​ឱសថស្ថាន​មួយ​ចំនួន។

អាស្រ័យ​ដូច​នេះ​ ទើប​កាំ​កុង​ត្រូល និង​អាជ្ញាធរ​តាម​បណ្តា​ខណ្ឌ​ បើក​យុទ្ធនា​ការ​ចុះ​ត្រួតពិនិត្យ​ គុណភាព​អាល់កុល​ អង្កេត​​តម្លៃ​លក់​ម៉ាស ​និង​ស្វែង​រក​ឧបករណ៌​សម្រាប់​ធ្វើ​តេស្ត​កូវីដ-១៩​ ជាក់​ស្ដែង​ដូចជា​ ការ​ដាក់​លក់​ផលិតផល​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់​ លក់​​ម៉ាស​តម្លៃ​​ថ្លៃ​ កេង​យក​ផល​ចំណេញ​​ហួសហេតុ​ មិន​គិត​​ពី​ផល​​ប៉ះពាល់​ដល់​​អ្នកប្រើប្រាស់ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុង​ជួប​ប្រទះ​គ្រោះ​នៃ​វីរុស​​មួយ​នេះ។ ​​​​​​​

ប្រភព៖ កាំកុងត្រូល

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម