នៅផ្ទះច្រើនថ្ងៃគ្មានអ៊ីនអឺណេតអផ្សុក អាចសាកវិធីទាំងនេះដើម្បីសប្បាយរីករាយវិញ

  • 2020-03-30 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម្រាប់​អ្នក​ដែល​រស់​នៅ​ម្តុំ​មាន​សេវា​អ៊ីន​ធឺណេត​លឿន ​ប្រាកដ​ជា​មិន​សូវ​ព្រួយ​ច្រើន​ទេ ។ ដោយសារ​បើ​អផ្សុក ក៏​អាច​ទាញ​ទូរសព្ទ​បើក Wifi ​មើល​នេះ​មើល​នោះ​យ៉ាង​កម្សាន្ត​ចិត្ត​ផង​ដែរ។ ​តែ​សម្រាប់​អ្នក​ដែល​រស់​នៅ​ម្តុំ​សេវា​អ៊ីន​ធឺ​ណេត​រអាក់រអួល​​ប្រាក​ដ​ជា​ថាំ​ចិត្ត​​ស្លាប់​មិនខាន។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​អាច​សាក​ល្បង​វិធី​ខាង​ក្រោម​ដើម្បី​ឲ្យ​អារម្មណ៍​សប្បាយ​ចិត្ត​ឡើង​វិញ​។​

រូបតំណាង

**១. ​ក្រោក​​ដើរ​ ​និង​​​ហាត់​ប្រាណ​**

​បើ​​ទោះ​ជា​ត្រូវ​នៅ​ផ្ទះ​ក៏​ដោយ ​មិន​មែន​មាន​ន័យ​ថា​អ្នក​គួរ​តែ​គេង​​ស្ទើរ​ពេញ​មួយ​ថ្ងៃ ​ឬ​ក៏​អង្គុយ​ជាប់​នៅ​តុ​លើ​គ្រែ​​នោះ​ដែរ។ ​អ្នក​គួរ​តែ​ក្រោក​ឡើង ហើយ​ដើរ​ជុំ​វិញ​បរិវេណ​ផ្ទះ​ដើម្បី​ស្រូប​ខ្យល់​អាកាស​ ​ដើម្បី​អារម្មណ៍​ស្រស់​ស្រាយ និង​សរសៃ​មាន​ចលនា។

២. ​មើល​រឿង​ឬ​តុក្កតា​ដែល​ខ្លួន​ចូល​ចិត្ត

​អ្នក​អាច​ឆ្លៀត​យក​ពេល​នេះ ​ដើម្បី​លំហែ​ចិត្ត ​ដោយ​ការ​ទស្សនា​ភាព​យន្ត​​ដែល​ខ្លួន​ចូល​ចិត្ត ឬ​តុក្កតា​ណាមួយ​ដែល​ចង់​មើល​ជា​យូរ​មក​ហើយ ​តាម​ទូរទស្សន៍​។ ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​បំបាត់​ការ​អផ្សុក​បាន​។

រូបតំណាង

៣. អាន​សៀវ​ភៅ

​​សម្រាប់​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ ​នេះ​ជា​ពេល​វេលា​ល្អ​បំ​ផុត​ដើម្បី​ចាត់​ការ​សៀវ​ភៅ​នៅ​លើ​ធ្នើរ​របស់​អ្នក​ម្ដង​មួយ​ៗ​ហើយ​។ ​ជ្រើស​រើស​ប្រភេទ​សៀវ​ភៅ​ដែល​អ្នក​ចង់​អាន ​ហើយ​​បញ្ចប់​វា​​ដោយ​ក្ដី​រំភើប​ចិត្ត។

រូបតំណាង

៤. តេ​ទៅ​មនុស្ស​ដែល​អ្នក​ស្រលាញ់

​កុំ​ឃុំ​ខ្លួន​ឯង​​​ឲ្យ​ឯកោ​ឬ​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត។ ​បើ​ទោះ​ជា​អ្នក​កំពុង​រស់​នៅ​ឆ្ងាយ ​ប៉ុន្តែ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​​កាន់​តែ​កៀក​បង្កើយ​ក្បែរ​អ្នក​យ៉ាង​ងាយ​ស្រួល។ ​ផ្លាស់​ប្តូរ​ការ​អផ្សុក​នេះ ​ដោយ​គ្រាន់​តែ​​ប្រើ​មេដៃ​របស់​អ្នក​ចុច​លើ​ប៊ូតុង​ទូរសព្ទ​​ជា​ការ​ស្រេច។

រូបតំណាង

៥. ពិច​និក​​​ក្នុង​សួន​មុខ​ផ្ទះ

បើ​សិន​ជា​នៅ​ផ្ទះ​​អស់​ពេល​ជា​យូរ​រហូត​ដល់​ធុញ​ហើយ ​គួរ​តែ​ផ្លាស់​ប្ដូរ​បរិយាកាស​ដោយ​ការ​ចេញ​ក្រៅ​អង្គុយ​មុខ​ផ្ទះ​ដើម្បី​​រៀប​ចំ​ពិកនិក​មួយ​លក្ខណៈ​គ្រួសារ​នៅ​សួន​មុខ​ផ្ទះ។ ​សកម្មភាព​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត ​និង​បាន​បញ្ចេញ​សា្ន​ដៃ​ធ្វើ​អាហារ ​ទោះ​មិន​បាន​ចេញ​ទៅ​ខេត្ត​ដើរលេង​ដូច​រាល់​ដង​ក៏​ដោយ៕​​

អានបន្ត៖ ​ របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម