មិនត្រឹមតែចេះរកលុយ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ

  • 2020-03-30 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ធ្លាប់​ឭ​ជា​រឿយៗ​ ​ពាក្យ​ដែល​គេ​និយម​និយាយ​​ថា គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ ឬ​ល្អ​គ្រប់​ដប់​ឡើយ។ បើ​ពូកែ​ផ្នែក​អ្វី​មួយ​ តែង​មាន​​មួយ​ផ្នែក​ផ្សេង​ទៀត​ មិន​សូវ​ប៉ិន​ប្រសប់​ឬ​មិន​ចេះ​​សោះ​តែ​ម្តង។ ជាក់​ស្តែង​ដូច​ក្នុង​សម័យ​បច្ចុប្បន្ន​ ភាគច្រើន​​ស្រ្តី​ដែល​ជាប់​រវល់​ជាមួយ​កិច្ចការ​ងារ​ខាង​ក្រៅ​ តែង​មិន​សូវ​ចំណាប់​ខាង​​ការងារ​ក្នុង​ផ្ទះ​ជាដើម​។ យ៉ាង​ណា​ក៏​ដោយ មិន​ត្រឹម​តែ​ចេះរកលុយ​ប៉ុណ្ណោះ​ទេ​ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ធំៗ​ទាំង​នេះ​។

​​ជួយ​ឲ្យ​សុខភាព​ល្អ

រូបតំណាង

ការ​ចម្អិន​ម្ហូប​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង អាច​ធានា​នូវ​អនាម័យ​និង​សុវត្ថិភាព​។ អ្នក​អាច​ធ្វើ​ការ​ជ្រើស​រើស​ មុខ​ម្ហូប​ណា​ដែល​មាន​ជីវជាតិ​បំប៉ន​ច្រើន​សម្រាប់​រាង​កាយ កាត់​បន្ថយ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ មិន​ប្រើ​ប៊ីចេង​ឬ​គ្រឿង​ផ្សំ​ផ្សេងៗ​ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​សុខភាព​។

អាច​សន្សំ​លុយ​កាក់

​ទោះ​​យ៉ាង​ណា​អាហារ​ដែល​ទិញ​ស្រាប់​ តែង​មាន​តម្លៃ​ថ្លៃ​ជាង​ ការ​ចម្អិន​ដោយ​ខ្លួន​ឯង​។ ប្រសិន​បើ​អ្នក​​មាន​បំណង​ចង់​សន្សំ និង​កាត់​បន្ថយ​ការ​ចំណាយ​ជា​ប្រចាំ​​ទៅ​លើ​អាហារ​ខាង​ក្រៅ គួរ​ងាក​មក​រៀប​ចំ​ធ្វើ​​ដាក់​ពី​ផ្ទះ​វិញ​ប្រសើរ​ជាង​។ ​​​

ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ដៃគូ

រូបតំណាង

ការ​ចម្អិន​អាហារ​រួម​គ្នា​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ អាច​ធ្វើ​អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​កាន់​តែ​ច្រើន ជួយ​​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​ បង្កើន​ភាព​ស្និទ្ធស្នាល​ ការ​សហការ​គ្នា ថែម​ទាំង​អាច​ភ្លក់​និង​​ញ៉ាំ​អាហារ​ជុំ​គ្នា​ប្រកប​ដោយ​សុភមង្គល​។ ​ ជួយ​ឲ្យ​អារម្មណ៍​កាន់​តែ​ស្រស់​ថ្លា

រូបតំណាង

ការ​ធ្វើ​ម្ហូប​ជុំ​គ្នា​ជាមួយ​ដៃ​គូ មិត្តភ័ក្តិ​ឬ​ក្រុម​គ្រួសារ អាច​ជួយ​បង្កើន​បរិយាកាស​​ស្រស់​បំព្រង អារម្មណ៍​ស្រស់​ថ្លា ជាមួយ​នឹង​ការ​ចែក​រំលែក​បទ​ពិសោធ​ទៅ​វិញ​ទៅ​មក​។ នា​ពេល​នេះ​ការ​ជួប​ជុំ សំណើច​ក្អាក​ក្អាយ និង​អនុស្សាវរីយ៍​ល្អ អាច​សំខាន់​ជាង​រសជាតិ​នៃ​​ម្ហូប​​អាហារ​ទៅ​ទៀត។ ​

​​មានគំនិត​ច្នៃ​ប្រឌិត​កាន់​តែ​ច្រើន​

រូបតំណាង

អ្នក​​​អាច​ជ្រើស​រើស​រសជាតិ​ដែល​ខ្លួន​ចូល​ចិត្ត និង​ច្នៃ​ប្រឌិត​បាន​ច្រើន​ប្រភេទ​តាម​តម្រូវ​ការ​។ លើស​ពី​​នេះ​​ អ្នក​ក៏​អាច​ទិញ​​ទុក​នូវ​បន្លែ​​ច្រើន​មុខ​ ដើម្បី​ងាយ​ស្រួល​ក្នុង​កា​រ​ច្នៃ​តាម​ចំណង់​ចំណូល​ចិត្ត និង​អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​ចាំបាច់​។ ​​​​​

ជា​​ជម្រើស​ដ៏​ល្អ​និង​មាន​ភាព​ងាយ​ស្រួល​បំផុត​ អ្នក​អាច​​​​ចូល​ទៅ​កុម្ម៉ង់​តាមរយៈ ៖

ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុម​ការងារ​ជា​ច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ៕

ចុចអានបន្ត៖ រកឯណាបាន! មិនបាច់ទៅផ្សារ ក៏អាចទិញបន្លែស្រស់ៗ ថែមដឹកជញ្ជូនឥតគិតថ្លៃទៀត

អត្ថបទ៖ ដេត ឈុនអ៉ី